ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រ​ដ្ឋបាលខេត្តបាត់ដំបង ចុះជួបសំណេះសំ​ណាលសួរសុខទុក្ខ កងកម្លាំង​ឈរជើងការ​ពារព្រំដែន​កម្ពុជា-​ថៃ នាឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ
Do,09 April 2020 (Time 02:54 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 479នាក់)


ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃពុធ ១រោច ខែ ចេត្រ ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេ​សា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង រួមទាំងតំ​ណាងហ៊ុនសូគីម៉ិចអ៊ិ​នវេស មេនគ្រុបSokimex investment Group និ​ងឯកឧត្តម លោកជំទា​វ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំ​បង ឯកឧត្តម លោកជំទាវ អភិបា​លរងនៃគណៈ អភិបាល ខេត្តបាត់ដំបង តំណាងឯក​ឧត្តម ងួន រត​នៈ​អភិ បាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ​អង្គ​ភាពក្នុងខេត្តបាត់ដំបង បានអញ្ជើញជួប​សំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេ​នាតូចការពារព្រំដែនគោកលេខ៨១៧ និងលេខ៨១៩ ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃក្នុងភូមិ​សាស្រ្ត ស្រុកសំពៅ លូន ស្រុកភ្នំព្រឹក និងស្រុក កំរៀង ខេត្តបាត់ដំបងនាឱកាសបុណ្យ ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែល នឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាង​មុខនេះ។

នាឱកាសនោះឯកឧត្តម អ៊ុយ រី បានថ្លែងនូវការកោត​សរសើរចំពោះទឹកចិត្តរ​បស់កងកម្លាំង​នគរ​បាល​ទាំងអស់ដែល​កំពុងបំពេញភារកិច្ចការពារបូរណៈភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ក្រៅពីកិច្ចការពារខ្សែបន្ទាត់ព្រំដែនកងកម្លាំងនគរបាល បានចូលរួម​ក្នុងភារកិច្ចបង្ការ​ទប់ស្កាត់ និងបង្រ្កាបករណី ល្មើសច្បាប់ផ្សេងៗទៀត​ដែលអាចកើត​មានឡើងនៅ តាមខ្សែបន្ទាត់​ព្រំដែនឬតា​មបណ្តា​ច្រករបៀងនានា ក្រៅពីនោះកងកម្លាំង​នគ​រ​បាលការពារព្រំដែនបានចូលរួមយ៉ាងសកម្មជា​មួយ​នគរបាលស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្នុងកិច្ចកា​ររក្សា​សន្តិសុខ សណ្តាបធ្នាប់សង្គមជូនប្រជាពលរដ្ឋ ការចូលរួមក្នុងសក​ម្មភាពសង្គម សកម្មភាពមនុស្ស​ធម៌ និង​សកម្មភាពផ្សេងៗទៀតដូចជាការ ចូលរួមក្នុង​សកម្មភាព​របស់សមាគមអ​តីតយុទ្ធជនកម្ពុជា​ខេត្តបាត់ដំបង ហើយថ្មីៗនេះកងកម្លាំងនគរ​បាលបាន ចូលរួមក្នុងការទទួលបងប្អូនប្រជាព​ល​រដ្ឋដែលវិ​លត្រឡប់ចូលមកពីក្នុងទឹកដី នៃព្រះរា​ជា​ណាចក្រថៃដែលមានចំនួនច្រើន។​

នៅក្នុងឱកាសសួរសុខទុក្ខនេះឯកឧត្តមបានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវរបន្តក្សា​ឲ្យ​បាននូវការសាមគ្គីភាព ផ្ទៃក្នុងក៏​ដូចរក្សាសាម​គ្គីភាពជាមួយ​អាជ្ញាធរថៃ រួមជាមួយអាជ្ញាធរមូល​ដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ហើយនៅតែ​បន្តបំពេញ​ភារកិច្ចស្របតាមតួនាទីរបស់ខ្លួន ហើយកងកម្លាំងនគរ​បាលត្រូវថែរក្សា​ឲ្យបានល្អប្រសើរចំ​ពោះបញ្ហាសុខភាពផ្ទាល់​ខ្លួនជាពិសេសការពារខ្លួនយើង ក្រុម​គ្រួសា​រយើង អង្គភាពយើង កុំឲ្យមានការឆ្លងនូវជម្ងឺកូវីដ១៩ ហើយប្រកាន់ខ្ជាប់​និងអនុវត្តតាមកា​រណែនាំរបស់ក្រសួងសុខាភិបាល។

ទន្ទឹមនោះដែរ​ឯកឧត្តមស្នើឲ្យកងកម្លាំងនគរបាលបន្តយកចិត្ត ទុកដាក់ចូល​រួមផ្សព្វផ្សាយ​នូវវិធា​នកា​រការពារខ្លួនពីការឆ្លងជម្ងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅ​មូលដ្ឋាន ពិសេស បងប្អូនប្រជាព​លរដ្ឋ​ដែលទើប​វិលមកពីក្រៅប្រទេ​សសូមរក្សាខ្លួនឲ្យនៅ​​ដាច់ដោយឡែកក្នុងរយៈពេលយ៉ាងតិច ១៤ថ្ងៃ​សិន ហើយត្រូវផ្តល់ព័ត៌មា​នជាបន្ទាន់ទៅដល់មន្រ្តីសុខាភិបាល ក្នុងករណីមានបញ្ហាខាងសុខ​ភាព។
ឯកឧត្តម អ៊ុយ រី និងតំណាងក្រុមហ៊ុនសូគីម៉ិចអ៊ិន​វេសមេនគ្រុប Sokimex investment Group បាន​ប្រគ​ល់អំណោ​យជូនដល់វរ​សេនាតូចនគរ​បាលការពារ​ព្រំដែនគោកទាំងពីរមា​នដូចជា៖
១-រដ្ឋបាលខេត្តបាត់ដំបង បានបានឧបត្ថម្ភដល់​បញ្ជាការវរសេនា​តូចនគរបាល​ការពារព្រំដែន​គោក​មាន៖
-ស្រាបៀរអង្គរចំនួន២០កេស
-ទឹកបរិសុទ្ធចំនួន១០កេស
-សាច់ជ្រូកចំនួន១០០គីឡូក្រាម
-នំអន្សមជ្រូកនិងអន្សមចេកចំនួន០១ស្លឹក(មួយ​ស្លឹក)
-ថវិកាចំនួន៤,០០០,០០​០រៀល(បួនលានរៀល)

២-រដ្ឋបាលខេត្តបាត់ដំបងបា​នឧបត្ថម្ភអង្គភាព​ប្រ​ដាប់អាវុធចំនួន០៦អង្គភាពរួមមានផ្នែកសឹករង​ស្រុក​កំរៀង ស្រុកសំពៅលូន មូលដ្ឋានកង​រាជអាវុធហត្ថស្រុកកំរៀង ស្រុកសំពៅលូន និងអធិ​ការដ្ឋា​ននគរបាលស្រុកកំរៀង ស្រុកសំពៅលូនក្នុងនោះមាន៖
-ស្រាបៀរចំ​នួន០៥កេសក្នុងមួយអង្គភាព

៣-អំណោយក្រុមហ៊ុនសូគីម៉ិច​អ៊ិនវេសមេនគ្រុបSokimexinvestmentGroupរួមមាន៖
-ស្រា​បៀរចំនួន​៣០កេស
-ទឹកក្រូចចំនួ​ន៣០កេស
-មីចំនួន៥០​កេសតូច
-ថវិកាចំនួន២,០០០,០០០រៀល(ពីរលានរៀល)

៤-អំណោយ​របស់មន្ទីរឧស្សាហកម្មវិទ្យាសាស្រ្ត​បច្ចេកវិទ្យានឹងនវានុវត្តន៍ខេត្តបាត់ដំបងអង្គភាព​រដ្ឋាករទឹក​បាត់ដំបងរួមមាន៖
-មីចំនួន១០កេស
-ទឹកផ្លែឈើចំនួន០៥កេស
-ទឹកបរិសុទ្ធចំ​នួន២០យួរ
-ទឹកត្រីចំនួន​០៥យួរ ទឹកស៊ីអ៊ីវចំ​នួន០៥យួរ
៥-អំណោ​យរបស់មន្ទីរសុខាភិបាលខេត្តបា​ត់ដំបងមានថវិកាចំនួន ៥០០,០០០រៀល​(ហាសិបម៉ីន​រៀល)៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16305 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
62867 នាក់
ខែនេះ :
476047 នាក់
3 ខែនេះ :
1064229 នាក់
សរុប :
17662162 នាក់