ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ខេត្តស្វាយរៀង ទទួល​យកអំណោយ​ជាថវិកា ពី​ប្រធានមន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ ប​ច្ចេក​វិទ្យា និង​នវានុវត្តន៍​ខេត្ត ដើម្បីចូល​រួម​ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
Mi,22 April 2020 (Time 03:44 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 375នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិ​បាលខេត្តស្វាយរៀង បាន​អ​ញ្ជើញ​ទទួលយកអំណោ​យជា​ថវិកា ចំនួន​៤.៥០០.០០០រៀល (បួនលានប្រាំសែនរៀល) ពីលោក ឡុង​ សុខុម ប្រធានមន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ខេត្តស្វាយរៀង ព្រម​ទាំង​មន្ត្រីរាជការ បុគ្គលិក និ​យោជិតអង្គភាព​រដ្ឋាករទឹក នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ដើ​ម្បី​ចូលរួមចំណែក​ដល់គ​ណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩​ខេត្ត​។

ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត បានមានប្រសាស​ន៍ថ្លែងអរគុណចំពោះ​ លោក​ ប្រធានមន្ទី​រឧ​ស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀងព្រមទាំងមន្ត្រីរាជការ បុគ្គលិក និយោជិត​អង្គភាពរដ្ឋាករទឹក ដែលបាន​ចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដល់រដ្ឋ​បាលខេត្ត សម្រាប់​គាំ​ទ្រការងារប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនេះ​ជាកាយវិការ​ប្រកបដោយ​សប្បុរស និងជាវប្បធម៌​នៃការចែករំលែកជួយគ្នាក្នុងគ្រាលំបាក។

ជាងនេះទៅទៀតឯកឧត្តមបញ្ជាក់ថា ថវិកានេះ រដ្ឋបាល​ខេត្តនឹង​យក​ទៅប្រើប្រាស់បម្រើឲ្យស​កម្មភាព​នានានៅមូលដ្ឋាន រួមទាំងការ​ងារផ្សព្វផ្សាយ​អប់រំពីវិធាន​ការបង្ការ ទប់ស្កាត់ការរីក​រាល​ដាលនៃជំងឺឆ្លងមួយនេះផងដែរ​ រួមទាំងការងារសង្គម ឧបត្ថម្ភដល់​ប្រជាពលរដ្ឋ​ដែលទទួ​លរងនូវ​ផលប៉ះពាល់នៅមូលដ្ឋាន ស្របតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់​សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែល​ទោះ​ជាក្នុង​កាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យ​បងប្អូនប្រជា​ពលរដ្ឋណាម្នាក់​រស់នៅ​ដោយ​អត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8766 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99635 នាក់
ខែនេះ :
516632 នាក់
3 ខែនេះ :
1117270 នាក់
សរុប :
17719475 នាក់