ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ក្រុងសៀ​មរាប​ ទទួលអំណោ​យ​ជាបរិក្ខា​ពេទ្យ ពី​រដ្ឋបា​លក្រុងលីស៊ួយ នៃ​សាធារណ​រដ្ឋប្រជាមា​និតចិន
Di,21 April 2020 (Time 05:34 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 405នាក់)


ខេត្តសៀ​មរាប៖ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែមេ​សា ឆ្នាំ២០​២០ បានទទួល​ស្វាគមន៍និងទទួលយ​កនូវ​អំណោយ​ជាបរិក្ខា​ពេទ្យ មានម៉ាស់ N95 ចំនួន​៥០០ សម្លៀកបំពាក់ពេទ្យ១០០កំប្លេរ និងម៉ាស់ចំនួន១ម៉ឺនម៉ាស់ ពីរដ្ឋបាលក្រុង​លីស៊ួយ ខេត្តជឺជាំង នៃ​សា​ធារណរដ្ឋ​ប្រជាមា​និតចិន ដឹកនាំ​ដោយ​លោក Mei Zhongmin អនុប្រធាន​សមាគមពា​ណិជ្ជ​កម្ម​ខេ​ត្តជឺជាំង ប្រចាំ​នៅ​ព្រះ​រា​ជាណា​ចក្រកម្ពុជា អមដំណើរដោយ​លោក​ប្រធានការិ​យា​ល័យកុង​ស៊ុល​ចិន ប្រចាំខេត្ត​សៀម​រា​ប។

នាឱកាសនោះដែរលោក Mei Zhongmin ក៏បានលើ​កឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ចិន សំខា​ន់ខេត្តសៀមរាប និង​ក្រុងលី​ស៊ួយ នៃ​ខេត្តជឺជាំង ក្នុងពេលប្រទេសចិន បានកំពុង​ជួបវិ​បត្តិកូវិដ១៩ រដ្ឋបាលខេត្ត​សៀមរាប បានជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ក្នុងនាមជាប​ងប្អូនរួម​ជីវិតតែមួយ ក្នុង​ការរួមគ្នាប្រយុទ្ធប្រឆាំ​ងនឹងជម្ងឺឆ្លងកូវិដ១៩។

លោកបានបន្តទៀតថា ដោយកាយ​វិកាដ៏សប្បុរ​សធម៌របស់រដ្ឋបា​លខេត្តសៀមរាប ដែលធ្វើឲ្យក្រុង ខេត្តស​ម្ព័ន្ធមេត្រីភា​ពនឹងគ្នា មិនអាចបំភ្លេចបា​ននូវគ្រាលំបាក​នោះឡើយ។ ដូច្នេះនៅ​ពេលក​ម្ពុជា​បាន​កំពុងជួបវិបត្តិកូវិដ១៩នេះ ​រដ្ឋបាលក្រុងលីស៊ួយ ក៏ដូចជាខេត្តសម្ព័ន្ធមេត្រី ត្រូវធ្វើការចែ​ករំលែក​គ្នាជួយមិត្ត ក្នុងគ្រាលំបាក ​ក៏បាននាំ​យកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួន ផ្តល់ជូនរដ្ឋ​បាលខេត្ត​សៀម​រាប យកទៅបម្រើកា​រងារប្រយុទ្ធប្រឆាំងនិងជម្ងឺ ឆ្លងកូវិដ១៩។

ក្នុងនោះ​ដែរលោ​កក៏បាន​សាទរចំ​ពោះកម្ពុជា ​បានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ហើយ​មក​ដ​ល់​ថ្ងៃនេះមិន​រកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ ហើយកត្តាទាំងនេះ​គឺវិធីសាស្ត្រដ៏​ល្អក្នុងការ​ណែនាំរបស់​រាជរដ្ឋា​ភិបាលកម្ពុជា និង​ក្រសួង សុខាភិបាល ក្នុងការទប់ស្កាត់ ការពារការរីករាល​ដាលនៃជម្ងឺកូវិដ១៩ ។

ឯកឧត្តម ទៀ សីហា ក៏បានលើកថាស្ថិតក្នុ​ងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ បានបង្កើន​កម្រឹតលើ​អត្ថន័យ​បន្ថែមទៀត នៃការរួមជីវិតតែមួយ លើចំណងសម្ព័ន្ធមេត្រីភាពនេះ។ការគាំទ្ររបស់ភាគីចិន និងការ​ផ្តល់ជំនួយសម្ភារៈ បរិក្ខានិងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការយក​ចិត្តទុកដាក់​លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព ​តែជាការរួមបេះដួងតែមួយជាបងប្អូនចិន-កម្ពុជា។

ក្នុងនោះដែរឯកឧត្ត​មក៏បានលើកនូវ វិធីសាស្ត្រ និងការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រ​សួង​សុខាភិបាលក្នុងការទប់ស្កាត់ ការពារកា​ររីករាលដាលនៃជម្ងឺកូវិដ១៩ ដែលបានកំពុងតែ អនុវត្ត​នៅឡើយ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដ​ល់រដ្ឋបាលក្រុងលីស៊ួយ ហើយនឹងធ្វើការផ្តល់​អំណោយ​ទាំងនេះ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ហើយម៉ាស់​ទាំងនេះនឹងត្រូវបានចែកជូនដ​ល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងក្រុមការងារ ដើម្បីបំពេញ​ប្រតិបត្តិការ​របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវិដ១៩នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5099 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
95968 នាក់
ខែនេះ :
512965 នាក់
3 ខែនេះ :
1113603 នាក់
សរុប :
17715808 នាក់