ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រធានក្រុមប្រឹក្សាភិបា​លសហគមន៍ក​សិកម្មសង្កែ បានចូ​លរួមមូលនិធិ​ដល់ក្រុមគ្រូ​ពេទ្យ​ជួរមុខ ក្នុង​ការថែ​ទាំអ្នកជ​ម្ងឺកូវីដ១​៩ តាមរយៈឯកឧត្តមអភិបាលខេត្តបាត់ដំបង
Di,21 April 2020 (Time 04:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 450នាក់)


ខេត្តបាត់ដំបង៖លោកស្រី គង់ សារូ ប្រធា​នក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសង្កែ​ កាលពីល្ងាច​ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស១៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បាន​ចូលរួម​មូលនិធិគាំទ្រដល់ក្រុ​មគ្រូពេទ្យជួរមុខ ក្នុងការថែទាំអ្នកជំងឺកូវីដ-១៩ នៅខេត្តបាត់​ដំបងនូវ​ទឹកប្រាក់ចំនួន១ ០០០ ០០០រៀល តាមរយៈឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈ​អភិបាល​ខេត្តបាត់​ដំបង ​នៅសាលាខេត្តបាត់ដំបង ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា រហូតមកដល់ពេលខេ​ត្តបាត់ដំបង​បានទទួល​បានជោគជ័យក្នុងការព្យា​បាលអ្នកជំងឺទាំង០៨នាក់ដែលមានផ្ទុកនៅជំងឺកូវីដ-១៩ឱ្យ​ជាសះស្បើយ ហើយក្រុមគ្រូពេទ្យបានឱ្យពួកគាត់ត្រឡ​ប់ទៅផ្ទះវិញហើយ។

ឯកឧត្តមក៏បានបន្តទៀតថា ទោះបីខេត្តបាត់ដំបង បានទទួលជោគជ័យ​ក្នុងការព្យាបាលអ្នក​ជំងឺ​ទាំងនោះ ឱ្យជា​សះស្បើយក៏ដោយ ក៏ក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្តបាត់ដំបង នៅតែបន្តចា​ត់វិធាន​ការដ៏ម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បាន​ថ្លែងអំណរគុណដល់លោកស្រី គង់សារូ ប្រធានក្រុម​ប្រឹក្សា​ភិបាល សហគមន៍កសិកម្ម​សង្កែ ដែលបានចូលរួមមូលនិធិ គាំទ្រដល់ក្រុមគ្រូ​ពេទ្យជួបមុខក្នុង​ការថែទាំ​អ្នកជំងឺកូវីដ-១៩ នូវថវិកាចំ​នួន១,០០០,០០០រៀលនៅក្នុងខេត្ត បាត់ដំបង​ក៏ដូចជាបណ្ដា​ក្រុមហ៊ុនផ្សេងៗ​ព្រមទាំង សប្បុរសជនទាំងអស់ដែ​លតែងតែចូលរួមបរិច្ចាគ ទាំងសម្ភារៈ និងថវិ​កាក្នុង​ការចូលរួម ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូច​ជារដ្ឋបាលខេត្តបាត់ដំបង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9404 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100273 នាក់
ខែនេះ :
517270 នាក់
3 ខែនេះ :
1117908 នាក់
សរុប :
17720113 នាក់