ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹ​កនាំកិច្ចប្រជុំ ​ឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់​បណ្ឌិត្យស​ភានគរបាលកម្ពុជា
Mi,29 April 2020 (Time 03:07 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 465នាក់)


រាជធា​នីភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករ​ដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹក​ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ អញ្ជើញ​ដឹកនាំកិច្ចប្រជុំឆ្ល​ងផែនការសកម្មភាពឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

បើយោងតាមផេកFacebookរបស់សម្តេចក្រឡាហោមបានបញ្ជាក់ថា ក្រោ​ម​ការ​ដឹនាំរបស់​សម្ដេច​ឧប​នាយករដ្ឋមន្ត្រី កិច្ចប្រជុំឆ្លង​ផែនការ​សកម្មភាព​ឆ្នាំ២០២០​របស់ប​ណ្ឌិត្យសភា​នគរបាលកម្ពុជា នៅទីស្ដី​ការក្រសួងមហាផ្ទៃនាឱកាសនោះ មានកា​រអញ្ជើញ​ចូលរួម​ពីឯកឧត្តមរដ្ឋ​លេខាធិការ​ប្រ​ចាំ​ការ ឯកឧត្តមរដ្ឋលេខាធិ​ការ អនុរដ្ឋលេខា ឯកឧត្តមអគ្គនាយក អគ្គនា​យករង និងថ្នាក់ដឹកនាំជាន់​ខ្ពស់នៃបណ្ឌិត្យសភានគរបាលកម្ពុជាជាច្រើនរូបទៀត។

អញ្ជើញមានប្រសាសន៍បើ​កកិច្ចប្រជុំ សម្ដេចក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ បានគូ​សបញ្ជាក់ថា កិច្ចប្រជុំឆ្លង​ផែនការសកម្មភាព​របស់បណ្ឌិត្យសភាន​គរបាលកម្ពុជា​នាពេលនេះ គឺបានប្រព្រឹត្ត​ទៅបន្ទាប់ពីកាលពីពេលថ្មីៗនេះ ក្រសួង​ក៏ទើបតែ​បានឆ្លងផែន​ការស​កម្មភាព​អគ្គស្នងការដ្ឋាននគរ​បាលជាតិ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលជាធម្មតាគឺ​មានការ​កែសម្រួល និងបន្ថែមធាតុចូលខ្លះៗបន្ថែមទៀត។

ពាក់ព័ន្ធនឹងការកសាងផែនកា​រ និងការដាក់ចេញ​ទិសដៅត្រូវអនុវត្ត សម្ដេចក្រឡាហោម ក៏បាន​ជំរុញឱ្យបណ្ឌិត្យស​ភានគរបាលកម្ពុជា ពន្លឿនកិច្ចការទាំងនេះឱ្យបានឆាប់ ទោះមានកិច្ចខ្លះជារឿងថ្មី និងត្រូវ​បានធ្វើឡើងនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។ សម្ដេចក៏​បានណែ​នាំឱ្យថ្នាក់ដឹក​នាំពាក់ព័ន្ធបន្តពង្រឹងយន្តការកែទម្រង់ឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព ក្នុងនោះ​ក៏ត្រូវបែងចែ​កកងកម្លាំងបំពេញភារកិច្ចឱ្យបា​នច្បាស់លាស់ដែរ។

សម្ដេចបានបន្តថា សម្រាប់នគរបាលដែល​បញ្ចប់ការសិក្សា និងតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវ​បែង​ចែកឱ្យបំពេញការងារនៅអង្គភាពដែ​លមានតម្រូវការធនធានពិតប្រាកដ និងចាំបាច់ ពោល​គឺមិនអាចប​ណ្ដែតបណ្ដោយ​ឱ្យទៅប្រមូលផ្ដុំ​នៅអង្គភាព​ណាមួយ​ដែលមិនសូវ​មានតម្រូវ​ការនោះ​ទេ។ដោយឡែកក្នុងកិច្ចប្រជុំ សម្ដេចនិងអង្គប្រជុំ​ក៏បានពិភាក្សា​គ្នាអំពីការផ្ដល់​ការលើកទឹក​ដល់​គ្រូនគរបាល​ដែលមានស្នាដៃល្អ និងអំពីត្រូវកា​រគ្រូបន្ថែមនាពេលខាងមុខដែរ។

សម្ដេចក៏បានណែនាំ​ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបន្តបង្កើនការបើកវគ្គប​ណ្ដុះ​បណ្ដា​ល​រ​យៈ​ពេលខ្លីលើមុខជំនាញចាំបាច់ និងទាន់សភាពការណ៍វិវត្តន៍ជាក់ស្ដែងមួយចំនួន ជូនដល់ថ្នាក់ដឹក​នាំនគរបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបានជាទុនបន្ថែមក្នុងការពង្រីកចំណេះដឹង ពង្រឹងជំ​នាញ និងសម្រាប់ការអប់រំ ផ្សព្វផ្សាយ ណែនាំ​ដល់មន្ត្រីនគរបាលក្រោមឱវាទ ដោយវគ្គប​ណ្ដុះ​បណ្ដាលនោះអាចធ្វើឡើង២ទៅ៣ថ្ងៃក៏បាន។

ក្រោមអធិបតីសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី អង្គប្រជុំក៏បានពិភាក្សាគ្នាដែរអំពី​តម្រូវការធន​ធាន​កងកម្លាំងន​គរបាលប្រចាំឆ្នាំ ដើម្បីបំពេញចំនួនមន្ត្រីនគរបាលដែលចូលនិវត្តន៍ ឬមានបញ្ហា​សុខភាព ឬត្រូវបានបណ្ដេញចេញ និងក៏ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការពារព្រំដែន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37945 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
84507 នាក់
ខែនេះ :
497687 នាក់
3 ខែនេះ :
1085869 នាក់
សរុប :
17683802 នាក់