ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណៈប្រតិភូអញ្ជើញចុះ​សួរសុខទុក្ខ កងវរៈសេនាតូច​នគរបាលការ​ពារ​ព្រំដែន​គោកលេខ ៧០១ និងវរៈសេនាតូច លេខ១០១ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃ​ណីជាតិ​ខ្មែរ
Mi,08 April 2020 (Time 01:35 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 437នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​បានក្រើនរំឭក​ដល់កង​កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរក្សាអ​នាម័យជានិច្ច និងស្តាប់ការណែនាំ របស់ក្រសួង​សុខាភិ​បាល ក្នុងកា​របង្ការ និងទប់ស្កាត់ ប្រយុទ្ធជាមួយ វីរុស កូរ៉ូណា ឬ ជំងឺផ្លូវដង្ហើម កូវិដ១៩ (COV​ID-19 )ដែលកំពុងរីករាល​ដាលជាសកល នៅបណ្ដាលប្រទេសជាច្រើន ហើយប្រទេស​កម្ពុជាក៏​កំ​ពុងទទួលរងគ្រោះ​នូវជំងឺដ៏កាចសាហាវមួយនេះដែរ។

ឯកឧត្តមអភិបាលខេត្តក្រើនរំឭក​ដល់កង​កម្លាំងប្រដាប់អាវុធបែបនេះ បានធ្វើឡើងកាលពី​ព្រឹកថ្ងៃ​អង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ព.ស ២៥៦៣ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែល​ឯកឧត្តម​ដឹកនាំគណៈប្រតិភូអ​ញ្ជើញចុះសំណេះ​សំណាល និងសួរសុខទុក្ខ ជាមួយកងវរៈ​សេនាតូច​ន​គរបាលការពា​រព្រំដែនគោកលេខ ៧០១ នៅចំណុចកោះឬស្សី និងវរៈសេនាតូចលេខ១០១ នៅ​ចំណុច​កោះទន្សាយ ​មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិង​ខិតជិតមកដល់នៅថ្ងៃខាងមុខនេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងសមា​ជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អា​វុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទី​រអង្គភាពនានាក្នុង​ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន ក៏បាននាំមកនូវបណ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំ​ណាក់​សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែ​យកចិត្តទុកដាក់​ចំពោះសុខទុក្ខ​របស់កងកម្លាំ​ងដែលឈរជើងនៅជួរមុខ និងបានកោតសរសើរចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែល​បានខិតខំបំពេញកាតព្វកិច្ចបំ​រើជាតិមាតុភូមិប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការកា​រពារ​បូរណៈ​ភាពទឹកដី នៅតាមបន្ទាត់ព្រំដែន​ជាប់នឹងប្រទេសជិតខាង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានយកនូវអំ​ណោ​យរបស់សមេ្តចតេជោ នាយក​រដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគ្រឿងឧបភោគបរិភោគ មកផ្តល់ជូន​កងវរៈ​សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ នៅចំណុចកោះឬស្សី រួមមានៈអង្គរ៥០០គីឡូ​ក្រាម,មីជាតិចំនួន៦កេសធំ,ត្រីខកំប៉ុងចំនួន៦កេស,ទឹកស៊ីអ៊ីវចំនួន៦កេស,ទឹកត្រីចំនួន៦កេស,ក្រម៉ា ៣០,សាប៊ូ៦ឡូ និងថវិកាចំនួន១.០០០.០០០រៀល និងផ្តល់ជូនវរៈសេនាតូច លេខ១០១ នៅចំណុច កោះ​ទន្សាយ រួមមានៈអង្គរចំនួន​០៤តោន,មីជាតិចំនួន​២៦កេសធំ ,ត្រីខកំប៉ុងចំនួន​២៦កេស ,ទឹកស៊ី​អ៊ីវ២៦កេស,ទឹកត្រីចំនួន២៦កេស,ក្រម៉ាចំនួន៣២៦,សាប៊ូ៥០ឡូ និងថវិកាចំនួន​៥.០០០.០០​០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29005 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
75567 នាក់
ខែនេះ :
488747 នាក់
3 ខែនេះ :
1076929 នាក់
សរុប :
17674862 នាក់