ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទ​ ចុះពិនិត្យពីស្ថានភាព នៃការ​ដឹកជញ្ជូនទំនិញ​ និង​ការពង្រឹង​វិធានការបង្ការ​ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩
Sa,25 April 2020 (Time 08:29 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 475នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគ​ណៈកម្មកា​រប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត​ស្វាយរៀងបានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រី​ចត្តាឡីស័ក និងមន្ត្រី​មានសមត្ថកិច្ច​ដែលឈរជើងនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន​ ទាំងអស់ ត្រូវ​យកចិត្ត​ទុក​ដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏​ដូច​ជារដ្ឋបាលខេ​ត្តពាក់ព័ន្ធ​នឹងការធ្វើ​ដំណើរចេញចូ​លឆ្លងកាត់ព្រំដែ​នរវាងប្រជាព​លរដ្ឋប្រទេស​ទាំងពីរ ដោយឡែកចំពោះ​ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម ត្រូវសម្រប​សម្រួលជាមួ​យភាគី​វៀត​ណាម ដើម្បីសម្រួល និងរក្សាឲ្យបាន​នូវស្ថិរភាព​លំហូរចរាចរទំនិញនាំចេញ-នាំចូលឆ្លង​កាត់​ព្រំដែន​រវាងប្រទេសទាំងពីរឲ្យប្រព្រឹត្ត​ទៅដោយរលូន ល្អប្រសើរ និងក្រោម​ការយក​ចិត្តទុកដាក់​ខ្ពស់​ក្នុងការសហ​ការរួមគ្នាពង្រឹង​កិច្ចអនុវត្តវិធានការ​បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្រប​តាមវិធា​នការចត្តាឡីស័ក ដូចជាការបាញ់ថ្នាំ​កម្ចាត់មេរោគលើរថ​យន្តដឹកទំនិញជាដើម រហូតដ​ល់ស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ស្នើបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥​ ខែ​មេសា ឆ្នាំ២០២០នេះ ខណៈ​ដែលឯកឧត្តម បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យពីស្ថានភាព នៃការដឹកជញ្ជូនទំនិញ​ និងពង្រឹង​វិធានកា​របង្ការ​ទប់ស្កា​ត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅ​ច្រក​ទ្វារព្រំដែនទ្វេភាគីបុសមន ស្ថិតនៅឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

ជាមួយគ្នានោះដែរឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍​ថ្លែងនូវការកោតស​រសើរចំពោះ​សមត្ថ​កិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើង​នៅច្រកទ្វារព្រំដែនទ្វេភា​គីបុសមនកន្លងមក ដែលបានខិតខំ​អនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន និងការពង្រឹង​កិច្ចសហប្រតិបត្តិការល្អ​ប្រសើរជាមួយភាគីវៀតណាម ពិសេស​ក្នុងការស​ម្របសម្រួល​លើ​ការដឹកជញ្ជូនទំនិញឆ្លងកា​ត់ព្រំដែនដោយបញ្ជៀសបាននូវការកកស្ទះផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43238 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
89800 នាក់
ខែនេះ :
502980 នាក់
3 ខែនេះ :
1091162 នាក់
សរុប :
17689095 នាក់