ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកែប ជួបសំណេះ​សំណាល ​សួរសុខទុក្ខ និងនាំយកអំណោយចែកជូន​ប្រជាការពារ​ចំនួន៥៧​នាក់ នៅស្រុកដំ​ណាក់ចង្អើរ
Mo,20 April 2020 (Time 11:11 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 369នាក់)


ខេត្តកំពត៖ឯកឧត្តម កែន សត្ថា អភិបាល​ នៃគណៈអភិបាលខេត្តកំពត និងជាប្រធា​នគណៈ​កម្មាធិ​ការ​គណបក្សប្រជា​ជនកម្ពុជាខេត្តកែប អមដំណើ​រដោយ​ លោក​ អ៊ឹ​ង ឆាយ អភិបាលរង​ខេត្ត​នឹងជា​អនុប្រ​ធានទី១ ក្រុមការងា​រគណបក្សប្រជាជ​នកម្ពុជា​ចុះជួយឃុំអង្កោល និងក្រុមការងារ​ កាលពីរ​សៀលថ្ងៃអា​ទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២​០២០​ បានអញ្ជើញចុះជួប​សំណេះសំណាលសួរសុ​ខទុក្ខ​ប្រជាការ​ពារចំនួន៥៧​នាក់ នៅស្នាក់​ការគ​ណ​ប​ក្សប្រ​ជាជនកម្ពុជាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

នាឱកាសនោះឯកឧត្ដម​ អភិបាលខេត្ត​ ក៏បានធ្វើការផ្សព្វផ្សាយ​ណែនាំដល់បងប្អូនប្រជាការពារភូមិ ទាំង​អស់ ត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមភូមិឃុំ​ ដែលបងប្អូនរស់នៅ និងរក្សា​អនាម័យឲ្យ​បានជាប់​ជាប្រចាំ​ ដើម្បីការពារឆ្លងពី​ជំងឺកូវីដ១៩ និងបន្តផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​រាងៗខ្លួន​។

ក្នុងនោះឯកឧត្ដម​អភិបាលខេត្ត​ បាននាំយកនូវអំណោយ​មួយចំនួនចែក​ជូនប្រជាការ​ពារចំនួន​៥៧​នាក់​រួមមាន​៖​អង្ករចំនួន១,២០០គីឡូ ក្រាម​,សាប៊ូ៣០០ដុំតូច,អាកុល២០ប៊ីដុង ស្មើ២០០លីត្រ,​ម៉ាស​២០ដុំ​,ស្ទីគ័រ១០០០,ជីឡាវ២០​,ដប​បាញ់​អាកុល២០ និងថវិកាមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6459 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
97328 នាក់
ខែនេះ :
514325 នាក់
3 ខែនេះ :
1114963 នាក់
សរុប :
17717168 នាក់