ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទ​ក្រហមកម្ពុជាខេត្តកំពង់ចាម នាំយកអំណោ​យមនុស្សធម៌ ចែកជូ​នចាស់ជរាគ្មានទី​ពឹង និង​ជនពិកា​រចំនួន៤៦គ្រួសារ នៅក្នុងស្រុក​កោះសូទិន
Do,23 April 2020 (Time 04:04 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 482នាក់)


ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងជា​ប្រធាន​គណៈកម្មាធិកា​រសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយសមាជិក សមាជិកការ គណៈ​កម្មាធិកា​រសាខា មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុ​ស្សធ​ម៌របស់ កាកបាទក្រហមកម្ពុជា និងអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ចែកជូនចា​ស់ជរាគ្មានទីពឹង និងជនពិការចំនួន៤៦គ្រួសារ មកពីឃុំ ពង្រ១១គ្រួសារ និងឃុំល្វេ៣៥គ្រួសារ) នៅក្នុងស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០​២០។

នាឱកាសនោះផងដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទខេត្តកំពង់ចាម ក៏បានពាំនាំ​ការសួរសុខទុក្ខពី​សំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបា​ទក្រហម​កម្ពុជា បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋ​ទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការរាតត្បាតនៃជម្ងឺកូវីដ-១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងវិធានការ ដាក់ខ្លួនឱ្យស្ថិត​នៅដាច់​ដោយឡែក​សម្រាប់​អ្នកបងប្អូនពលករ ពលការីនីដែលទើបនឹងត្រឡប់​មកពីបរទេស និងការប្រើប្រាស់ម៉ាស ឬក្រ​មា ឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ ដើម្បីការបង្ការ និងទប់ស្កាត់ ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ ១៩ និងជំងឺផ្សេងៗទៀត។

ឯកឧត្តមប្រធានក៏បានស្នើដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តយកចិត្តទុកដាក់ និងបន្ត​បាន​ផ្សព្វផ្សាយអំពីវិធានការ ការពារ អប់រំអំពីអនាម័យ និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ទៅតាម​គោលការរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ចំពោះអំណោយដែលបានផ្តល់ជូ​ននាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖អង្ករចំនួន២៥​គីឡូក្រាម​,ត្រីខ០១យួរ,មី០១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ឃីត០១កញ្ចប់(មុង១ ភួយ០១ សារុង ០១ និងក្រមា០១) សាប៊ូ១ដុំ និងថវិកាចំនួន២០,០០០រៀល។ដោយឡែក គ្រួសារពិការ១គ្រួសារ ឧបត្ថម្ភរម៉ក១គ្រឿងនិងថវិកាចំនួន២លានរៀល។ផ្តល់ថវិការអធិការដ្ឋានស្រុកកោះសូទិនចំនួន១០ លានរៀល ថ្លៃចាក់ដីក្នុងបរិវេណអធិការដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4295 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
95164 នាក់
ខែនេះ :
512161 នាក់
3 ខែនេះ :
1112799 នាក់
សរុប :
17715004 នាក់