ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្ត​កំពត ជួបសំណេះសំណាល ជាមួយកងកម្លាំងទាំងបី ក្នុងខេត្តកំពត មុនឱ​កាស​បុណ្យ​ចូលឆ្នាំថ្មី
Mi,08 April 2020 (Time 02:08 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 451នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគ​ណៈបញ្ជាការឯ​កភាពរដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២០ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់​ដឹកនាំ កងកម្លាំងមកពីអង្គភាពទាំងបីក្នុងខេត្ត រួមមានៈស្នងការដ្ឋាននគរបាលខេត្ត បញ្ជា​ការ​ដ្ឋានកងរា​ជអាវុធហត្ថខេត្ត និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹ​ករងខេត្ត។

មានប្រសាស​ន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានការកោតសរ​សើរវាយ​តម្លៃខ្ពស់ ចំពោះលទ្ធផល​ការងារដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នារយៈ​ពេលកន្លងមក​តែងបាន​ចូលរួមគាំទ្រ​យ៉ាងសកម្មក្នុងការ​អនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ស្របតាម​តួនាទី និងភារកិច្ចរៀងខ្លួន​ប្រកបដោយស្មារតីទទួ​លខុសត្រូវខ្ពស់ក្នុងការ បង្ការ និងទប់ស្កា​ត់បញ្ហា​កើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពត​។

ក្នុងនោះសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលបានយកចិត្តទុកដាក់ ទាំងកំ​លាំង​កាយចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការ​ងារគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទទួលបាន​លទ្ធផលគួរឲ្យកត់សម្គាល់។ពិសេសក្នុងស្ថានការ​ណ៍ប្រទេសជាតិយើង​ដែលកំពុងជួប​ប្រទះនូវ​បញ្ហាជម្ងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងបានចូលរួម យ៉ាងសកម្ម នៅក្នុង​យុទ្ធ​នាការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ​ដ៏កាចសា​ហាវនេះតាមរយៈយុទ្ធនាការ ផ្សព្វផ្សាយ​ជាសារស​ម្លេង របស់ក្រសួងសុខាភិ​បាលស្តីពីវិធានការអ​នាម័យសុខភាព ការត្រៀមបំរុង កន្លែង​សម្រាប់​ព្យា​បាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិព​លករដែល​វិលត្រឡប់​មកពីប្រទេសជិតខាង និងការចូលរួម​អនុវត្ត​សកម្ម​របញ្ជារបស់​ប្រមុខរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ត្រូវបន្តយក​ចិត្តទុកដាក់​ឲ្យបានថាខ្លាំងបន្ថែមទៀត ពិសេសត្រូវចូលរួមនឹ​ងខិតខំអោយបាន​សកម្មក្នុងការបំពេ​ញតួនាទី​ភារកិច្ច ដើម្បីបុព្វហេតុការពារ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុងខេត្តឲ្យ​មានលក្ខណៈ​ល្អប្រសើរឡើង។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានជូនថវិកា​ដល់តំណាងអង្គភាព​កងកម្លាំង​ទាំងបី ដើម្បីជាការតបស្នង គុណតម្លៃការងារក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សរុប​ចំនួន៤៤,៤៥០,០០០រៀល រួមមាន៖
កងកម្លាំងនគរបាលខេត្តមានចំនួន៦១៨ ក្នុងម្នាក់៥០០០០រៀលសរុបថវិកា ស្មើនឹង៣០,​៩០០​,០០០រៀល​។ដោយមានការ​ចូលរួមបដិភាគពីឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនរគ​បាលខេត្ត ៥០% ស្មើនឹង១៥,៤៥០,០០០រៀល។
កងកម្លាំងកងអាវុ​ធហត្ថខេត្តចំនួន៨៨​នាក់ក្នុងម្នាក់ៗ៥០០០០រៀលសរុបថវិកា ស្មើនឹង ៤,៤០​០០,០០០រៀល។ដោយមានការចូលរួមបដិភាគពី ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាកា​រកងរាជ​អាវុធហត្ថខេត្ត ៥០% ស្មើនឹង២,២០០,០០០រៀល។
កម្លាំងប្រតិបត្តិការសឹ​ករងខេត្ត ចំនួន១៨៣នាក់ ក្នុងម្នាក់៥០០០០រៀល សរុបថវិកាស្មើនឹង ៩,១​៥០​,០០០រៀល ដោយមានការចូលរួមបដិភាគ១០០% ពីលោក ហុក ចិន្តា មេបញ្ជាការរ​ងតំបន់ប្រតិ​បត្តិការសឹករងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27048 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
73610 នាក់
ខែនេះ :
486790 នាក់
3 ខែនេះ :
1074972 នាក់
សរុប :
17672905 នាក់