ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូល​កាន់មុខតំណែង​មន្ត្រីរាជការ ក្នុងរចនា​សមព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ខេត្តក​ណ្តាល
Mi,22 April 2020 (Time 05:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 426នាក់)


ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២០នេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសមព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល។

នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា កោតស​រសើរដល់​មន្ត្រីរាជការទូទាំងខេត្តកណ្តាល និងថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទខេត្ត ដែលបានចូលរួម​គ្រប់សកម្មភាព​ជាមួយរា​ជរដ្ឋាភិ​បាល​កម្ពុជា ក្នុងកា​រធ្វើកំណែទ​ម្រង់លើគ្រប់វិស័យ​។

ក្នុងនោះឯកឧត្តម បានវាយតំលៃខ្ពស់ចំ​ពោះមន្ត្រីរាជការទាំង៦រូប ដែលទទួលការតែងតាំងថ្មី លទ្ធផ​លដែល លោក លោកស្រី ទទួលបាននាពេលនេះ កើតឡើង​ចេញពីកា​រខិតខំប្រឹងប្រែង​បំពេញនូវតួ​នា​ទីភា​រកិច្ច ប្រកបដោយការទទួល​ខុសត្រូវ និងគោរពនូវលក្ខណៈសម្បត្តិទាំងបួន របស់ម​ន្ត្រីរាជ​ការស៊ីវិល គឺឆន្ទះម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។

សូមជំរាបដែរថា មន្ត្រីរាជការដែលទើប​តែងតាំងថ្មីរួមមាន
១-​លោក វិត ធារិទ្ធ ឋានន្តរសក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់​ដើមខ្សែពិសេសថ្នាក់លេខ៦ (ក ១.៦)​នៃក្រប​ខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ ខេត្តកណ្តាល។
២-លោក ហេង សុភារិទ្ធិ ឋានន្តរសក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេសថ្នាកលេខ៤ (ក២.៤)​នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយខណ្ឌជលផលកណ្តាល។
៣-​លោកស្រី សាត គន្ធា ឋានន្តរសក្ត័ មន្តី្របច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ ១ (ក ៣.១)នៃក្រប​ខណ្ឌក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានការិយាល័យកសិឧស្សាហកម្ម។
៤-លោក រី វិភាវី ឋានន្តរសក្ត័ មន្តី្របច្ចេក​ទេសជាន់ខ្ពស់ថ្នាក់លេខ ៣ (ក ២.៣))​នៃក្របខណ្ឌ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល។
៥-លោក សុក សឿង មន្ត្រីបច្ចេកទេសបឋម​ថ្នាក់លេខ៨ (គ៨)នៃក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ ជាអនិប្រធានការិយាល័​យគ្រឿងយន្ត កសិកម្ម។
៦-​លោកកាយ វណ្ណារ៉ា ឋនន្តរសក្ត័ មន្ត្រីបច្ចេកទេសបឋម ថ្នកា់លេខ៧ (គ.៧)នៃក្រ​បខណ្ឌក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានការិយាល័យក្សេត្យសាស្ត្រ និងផលិតភាពកសិកម្ម។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹក ដល់មន្ត្រីរាជការដែលទើ​បទទួលបាន​ការ​តែងតាំងថ្មី
១-បន្តគោ​រពអោ​យបាននូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលិ​ខិតបទ​ដ្ឋា​នគតិយុត្តិផ្សេងៗទៀត។
២-​ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ចេះសហការគ្នាក្នុងពេ​លបំពេញការងារ ដើម្បីសំរេចបាននូវ​លទ្ធផល​កា​រងារជូនអង្គភាពរបស់ខ្លួន ជូនរដ្ឋបា​លខេត្ត និងប្រជាជនរបស់យើង។
៣-​បន្តពង្រឹងអោយបាននូវលក្ខណៈសម្បិត្តិទាំងបួនរប​ស់មន្ត្រីរាជការស៊ីវិល ឆន្ទះម្ចាស់ការ ភក្តីភាព មនសិ​កាវិជ្ជាជីវះ និងវប្បធម៌សាធារណៈ។
៤-​ប្រកាន់អោយបានខ្ជាប់ខ្ជួន នូវអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល វះកាត់ ។
៥-​ខិតខំពង្រឹងសមត្ថភាព​ពាក់ព័ន្ធនិងការងារជំនាញ ដែលខ្លួនទទួលបន្ទុក ព្រមទាំងបន្តរៀន​សូត្រ​ស្វែង​រកចំណេះដឹងថ្មីៗបន្ថែមទៀត ជាពិសេសចំណេះដឹងផ្នែកភាសា និងផ្នែកព័ត៌មានវិទ្យា ដើម្បីអ​ភិវឌ្ឍន៍ខ្លួនស្របតាមការវិវត្តនៃស្ថានភាពសង្គម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6567 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
97436 នាក់
ខែនេះ :
514433 នាក់
3 ខែនេះ :
1115071 នាក់
សរុប :
17717276 នាក់