ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក សោម ចិន ចុះសួរសុខទុក្ខនិង​នាំអំណោយជូន​គ្រួសារចាស់ជរា​ប្រឈមការខ្វះ​ខាតក្នុងដំ​ណាក់កាល​ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត
Mo,27 April 2020 (Time 09:50 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 385នាក់)


ខេត្តកំពត៖ដើម្បីជួយសម្រួល​ដល់ជីវភាពខ្វះខាត និងការយល់ដឹងដល់ប្រជាពលរដ្ឋ  ដែលស្ថិតក្នុង​ស្ថានភាព រួមគ្នា បង្ការ ​ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ឱ្យមានប្រសិទ្ធភាពក្នុង​មូលដ្ឋាន​សហគមន៍ ជាមួយ​រាជរដ្ឋាភិបាលសោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការ​ងារចុះជួយ​ក្រុងកំពត រួមនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញ ចុះ​សួរសុខទុក្ខនិង អប់រំផ្សព្វផ្សាយណែ​នាំអំពីវិធានការ ការពារទប់ស្កាត់ការឆ្លង ជំងឺកូវីដ១៩ និងនាំ​យកអំណោយរួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ី​វ ត្រីខ សម្លៀកបំពាក់ ក្រមារទឹកអាកុល នឹងថវិកាមួយ​ចំនួន ដើម្បីផ្ដល់ជូនដល់គ្រួសារចាស់ជរា​ ដែលប្រឈមជីវភាពខ្វះខាត នៅតាមខ្នងផ្ទះ ក្នុងភូមិអូរ​តូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

មានប្រសាសន៍សំណសំ​ណាល ជាមួយប្រជាពលរដ្ឋ លោកយាយ លោកតា លោក សោម ចិន អ្នកតំណាងរាស្រ្ត បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពប្រទេសជាតិយើង ជួបបញ្ហាទុក្ខលំបាក ជារៀង​រហូត​មក សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែ​មានការយក​ចិត្តទុកដាក់​គិតគូរខ្ពស់ រួមសុខរួមទុក្ខលំបាកនិងដោះស្រាយជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ 

ជាក់ស្ដែង​ស្ថិតក្នុងស្ថានភាពដែលពិភពលោក ក៏ដូចកម្ពុជាយើ​ងកំពុងរួមដៃគ្នា​ប្រយុទ្ធបង្ការទ​ប់ស្កាត់​ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែល​ជាបន្ទុកធ្ងន់​ធ្ងរសម្រាប់ពិ​ភពលោកយើង​នា​បច្ចុប្បន្ននេះ សម្ដេចតេជោ ​ហ៊ុន សែនតែងតែ បានអំពាវនាវនិងណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់ក្រសួង​ស្ថាប័ន អាជ្ញាធរ កងកម្លាំងគ្រប់ថ្នាក់គ្រប់ផ្នែកត្រូវរួមសាមគ្គីគ្នា ចុះដល់មូលដ្ឋានជួយ​ដល់ប្រជាពលរដ្ឋ ដើម្បីអប់រំណែនាំផ្សព្វផ្សាយ ពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ និងការ​ផ្គត់ផ្គង់​សម្ភារៈបរិក្ខាររួមនឹងស្បៀងអាហារទំនុកបំរុងជូនដល់ប្រជាពលរដ្ឋដែលប្រឈមការខ្វះខាត ដោយ​មិន​ទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយខ្វះស្បៀងអាហារ ដែលរដ្ឋាភិ​បាលក៏ដូចជា​អាជ្ញាធរមាន​សមត្ថកិច្ច មិនបានដឹងនិងមិនបានដោះស្រាយឡើយ។
 
លោក សោម ចិន ក៏បានសំណូមពរចំពោះលោកយាយ លោកតាសូមឱ្យជួយ មានការក្រើន​រំលឹក​ដល់​កូនចៅប្រជាពលរដ្ឋក្នុងភូមិ បើពុំមានការចាំបាច់ទេក្នុងដំណាក់កាលនេះ គួរកុំធ្វើដំណើរ​ចេញ​ពីផ្ទះ ឬចូលរួមក្នុងកម្មវិធីប្រមូលផ្ដុំគ្នាមានមនុស្សច្រើន ដែលងាយនាំ​ឱ្យប្រឈមនឹង​ការឆ្លងជំងឺកូវី​ដ១៩ ហើយត្រូវស្តាប់និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចវិធានកា​រណែនាំរបស់​ក្រសួងសុខាភិបាលដែល ដែលអាជ្ញាធរសង្កាត់បានចាក់សារជាសម្លេងផ្សព្វផ្សាយ តាមមេ​ក្រូនៅ​ក្នុងភូមិ សង្កាត់នាសព្វថ្ងៃនេះឱ្យបានយល់ដឹងទាំងអស់គ្នា អំពីវិធានការថែទាំ សុខភាពឱ្យបានល្អ  ដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល មេរោគកូវីដ ១៩នេះឱ្យទ​ទួលបានប្រ​សិទ្ធភាព​នៅក្នុងសហគមន៍របស់យើង។ 

ជាមួយគ្នា​នេះដែរ លោកក៏បានផ្តាំផ្ញើ ដល់លោកយាយ លោកតា រួមនិងប្រជាពលរ​ដ្ឋយើងទាំង​អស់​គ្នា ត្រូវប្រកាន់ខ្ជាប់ នូវកត្តាអនាម័យ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវប្រកា​ន់​ខ្ជាប់នូវការពាក់ម៉ាស ការលាងដៃសម្អាត ដោយសាប៊ូឬទឹកអាកុលឱ្យបានញឹកញាប់ជាប្រចាំ ហើយ​បើមានករណីសង្ស័យនូវការឆ្លងជំងឺផ្សេងៗសូមប្រញាប់អញ្ជើញទៅមណ្ឌលសុខ​ភាពដែល​នៅជិត​ផ្ទះរប​ស់​ខ្លួន ធ្វើបែបនេះដើម្បី រក្សាបាននូវសុខភាពល្អ ជៀសផុត ការឆ្លងមេរោគកូវីដ១៩ មកលើ​សង្គ​មគ្រួសារ និងសហគមន៍យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55962 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
102524 នាក់
ខែនេះ :
515704 នាក់
3 ខែនេះ :
1103886 នាក់
សរុប :
17701862 នាក់