ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រ​ដ្ឋបាលខេត្តស្វាយរៀង​ អញ្ជើញទទួលយកអំ​ណោយ ពីព្រះមេគ​ណខេត្តស្វាយរៀង ព្រមទាំង​ព្រះ​មន្ត្រី​សង្ឃ សម្រាប់ប្រើប្រាស់ក្នុង​យុទ្ធនា​ការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩
Mo,27 April 2020 (Time 12:15 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 470នាក់)


ខេត្តស្វាយរៀង​៖ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយ​រៀង និងឯកឧត្ដម ម៉ែន វិបុល អភិ​បាល នៃគណៈ​អភិបាលខេត្ត នាព្រឹកថ្ងៃចន្ទ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះបានអញ្ជើញទទួល​យកអំណោយ ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជា​គណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះអនុគណក្រុង-ស្រុក មន្ត្រីសង្ឃក្រុង-ស្រុក និងព្រះគ្រូចៅអធិការវត្តទូទាំងខេត្តស្វាយរៀង សម្រាប់ ប្រើប្រាស់​ក្នុង​យុទ្ធនា​ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវអំណរព្រះគុណ និងកោតសរសើរចំពោះ ទឹកព្រះទ័យ​របស់ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណ​ខេត្តស្វាយ​រៀង ព្រម​ទាំងព្រះសង្ឃគ្រប់ព្រះអង្គ បានចូលរួមជាមួយរដ្ឋបាលខេត្ត សម្រាប់​គាំទ្រដល់​ការងារ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ ដែលសបញ្ជាក់ឱ្យឃើញនូវកាយវិការមួយប្រកប ដោយសប្បុរសធម៌ និងមិន​អាចខ្វះបានចំពោះ​ការរួមចំណែកទៅលើវិស័យ​ពុទ្ធចក្រ ចូលរួមជាមួយវិ​ស័យអាណាចក្រក្នុង​កិច្ចការដោះស្រាយបញ្ហាសង្គម ហើយអំណោយដែលបានផ្ដល់ជូននៅថ្ងៃនេះ រដ្ឋបាលខេត្តនឹង​យកទៅ ចាត់ចែងក្នុងគោ​លដៅបម្រើឲ្យសកម្មភាពនានា ទាំងការងា​រផ្សព្វផ្សាយអ​ប់រំពីវិធានកា​របង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃ​ជំងឺកូវីដ១៩ និងការងារសង្គមដូចជា ជួយស​ម្រួលដ​ល់ប្រជា​ពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅតាមមូ​លដ្ឋានក្នុងខេត្ត ស្របតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់សម្ដេច តេជោនាយករដ្ឋមន្ត្រី សម្តេចតែងតែបញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់​បរិភោគនោះ​ឡើយ ។

ជាមួយនិងការថ្លែងអំ​ណរព្រះគុណនូវទឹកព្រះទ័យដ៏សប្បុរសនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បាន​បង្ហាញ​នូវសេចក្ដីសង្ឃឹមជឿជាក់​ថា ព្រះមេគណខេត្ត ព្រះតេជគុណ​ព្រះសង្ឃគ្រប់ព្រះអង្គ និងទី​អារាម​ក្នុងខេត្តទាំងអស់ នឹងបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចការបង្ការ ទប់ស្កាត់ការឆ្លង​រាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង កាន់តែទទួលបានជោគជ័យ និងទប់ស្កាត់​បានជាបន្តទៀតមិនឲ្យមានប្រជាពលរដ្ឋឆ្លងនូវជំងឺរាតត្បាត ដ៏កាចសាហាវមួយនេះ។

អំណូយដែលរដ្ឋបាលខេត្តទទួលបានរួមមាន​៖អង្ករ១តោ​ន,ខ្នើយ៦៥,ភួយ​៤៨,ចានស្រាក់​២១,កន្ទេល​៧​៧, មុង៤៩,កំសៀវ៣៩,បំបង់ទឹកក្តៅ២០,ចានដែក(កាធុន)៣០,ទឹកត្រី ទឹកស៊ីអ៊ីវ១២​យួរ,មី១៨​កេស​, ឆ្នាំងខ្ទះ២០,ឆ្នាំងតូចធំ៦២,ស្បែងជើង១៧គូ,ចង្ក្រាន្តហ្គាស២៦,ធុងទឹកកក៣៤ និងថវិកាចំនួន ៧.០០០.០០០រៀល (ប្រាំពីលានរៀល)៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47319 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
93881 នាក់
ខែនេះ :
507061 នាក់
3 ខែនេះ :
1095243 នាក់
សរុប :
17693176 នាក់