ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វ​ផ្សាយ​វិធានការ នៃការទប់ស្កាត់កា​ររីរាលដាលនៃជំងឺកូវិដ១៩ នៅក្រុងបាវិត
Mo,20 April 2020 (Time 04:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 411នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ​ឆ្នាំជូត ទោស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០២០នេះ លោកជំទាវកិត្តិសង្គ​ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចអមដំណើរដោយឯកឧត្តម ម៉ែន វិបុល អភិ​បាល នៃគ​ណៈអភិបាលស្វាយរៀង អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយ​វិធានការនៃការទប់​ស្កាត់ការរីរាលដាលនៃជំងឺកូវិដ១៩ ដល់មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ​នៅក្រុង​បាវិត។
 
មានប្រសាសន៍ក្នុង​ឱកាសនេះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតជូនដល់ឯកឧត្តម លោ​កជំទាវ លោក លោកស្រី ដោយបានលើកឡើងថា សម្តេចទាំងទ្វេរតែងតែគិតគូដល់សុ​ខទុក្ខមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបានជូនពរក្នុងឱកា​សបុ​ណ្យចូលឆ្នាំថ្មីដែលទើបនិងកន្លងផុតថ្មីៗនេះដែរ។ 
 
លោកជំទាវក៏​បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិបាលចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួម​ទាំងរដ្ឋបាលខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងរដ្ឋបាលគ្រប់​ស្រុក ពិសេស ក្រុងបាវិត ដែលបានរួមគ្នាបំពេញការងារបានយ៉ាងល្អនៅមូលដ្ឋានរៀងៗខ្លួន និង​អនុវត្ត​បានយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់​បាន​នឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ។

លោកជំទាវក៏បានក្រើនរំ​លឹកជូនដល់បងប្អូនទាំងអស់ អនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺទី១.ត្រូវរក្សាស្រូវអង្ករទុក ដោយមិនឲ្យមានការនាំចេញទេ និងត្រូររក្សាបំរុងទុកផង​ដែរនូវ ​អំបិល ត្រី ដោយមិនឲ្យខ្វះខាតឡើយ។
ទី២.សម្តេចបានជំ​រុញឲ្យប្រជាពល​រដ្ឋពង្រីកការដាំដុះ បន្លែបង្ការចិញ្ចឹម សត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុ​ងស្រុក ដែលកំពុ​ងមានត្រូវការ ខណៈការនាំចូលត្រូវបានកាត់បន្ថយ។
ទី៣. សម្តេចបានបញ្ជាឲ្យក្រសួងកសិកម្ម ជំរុញប្រជាពលរដ្ឋធ្វើការដាំដុះឲ្យបានខ្លាំងក្លា ដើម្បីបំពេ​ញ​តម្រូវកា​រក្នុងស្រុក ដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យ​កសិកម្ម។
ទី៤. ចំ​ពោះបញ្ហារោងចក្រផ្អាកដំណើរការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្មករម្នាក់​ត្រូវ​ទទួលបានថវិកា៧០ដុល្លារក្នុង១ខែ ក្នុងនោះពីរដ្ឋាភិបាល៤០ដុល្លារ និងពីម្ចាស់រោងចក្រ៣០ដុល្លារ ដោយមិនតម្រូវឲ្យហ្វឹកហាត់ជំនាញដូចមុនទេ។
ទី៥. សម្តេច​បានប្រកាសបន្តអំពាវនាវសុំការយោគយល់ពីវិស័យឯកជន សុំការបញ្ចុះថ្លៃការ​ជួលទី​តាំង។
ទី៦. សម្តេចបាន​ស្នើឲ្យ វិស័យធនាគារមិនត្រូវរឹបអូសដីធ្លីផ្ទះសំបែង និងគួរមានការពន្យារកា​រសង​សាង កាត់បន្ថយការប្រាក់ ជាដើម ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និង។
ទី៧. ត្រូវថែ​រក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកជំទាវក៏​បានសំណូមពរឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួម​គ្នាអនុវត្ត និងថែរក្សាឲ្យបាន នូវភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូល​ដ្ឋានរបស់ខ្លួនផងដែរ ជាពិសេស អនុវត្តឲ្យបានតាមវិធានកាណ៍ចំនួន៣ របស់សម្តេចតេជោ​បាន​ដាក់ចេញ គឺ ទី១. ការទប់ស្កាត់មិន​​​ឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជា ទី២. ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង ទី៣. ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩។

ជាងនេះទៅទៀត​លោកជំទាវក៏បានឧបត្ថម្ភដល់១.ជូនសាលាក្រុងបាវិត អង្ករ៤៥០គីឡូក្រា -ត្រីខ១​០០កំប៉ុង មី ២កេ​ស សាប៊ូ១០០ដុំអាល់កុល៣០លីត្រ ម៉ាស់៨០០ម៉ាស់។
២.ជូនប៉េអឹម យោ​ធា នគរបាល ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ១០០គីឡូក្រាម ត្រីខ៥០​កំប៉ុង មី​៣កេសតូច សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ ម៉ាស់៤០០ម៉ាស់។
៣.ជូនសង្កាត់ ប៉ុស្តិ៍រដ្ឋាបាល យុវជន នារីទាំង៥សង្កាត់ ដោយក្នុងមួយ​អង្គភាពទទួល​បានអង្ករ៥០​គីឡូក្រាម ត្រីខ៥០កំប៉ុង មី២កេស សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ ម៉ាស់៤០០ម៉ាស់។
៤.សម្រាប់សិ​ស្សានុសិស្ស ៨២នាក់ ម្នាក់ៗទទួលបាន ក្រមា១ និងម៉ាស់របាំងមួយ និងថវិកាមួយ​ចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8321 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99190 នាក់
ខែនេះ :
516187 នាក់
3 ខែនេះ :
1116825 នាក់
សរុប :
17719030 នាក់