ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទ​ក្រហម​កម្ពុជាខេត្តឧត្តរមានជ័យ នាំយកអំណោយស​ង្គ្រោះបន្ទាន់ ទៅផ្ដល់ជូន​ប្រជាពលរដ្ឋរង​គ្រោះ ដោយសារខ្យល់កន្ត្រាក់​ចំនួន២៧គ្រួសារ នៅសង្កាត់ប​ន្សាយរាក់
Mi,08 April 2020 (Time 03:16 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 444នាក់)


ខេត្តឧត្តរមានជ័យ៖ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អមដំ​ណើរ​ដោយលោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំ​រោង លោកប្រធានមន្ទីរធម្មការ និង​សាសនា លោកស្រីប្រធានមន្ទីរ​ទេសចរណ៍ លោក លោកស្រីក្រុមការងារ និងជាស​មាជិក​សមាជិកា​នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បាននាំយ​កអំណោយ​សង្គ្រោះបន្ទាន់ ដើម្បីទៅផ្ដល់ជូនដ​ល់ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលរង​គ្រោះដោយ​សារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបាន​បង្កឱ្យមាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងសង្កាត់បន្សាយ​រាក់ ចំនួន២៧គ្រួសារ ស្មើនឹង ២៧ខ្នងផ្ទះ។​

នៅក្នុងចំណោ​ម២៧ខ្នងផ្ទះនោះរួមមានៈ០៣ខ្នងផ្ទះ ដែលបានទទួល​រងនូវការខូចខាតរលំទាំងស្រុង ០៥​ខ្នងផ្ទះ ធ្លាក់ពី​លើជើងតាង និងចំនួន១៩ខ្នងផ្ទះ ដែលបាន​របើកដំបូល សង្ក័សី និងស្បូវ។ បន្ថែម​លើនេះ ក្រៅពីការខូចខាតផ្ទះសម្បែង ប្រជាពលរដ្ឋ​ដែលជាម្ចាស់លំនៅ​ឋានមួយចំនួន​ក៏បានរង​គ្រោះថ្នាក់ ត្រូវសម្រា​កនៅមន្ទីរពេទ្យ ក្នុងឧប្បត្តិហេ​តុនេះផងដែរ ដែលនេះ​គឺជាលើកទី១ហើយ នៅ​ដើមឆ្នាំ២០២០ ត្រូវទទួល​រងនូវគ្រោះថ្នាក់​ធម្មជាតិ ដែលបានបង្កឱ្យមានការខូចខាត ដល់ទ្រព្យស​ម្បត្តិ​ប្រជាពលរដ្ឋ​យ៉ាងច្រើនបែបនេះ​។

ជាមួយនឹងសេចក្តី​សោកស្ដាយជាពន់ប្រមាណ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈ​អភិបាល​ខេត្តឧត្តរមានជ័យ ក៏បានថ្លែងនូវអា​រម្មណ៍ក្តុកក្តួល និងចូលរួមរំលែ​កនូវទុក្ខលំបា​ករបស់បងប្អូន​ប្រជា​ពលរដ្ឋ ព្រមទាំងការផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកាលស​ម្ដេចតែងតែឈឺឆ្អាល និងចូល​រួមក្នុងកា​រដោះ​ស្រាយបញ្ហាប្រឈមប​ន្ទាន់ដល់ប្រជាព​លរដ្ឋនៅគ្រប់មូលដ្ឋាន។

ក្រុមគ្រួសា​រប្រជាពលរដ្ឋរងគ្រោះ ក្នុងមួយគ្រួសា​រទទួលបាន អង្ករ២៥គីឡូក្រាម ,ទឹកស៊ីអ៊ីវ០១យួរ ,មី០១កេស ,ត្រីខ ០១យួរ ព្រមទាំង​ឃីត​កាកបាទក្រហមចំនួន១ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14805 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
61367 នាក់
ខែនេះ :
474547 នាក់
3 ខែនេះ :
1062729 នាក់
សរុប :
17660662 នាក់