ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខមន្ត្រីចត្តាឡីស័ក មន្ត្រីន​គរបាល កងកម្លាំង​ពាក់ព័ន្ធ នៅច្រកទ្វារព្រំដែន​អន្តរជា​តិអូស្មាច់
Mi,08 April 2020 (Time 12:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 367នាក់)


ខេត្តឧត្តរមានជ័យ៖នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន ​កុសល្យ អភិបាល នៃគណៈ​អ​ភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខ​ដល់​ពលករ​ដែលចេញពីទឹកដីថៃ និងមន្ត្រីចត្តាឡីស័ក មន្ត្រីនគរបាល កងកម្លាំង មន្ទីរជំនាញនានា ដែល​មានការពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ដើម្បីពង្រឹងបន្ថែមទៅលើយន្តការត្រួតពិនិត្យ និង​ធានាឱ្យបាន​ការនូវកាត់បន្ថយនូវហានិភ័យ ឱ្យមក​នៅកម្រិតទាបបំផុត​តាមតែ​អាចធ្វើទៅបាន។

ជាក់ស្តែង ក្រុមការងារបច្ចេកទេស ដែលផ្តល់ជូនតាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធាន​ក្រុមការងា​ររាជរដ្ឋាភិបាល ចុះជួយមូល​ដ្ឋានខេត្តឧត្តរមានជ័យ បានបំពាក់នូវឧ​បករណ៍ស​ម្រាប់​បាញ់​ចំហាយអាល់កុល ថ្នាំសំលាប់មេរោគ ក្នុងការពិនិត្យដល់ពលករ ដែលបាន​ចាកចេញ​ពីប្រ​ទេសថៃ មកកាន់កម្ពុជា។
គួររំលឹក​ផងដែរថា មន្ត្រីចត្តាឡីស័ក និងក្រុមការងារដែលបម្រើការ នៅច្រកទ្វារព្រំដែ​នអន្តរជាតិអូ​ស្មាច់ បានទទួលនូវ​ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្រុង ជាពិ​សេស​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមកា​រងាររាជ​រដ្ឋាភិ​បាល នូវអំណោយ និងការឧបត្ថម្ភជា​បន្តបន្ទាប់ នូវសម្ភារៈ បរិក្ខាបច្ចេកទេស ចាំបាច់នានាយ៉ាង​គ្រប់គ្រាន់ ដើម្បីបម្រើឱ្យការបំពេញការងា​រប្រកបដោយប្រសិទ្ធិភាព។

ជាមួយគ្នានេះ ឧបករណ៍​ម៉ាស៊ីនវាស់ស្ទង់កំដៅ ក៏ត្រូវបានបំពាក់ជូន ដោយក្រុមការងារបច្ចេកទេស ក្នុងដំណើរ​ចុះពិនិត្យតាមស្ថានភាពនៅតាមបណ្ដោ​យព្រំដែនរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរៈភូមិន្ទ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27252 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
73814 នាក់
ខែនេះ :
486994 នាក់
3 ខែនេះ :
1075176 នាក់
សរុប :
17673109 នាក់