ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តស្វាយរៀង ទទួលថវិកាចំនួន៩​លានរៀន ពីអនុប្រធានក្រុម​ស​មាជិកព្រឹទ្ធសភា ប្រចាំ​ភូមិ​ភាគទី​៦ សម្រាប់យក​ទៅចាត់​ចែងក្នុង​យុទ្ធនាការ ប្រយុទ្ធប្រ​ឆាំងនឹងជំងឺកូវីដ១៩
Sa,04 April 2020 (Time 05:20 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 444នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អ​ភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទ​ទួល​ថវិកា ​ចំនួន៩លានរៀន ពីឯក​ឧត្តម សុខ ឥសាន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំ​ភូមិភាគទី៦ និង​ជាប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា សម្រា​ប់យកទៅចាត់ចែង​ក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងនោះ​ឧបត្ថម្ភរដ្ឋបាលខេត្តស្វាយរៀង ថវិកាចំនួន​១លាន​រៀល និងឧបត្ថម្ភដល់ក្រុង ស្រុកទាំង៨ ក្នុង១ក្រុង ស្រុក ថវិកាចំនួន១លានរៀលផងដែរ។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ដោយ​មានការអញ្ជើញចូលរួម​ពីឯ​ក​ឧត្ដមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ លោកនាយករដ្ឋបាលសាលាខេត្ត និងលោកអ​ភិបាល​ក្រុង ស្រុកទាំង៨។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអគុណចំពោះ ឯកឧត្តម សុខ ឥសាន និងប្រតិភូព្រឹទ្ធសភា ដែល​បានឆ្លៀត​ពេលវេលាដ៏មានតម្លៃនាំយកថវិ​កាឧបត្ថម្ភដល់រដ្ឋបាលខេត្ត និងរដ្ឋបាល ក្រុង ស្រុក ដែល​ថវិកាទាំងនេះពិត​ជាមានសារៈសំខាន់ណាស់ ឆ្លើយត​បទៅនឹងត​ម្រូវការចំពោះមុខ ក្នុងបរិការណ៍​ដែលរាជរដ្ឋា​ភិបាលកម្ពុជា ក៏ដូចជា​ខេត្តស្វាយរៀង កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់​ការឆ្លងរីក​រាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្ដម​អភិបាលខេត្ត ក៏បានជម្រាបជូនឯកឧត្ដមអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិ​ភាគទី៦ ផងដែរថា រហូតមកដល់ពេលនេះ ពុំទាន់មានប្រជា​ពលរដ្ឋខេត្តស្វាយរៀង​ណាម្នាក់ឆ្លង​ជំងឺកូវីដ១៩​នៅឡើយទេ ហើយចំពោះ​ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស ជាពិសេស​ប្រទេសថៃ ត្រូវបានអាជ្ញាធរគ្រប់លំដាប់​ថ្នាក់ក្នុងខេត្ត យកចិត្តទុកដាក់បំផុត តាមរយៈការ​ចាត់តាំងមន្ត្រី​សុខាភិបាលធ្វើការពិនិត្យ និងតាមដានសុខភាពជាប្រចាំ ព្រមទាំង​តម្រូវ​ឲ្យនៅដាច់​ដោយឡែកពីគេរយៈពេល១៤ថ្ងៃ និងក្នុងករណីមាន​ការសង្ស័យបញ្ជូន​ទៅពិនិត្យព្យា​បាលជាបន្ទាន់​នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋដែលខេត្តបានត្រៀមទុកទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះថវិកាទាំ​ងអស់ដែលទទួលបាននៅថ្ងៃនេះ នឹងត្រូវ​យកទៅចា​ត់ចែងសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទ​ប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេ​សក្នុងការគាំទ្រដល់ដំណើ​រការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅមូលដ្ឋាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3239 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
140377 នាក់
ខែនេះ :
514134 នាក់
3 ខែនេះ :
1110337 នាក់
សរុប :
17632391 នាក់