ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជន​សង្ស័យ​ចំនួន០៤នាក់(ស្រី០២) នៅខណ្ឌដូនពេញ ពាក់ពន្ធ័ករណីគ្រឿងញៀន
Do,23 April 2020 (Time 02:37 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 424នាក់)


រាជធានីភ្នំពេញ៖ដោយអនុវត្តន៍តា​មបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង និងជាស្នងការនគរបាល​រាជធានីភ្នំពេញ និងលោកអភិបាល នៃគណៈអភិបាល ខណ្ឌ​ដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកកា​រស្រាវជ្រាវ​បង្ក្រា​បករណីជួញដូរ ដោយខុសច្បាប់នូវ​សារ​ធាតុ​ញៀនស្ថិតនៅផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផ​លនៃ​កិច្ចប្រតិបត្តិកា​រណ៍នេះកម្លាំងសមត្ថកិច្ចបា​នធ្វើការឃាត់ខ្លួនជនសង្ស័យ​ចំនួន០៣នាក់​រួមស្រីម្នាក់​កាលពីវេលា​ម៉ោង១៤:០០នាទីថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២០។

ក្រោយពីប្រើវិ​ធានការជំនាញយកច​ម្លើយកម្លាំងបា​នបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតភេទស្រី នៅថ្ងៃ​ខែឆ្នាំដដែលវេលាម៉ោង១៦:០០នាទី ចំណុចផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក០២ ខណ្ឌទួល​គោក។វត្ថុតាងដកហូតបានរួម​មា​ន​៖
១/ ក្រាមពណ៌សថ្លាសង្ស័យជា​គ្រឿងញៀនចំនួន០​៧កញ្ចប់ (ក្នុងនោះកញ្ចប់ធំចំនួន០២កញ្ចប់ )។ 
២/ ថង់ប្លាស្ទិច​សំរាប់ច្រកមួយចំនួន។
៣/ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន​។

សមត្ថកិច្ចបានឱ្យដឹងថា កាចុះប្រតិបត្តិការណ៍បង្ក្រាបនេះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប្រតិបត្តិការ៥ម៉ោង(ចាប់ពីម៉ោង១៤:០០ រហូតដល់ម៉ោង១៩:០០នាទីយប់ )ដោយចាប់បាន​ជន​សង្ស័យ​មួយចំនួន ជាមួយថ្នាំញៀន នៅតំបន់R6 ក្តាន់២ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូន​ពេញ (អតីតតំបន់បឹងកក់)។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញខណ្ឌប៉ុសិ៍្ត កំពុងសួរចម្លើយ និងបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ​ទៃ​ផ្សេងទៀត ព្រមទាំងក​សាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរា​ជធានីភ្នំពេញ​អនុវត្ត​តាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4655 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
95524 នាក់
ខែនេះ :
512521 នាក់
3 ខែនេះ :
1113159 នាក់
សរុប :
17715364 នាក់