ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាក​បាទក្រហមខេត្តកំពត នាំអំណោយផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ខ្វះខាតជី​វភាពក្នុង​ស្រុកឈូក
Mo,27 April 2020 (Time 06:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 430នាក់)


ខេត្តកំពត៖នៅព្រឹក​ថ្ងៃចន្ទ ០៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០ នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាល នៃគ​ណៈ​អភិបាលខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំឯកឧត្តម លោកជំទាវ លោក លោក​ស្រី ថ្នាក់ដឹកនាំខេត្ត នឹង សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុ​សា​ខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន នាំយកនូវ​អំណោយមនុស្សធ​ម៌ដូច​ជា គ្រឿងឧបភោគ បរិភោគ និងថវិកា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ផ្តល់ជូន​គ្រួសារប្រជាពលរដ្ឋងាយ​រងគ្រោះខ្វះខាតជីវភាពចំនួន១០០គ្រួសារ មកពីស្រុកចំនួន២ គឺស្រុកឈូក​ចំនួន៥០គ្រួសារ និងស្រុកជុំគីរីចំនួន៥០គ្រួសារ ដែលពិធីនេះបានធ្វើឡើងនៅវត្តអង្គឈូក ស្ថិតក្នុងឃុំឈូក ស្រុកឈូក ខេត្តកំពត។

មានប្រសាសន៍សំណេះសំណាល​នោះដែរ ឯកឧត្តម ជាវ តាយប្រធានគណៈកម្មាធិការសាខា បាន​ពាំ​នាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរខ្ពស់ពីសុខទុក្ខនិងបញ្ហាប្រឈមនានា របស់បងប្អូន​ប្រជាពលរដ្ឋ ដែលជួបការលំបាក  អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា​ការន​យោបាយអ្វីឡើយ ដោយមិនត្រូវទុកចោល​ឲ្យប្រជាពលរដ្ឋណា​ម្នាក់ស្លាប់ដោយ​អត់ស្បៀងអា​ហារ​និងគ្មានការដោះស្រាយឡើយ។

ពាក់ព័ន្ធនឹងការ បង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដើម្បីឲ្យចៀសផុតពីជំងឺដ៏កាច​សាហាវនេះឯ​កឧត្តម​ក៏​បានអំពាវ​នាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ននិ​ងចូលរួមអនុវត្តតាម​វិធានការណែនាំរប​ស់ក្រសួងសុខាភិបាលឱ្យបានគ្រប់គ្នា ពិសេស រស់នៅអោយមាន អនាម័យល្អ ហូបស្អាតផឹកស្អាត ដេកក្នុងមុងជានិច្ច។ 

ជាមួយនោះដែរឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ត្រូវបង្កើនការ យក​ចិត្ត​ទុកដាក់ជំរុញ ការងារបង្កបង្កើនផល ដាំដុះឲ្យបានទាន់រដូវកាល រួមនឹងការចិញ្ចឹមសត្វ ដើម្បីធា​នា​បាននូវសន្តិសុខស្បៀងក្នុងគ្រួសារនិងសហគមន៍ផងដែរ។ 

អំណោយដែលផ្ដល់ជូ​នគ្រួសារប្រជាពលរដ្ឋទាំង១០០គ្រួសារនាឱកាសនោះ ក្នុងមួយគ្រួសារទទួល​បាន​អង្ក​រ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ  អំបិល២គីឡូក្រាម ទឹកសុទ្ធ១យួរ  និងថវិកាមួយចំនួន​ផងដែរ​។ជាមួយនោះដែរ ឯកឧត្តមជាវ តាយ ក៏បានជូនថវិកាសរុប៦៤ម៉ឺនរៀល ដល់យុវជនកាក​បាទ អ្នក​ស្ម័គ្រចិត្តកាកបាទ ប្រជាការពារភូមិ និងកងកម្លាំងប្រដាប់អាវុធ៦៤នាក់ ដោយម្នាក់ៗទទួ​លបានថវិកា មួយម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
548 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
88359 នាក់
ខែនេះ :
509995 នាក់
3 ខែនេះ :
1102528 នាក់
សរុប :
17702367 នាក់