ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រធាន​គណៈ​កម្មាធិការ​ សាខាកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ចាម​ ដាក់នូវយន្តការចំនួន​៧​ចំណុច ក្នុង​កិច្ចប្រជុំ​ប្រចាំត្រី​មាសទី១​ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២​០
Mi,22 April 2020 (Time 03:01 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 383នាក់)


ខេត្តកំពង់ចាម​៖ក្នុង​កិច្ចប្រជុំ​ប្រ​ចាំត្រី​មាស​ទី១​ និង​ទិស​ដៅត្រីមា​សទី២ ឆ្នាំ២០២​០ របស់សាខា​កាក​បា​ទ​ក្រហមកម្ពុជា​ខេត្តកំពង់​ចាម នៅព្រឹកថ្ងៃទី២២ ​ខែមេសា ឆ្នាំ២០២០ ឯកឧត្តម​ អ៊ុន ចាន់ដា អភិ​បាល នៃគណៈអ​ភិបាលខេត្តកំព​ង់ចាម និងជា​ប្រធាន​គណៈ​កម្មាធិការ​សាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្ត បា​នដាក់​នូវយន្តការចំនួន​៧ចំណុចដែល​មាន​ដូចខាងក្រោមៈ
១-បន្តពង្រឹងក្រុមឆ្លើយត​បគ្រោះមហន្តរា​យនៅសាខា អនុសាខា ក្រុមកាកយុវជន​បាទក្រហម និង​អ្នកស្ម័គ្រចិត្ត ត្រៀមគ្រប់លក្ខណៈដើម្បីបង្ការ នឹងធ្វើការឆ្លើយ​តបគ្រោះមហន្ត​រាយឲ្យទា​ន់ពេល​វេលាតា​មពាក្យស្លោក "កាកបាទក្រហម​មានគ្រប់ទីកន្លែងមិនទុកនរណាម្នាក់ចោល" និងធ្វើការផ្សព្វ​ផ្សាយដល់​សហគមន៍ស្តីពីសុវត្ថិភាពចរាចរណ៍ស្របតាមពាក្យស្លោក" ថ្ងៃនេះ​ថ្ងៃស្អែកកុំ​អោយមាន​គ្រោះថ្នាក់ចរាចរណ៍"។

២-បន្តយកចិត្តទុកដាក់អប់​រំផ្សព្វផ្សាយពីគ្រោះថ្នាក់​នៃគ្រឿងញៀន និងលើកក​ម្ពស់ការអប់​រំពីការថែ​ទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីបង្ការទប់ស្កាត់​ការឆ្លងជំងឺ​រាតត្បាតផ្សេង​ជាពិ​សេស​ជំងឺ កូវីដ-១៩។

៣-រៀបចំកិច្ចប្រជុំអ​នុសាខាក្រុងស្រុ​កដើម្បីបន្ត​ធ្វើបច្ចុប្បន្នភាព ​ពង្រឹង​រចនាសម្ព័ន្ធកាក​បាទក្រហម​និងមូលដ្ឋាន​។

៤-រៀបចំ​ផែនការសកម្មភាព​ចុះធ្វើកា​រងារមនុស្ស​ធម៌ជូនប្រ​ជាពលរដ្ឋរង​គ្រោះរួមមានៈជន​ចាស់​ជរាគ្មានទីពឹង ជនមានពិកា​រភាព ស្ត្រីមេម៉ាយកូនច្រើន ជនទីទាល់​ក្រគ្មានសាច់ញាតិ អ្នកជម្ងឺរាំរ៉ៃ អ្នក​ផ្ទុកមេរោគអេ​ដស៍ដែលកំពុងខ្វះខាត ដោ​យចុះជួយឲ្យបានទាន់ពេលវេលា តាមអនុ​សាសន៍​សម្ដេចតេ​ជោនាយករដ្ឋមន្ត្រី"កុំទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់​ដោយយើងមិនបានដឹង មិនបាន​ដោះ​ស្រាយ​"។

៥-ពង្រឹងការគ្រប់​គ្រងហិរញ្ញវត្ថុគ្រប់គ្រងចំណូ​លការចំណាយនិងការទូទាត់ឲ្យមានតម្លាភាព។ជាមួ​យគ្នា​នោះត្រូវលើកកម្ពស់​ការទុកដាក់​ឯកសារ​ ឬលិខិតស្នាមដូចជា​ការគ្រប់គ្រងបញ្ជី​សារពើភណ្ឌរ​បស់សាខាឲ្យបានមួយគត់និងមានសណ្ដាប់ធ្នាប់។

៦-បន្តប្រមូលមូនិធិ ពង្រីក​បរិមាណសមាជិកភាព និង​លិខិតអំពាវនាវ កៀរគរមូលនិធិ ទាំងសម្ភារៈ និងថវិកា​ពីសប្បុរសជ​ននានាសម្រាប់​ត្រៀបបង្ការ និងជួយដល់​ជនរងគ្រោះ​ដោយគ្រោះ​មហន្តរាយ​ផ្សេងៗនៅក្នុងសហគមន៍។

៧-​ពិនិត្យលទ្ធភាពរៀប​ចំកែសម្រួលប្រព័ន្ធកន្លែងធ្វើការ និងជួសជុលឃ្លាំងទុក​ដាក់សម្ភារៈអំណោ​យមនុស្សធម៌នានា។

សូមបញ្ចាក់ផងដែរថា កិច្ចប្រជុំគណៈ​កម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ ប្រចាំ​ត្រីមាសទី​១ និងទិសដៅ​ត្រីមាស​ទី២ ឆ្នាំ២០២០ ដឹកនាំដោយឯកឧត្តម​ អ៊ុន ចាន់ដា អភិ​បាល នៃគ​ណៈអ​ភិបាលខេត្តកំព​ង់ចាម និងជា​ប្រធាន​គណៈ​កម្មាធិការ​សាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្ត ដែលប្រព្រឹត្តទៅ​នៅទីស្នាក់កាក​បាទក្រហមខេត្ត ដោយ​មានការ​ចូលរួមពីឯកឧត្តម លោក​ជំទាវ អនុប្រធា​នគណៈកម្មាធិការសាខា លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា លោក លោកស្រី នាយក នាយករងប្រត្តិបត្តិ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7829 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
98698 នាក់
ខែនេះ :
515695 នាក់
3 ខែនេះ :
1116333 នាក់
សរុប :
17718538 នាក់