ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាល​ខេត្តបាត់ដំបង ​ឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ពាក់ពន្ធ័ករណីឆក់ទ្រព្យសម្បត្តិ ប្រ ជាពល​រដ្ឋតាមដងផ្លូវ
Mi,22 April 2020 (Time 01:56 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 393នាក់)


ខេត្តបាត់ដំបង៖បន្ទាប់ពីទទួលបានព័ត៌មានថា មានករណី​លួច​ដោយ​មានស្ថានទ​ម្ងន់ទោស​(ឆក់​កា​បូប​) ពី​ជន​រង​គ្រោះ​ឈ្មោះ ឯក សារានី ភេទស្រី អាយុ៤៥​ឆ្នាំ មានទីលំនៅភូ​មិ​អូសទូក ឃុំកំពង់​ព្រៀ​ង ស្រុក​សង្កែ ខេត្តបាត់​ដំ​បង​ ដែលក្នុងនោះ​មាន​ប្រាក់ និង​សំ​ភារ:​មួយចំ​នួនផងក្នុងពេលជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូតាមដង​ផ្លូវ កាលពីវេលាម៉ោង៨និង២០នាទី​ថ្ងៃ​អង្គារ​១៤​រោច ​ខែ​ចេត្រ​ ឆ្នាំជូត ទោស័ក​ព.ស.​២៥៦៣​ ត្រូវនឹងថ្ងៃទី២១​ខែ​ មេសា​ ឆ្នាំ​២០​២០ នៅចំណុច​ឃុំអន្លង់​វិល ស្រុកសង្កែ ខេត្តបាត់​ដំបងនោះ​ លោកឧត្តមសេនី​យ៍ទោ​ អ៊ុច​ សុខុន​ ស្នង​ការ នៃស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបង​ បាន​ដាក់បទបញ្ជា​ទៅ​លោក​ឧត្តនសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរង​ផែនការ​ងារព្រហ្មទ័ណ្ឌ​ ដើម្បី​ធ្វើ​ការងារនេះ​ លោក​ឧត្តម​សេនីយ៍ត្រី​ ជេត​ វណ្ណនី​ បានដឹកនាំកម្លាំង​នគរ​បា​ល​ក្នុងផែន​ដែល​មាន​ការិយា​ល័យ​នគរបា​ល​ព្រ​ហ្ម​ទ័ណ្ឌកំរិតស្រាល មានលោក​វរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ ជានាយ​ការិយាល័​យ​ ចូលរួមជា​មួយនគ​របាលស្រុកសង្កែ ដែលមានលោកវរ​សេ​នី​យ៍ឯក​ ស៊ុន​ សុវណ្ណ​ជា​អធិការនរបាលស្រុក ធ្វើ​ការស្រាវជ្រាវ​ រហូតឃាត់ខ្លួនជ​នសង្ស័យបានចំ​នួន០២នាក់នាវេលាម៉ោង​ ១៥និង២០​នាទីនាថ្ងៃ​ខែ​ ឆ្នាំដដែល​។

ជនសង័្សយទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ
១-ឈ្មោះ​ ឡឹប ការស៊ីម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុង​បាត់​ដំបង ខេត្តបាត់ដំបង។​
២-ឈ្មោះស៊ុប ​ម៉ាលិក ភេទប្រុស អាយុ​២០ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង​។
វត្ថុតាងដកហូតបានរួមមាន៖
១-ប្រាក់ដុល្លា​អាមេរិកចំនួន២០ដុល្លា(ម្ភៃដុល្លា)
២-ប្រាក់ខ្មែរចំនួន១៦០,០០០រៀល(មួយសែន​ប្រាំមួយម៉ឺនរៀល )
៣-កាបូបស្ពាយពណ៌ខ្មៅ ០១
៤-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២ស​ន្លឹក
៥-កាតATM ០១សន្លឹក
៦-អាវយឺតដៃខ្លីពណ៌ខ្មៅដែលជនសង្ស័យធ្វើសក​ម្មភាព០១
៧-ម៉ូតូម៉ាក ស៊ូស៊ូគី ណិច ពណ៌ទឹកប្រាក់ ពាក់​ស្លាកលេខ បាត់ដំបង 1AK 3192 ដែលជនសង្ស័​យ​ជិះធ្វើសកម្មភាព។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ​សកម្ម​ភាពខាងលើពិតប្រាកដមែន។បច្ចុប្បន្ននគរបាលកំពុងកសាងសំណុំរឿងបញ្ជូន​ទៅសា​លាដំបូង​ខេត្តបា​ត់ដំបង ដើម្បីចាត់ការតាម​នីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9633 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100502 នាក់
ខែនេះ :
517499 នាក់
3 ខែនេះ :
1118137 នាក់
សរុប :
17720342 នាក់