ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តស្វាយរៀង ទ​​ទួលសម្ភារៈសុខាភិបាល​ ការពារជំងឺឆ្លងកូវីដ១៩ ពីអាជ្ញាធរខេ​ត្តតៃនិញ នៅច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត-ម៉ុកបាយ
Fr,24 April 2020 (Time 05:43 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 521នាក់)


ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃ​ទី២​៤ ខែមេ​សា ឆ្នាំ២០២០ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយ​លោកនាយករដ្ឋបាល​សាលា​ខេត្ត, លោកស្នងការរងនគរបាលខេត្ត លោកប្រធានទីស្នាក់ការ និងកម្លាំងសមត្ថកិច្ចច្រក​ទ្វារព្រំ​ដែន បានអញ្ជើញទទួល​សម្ភារៈសុខាភិបា​ល ការពារជំងឺឆ្លងកូវីដ១៩ ដែល​ឧបត្ថម្ភដោយ​អាជ្ញាធរ​ខេត្តតៃនិញ ប្រទេសវៀតណាម ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ។ 

ចំណែកខាងអាជ្ញាធរខេត្តតៃនិញ ប្រទេសវៀតណាម ដែលអមដំណើរ លោក ង្វៀន ថាញ់ង៉ុក អនុប្រ​ធានគណៈកម្មាធិការប្រជាជនខេត្ត រួមមាន:លោកនាយករងមន្ទីរការបរទេសខេត្ត , មេបញ្ជាការរងក​ងទ័ពការពារព្រំដែនខេត្ត, មេបញ្ជាការរងយោធាខេត្ត, នាយករងនគរបាលខេត្ត, មន្ទីរសុខាភិបា​ល​ខេត្ត។

ដោយឡែកអំណោយ​ដែលឧបត្ថម្ភឱ្យរដ្ឋបាលខេត្តស្វាយរៀងរួមមាន៖ម៉ាស់ចំនួន៣០.០០០ ម៉ាស់ និងទឹកជែលលាងដៃ​ចំនួន ២៤០ដប ចំណុះ៥០០មីលីលីត្រ។

នាឱកាសនោះលោក សុខ រស់ អភិបាលរងខេត្ត បានថ្លែងគុណចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្ត​តៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមចំណែកចែ​ករំលែកនូវអំ​ណោយ​ការ​ពា​រជំងឺឆ្លងកូវិដ១៩ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ដែលបង្ហាញឲ្យឃើញពីការសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ស្វាយរៀង-តៃនិញ ជួយគ្នា ក្នុងគ្រាលំបាកដែល​សកលលោកកំពុងជួបនូវស្ថានភាពជម្ងឺកូវីដ១៩នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55962 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
102524 នាក់
ខែនេះ :
515704 នាក់
3 ខែនេះ :
1103886 នាក់
សរុប :
17701910 នាក់