ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បើកកិច្ចប្រជុំបូ​កសរុបលទ្ធផលការងា​រប្រចាំត្រីមាសទី១ ទិស​ដៅបន្តត្រីមាសទី២ និងត្រៀមរៀបចំ​ទិវា៨ ​ឧសភា ឆ្នាំ២០​២០
Do,23 April 2020 (Time 07:34 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 450នាក់)


ខេត្តកំពត៖ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជា​ប្រធានគ​ណៈកម្មា​ធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត​ នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត​ ខែពិសាខ ឆ្នាំជូត​ ទោស័ក ព.ស២​៥​៦៣ ត្រូវនឹងថ្ងៃទី ២៣​ ខែ មេសា ឆ្នាំ ២០២០ ដឹកនាំចំកិច្ចប្រជុំបូកសរុបលទ្ធផលការ​ងារប្រចាំត្រី​មាស​ទី១ ទិសដៅ​បន្តត្រីមាសទី២ និងត្រៀមរៀបចំទិវា៨ ឧសភា ឆ្នាំ២០២០ របស់សា​ខាកាកបាទ​ក្រហមកម្ពុជា ខេត្តកំ​ពត។​​

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមាន​ការអញ្ជើញចូលរួមពី​ឯកឧត្តម លោកជំ​ទាវ លោក​ លោកស្រី​ អនុប្រធានគណៈកម្មាធិការសា​ខា និងលោក លោកស្រីសមាជិក សមាជិកាគ​ណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រី ប្រធានកិត្តិយស លោក លោកស្រីប្រធា​នគណៈ​កម្មាធិការ អនុសាខាក្រុង ស្រុកទាំង៨ មន្ត្រីប្រតិបត្តិសាខា​​ សរុបចំនួន​៣៨នាក់(ស្រី១០នាក់)។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំ​ណរអរគុណដ​ល់ក្រុមប្រតិបត្តិ​សាខា និងអនុសាខាក្រុង ស្រុក ដែលកន្លង​មកបាន​ធ្វើការឆ្លើយតប​គ្រោះមហន្តរាយ​ដល់ប្រជាពល​រដ្ឋរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា និងខិតខំ​បន្តអនុវត្ត​សកម្មភាព​ការងារមនុស្សធម៌​ឱ្យបានកាន់ល្អប្រ​សើរជាងនេះ និង​បានជម្រុញឱ្យសាខា អនុសាខាក្រុង ស្រុក ខិតខំកៀរគរដល់ស​ប្បុរសជនចូលរួម​ជាសម្ភារ និង ថវិកា ដើម្បីចូលរួមខួបទី១៥៧ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហ​មកម្ពុជា "។

ដើម្បីចូលរួមជាមួយរា​ជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរា​ជាណាច​ក្រកម្ពុជា​ ឯកឧត្តប្រធាន ក៏សូមឲ្យមន្ត្រីប្រតិបត្តិសាខា​ អនុសាខា និងអ្នកស្ម័គ្រចិត្ត ដែល​ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមបន្តតាមដា​នព័ត៌មានយ៉ាងជាប់លាប់ និងសហ​ការជាមួយអា​ជ្ញា​ធរមូលដ្ឋាន​ រួមគ្នាក្នុងការទ​ប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ​ ហើយសូមយក​ចិត្តទុកដាក់​គិត​គូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងបន្តចូលរួម​ផ្សព្វផ្សាយឲ្យ​បានទូលំទូលាយស្តីពីវិធានការការពារ​និងរក្សាអនាម័យ ជាពិសេស​អនុវត្តនូវអនុសាស​ន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា ក៏ដូចជាសារអ​ប់រំនានារបស់ក្រសួងសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
39613 នាក់
ម្សិលមិញ :
4765 នាក់
សប្តាហ៍នេះ :
86175 នាក់
ខែនេះ :
499355 នាក់
3 ខែនេះ :
1087537 នាក់
សរុប :
17685470 នាក់