ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនស្ត្រីវ័យ​៤០ម្នាក់ ពា​ក់ពន្ធ័ករណីជួញដូរ​គ្រឿងញៀន
Fr,24 April 2020 (Time 05:22 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 369នាក់)


ខេត្តបាត់​ដំបង​៖ដោយអនុវត្តតាមមតិដឹកនាំរបស់ឯក​ឧត្តមឧត្តម​សេ​នី​យ៍ទោ​ អ៊ុច សុ​ខុន ស្នង​ការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​និងដោយបានការណែនាំពីជំនាញរបស់​លោក​ឧត្តម​សេនី​យ៍​ត្រី កុយ ហៀង ស្នង​ការ​រង​ផែនការ​ងារ​ប្រឆាំងគ្រឿង​ញៀននៃ​ស្នង​ការដ្ឋាន​នគរ​បា​ល​​ខេត្តបាត់ដំបង កាលពីវេលា​ម៉ោ​ង​១៦និង១០នាទី​ថ្ងៃព្រហស្បត្តិ​ ២កេីត​ ខែពិសា​ខ​ ឆ្នាំ​ជូត​ទោ​ស័​ក​ព.ស.២៥៦៣ ត្រូវនឹងថ្ងទី ២​៣​ ខែ មេ​​សា ឆ្នាំ ២០​២០ សមត្ថកិច្ចនគរ​បាលនៃអធិការដ្ឋាននគរបាលស្រុកកបាណ​ន់​ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក​ ប៉ាន់​ វណ្ណនី​ ជា​អ​ធិការនគរបាលស្រុក​ ​បានចុះធ្វេីការឃាត់​ខ្លួន​ស្រ្តីវ័យ៤០ឆ្នាំម្នាក់ ឈ្មោះ​ តាន់​ គឹមសួរ​ រស់​នៅក្រុមទី០៣ ភូមិសំពៅកេីត​ ឃុំភ្នំសំពៅ ស្រុ​ក​បាណន់​ ខេត្តបាត់​ដំបង​ ពាក់ពន្ធ័បទល្មេីសជាក់ស្តែង​ បន្ទាប់ពីស្រី្តរូបនេះប្រព្រឹត្តិករណី​រក្សាទុក​ដឹកជ​ញ្ជូ​ន​ឬជួញដូរដោយខុស​ច្បាប់នូវសារ​ធាតុញៀនក្នុង​មូលដ្ឋានខាងលេី។ 

ក្រោយពីឃាត់ខ្លួនកម្លាំងដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន​០៣ថង់​ ទម្ងន់​ ​១៣,៩៦ក្រាម។
២-សម្ភារ:សម្រាប់រំលែកចែកចាយគ្រឿងញៀនមួយចំនួន។ 

បច្ចុប្បន្ននេះកម្លាំងនគរបាលនៃអធិ​ការ​ដ្ឋាននគរ​បាលស្រុក បានបញ្ជូនជនសង័្សយព្រមទាំងវត្ថុតាង​មកកាន់ការិយាល័យជំនាញនៅ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតា​មនីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
39589 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
86151 នាក់
ខែនេះ :
499331 នាក់
3 ខែនេះ :
1087513 នាក់
សរុប :
17685446 នាក់