ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តប៉ៃលិន នាំយកសម្ភារបង្ការ និងទប់​ស្កាត់ជំងឺ​កូវីដ១៩ (COVID-19) ប្រគល់ជូន​គ្រូពេទ្យ​ជួ​រមុខ នៅតាម​មន្ទីរពេទ្យបង្អែក
Sa,18 April 2020 (Time 05:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 478នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ នៃគណៈអភិ​បាល​ខេត្តប៉ៃលិន បាននាំយ​កសម្ភារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ប្រគល់ជូន​គ្រូ​ពេទ្យ​ជួរមុខ នៅតាមមន្ទីរ​ពេទ្យបង្អែក និងតាមមណ្ឌលសុខ​ភាព ក្នុងខេត្តប៉ៃលិន ដើម្បី​ចូលរួម​អនុវត្ត​យ៉ា​ងម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺនេះ។

សម្ភារ​បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលឯ​កឧត្តមផាន់ ចាន់ធុល អភិ​បាល​ខេត្តប៉ៃលិនប្រគល់​ជូនដ​ល់មន្ទីរពេទ្យបង្អែក និងមណ្ឌល​សុខភាពក្នុងខេត្ត រួមមាន៖មន្ទីរពេទ្យបង្អែកខេត្ត ទទួលបាន​ម៉ាស​ចំនួន១០០០ម៉ាស និងមណ្ឌ​លសុខភាព ទាំង០៦ក្នុងខេត្ត ដោយមណ្ឌល​សុខភាព​នីមួយៗ ទ​ទួល​បានម៉ាស​ចំនួន២០០ម៉ាស ជេល​លាងសម្អាតដៃ ចំនួន០៥ដប និងឧបករ​ណ៍វាស់កំដៅ ចំនួន០​១ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម បានកោ​តសរសើរ​ចំពោះក្រុមគ្រូពេទ្យ​ជំនាញដែល​បានខិតខំបំ​ពេញភារ​កិច្ច​របស់ខ្លួនប្រកបដោ​យការយកចិត្តទុក​ដាក់ និងការទ​ទួលខុសត្រូវខ្ពស់ ក្នុងកា​រពិនិត្យតា​មដាន​សុខភាពជូន​ប្រជាពលរដ្ឋ ព្រមទាំង​បានសម្ដែងការលើ​កទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែល​បានរួមសហការគ្នា ចុះធ្វើការ​អប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋដែ​លមានការសង្ស័យ ឬទើប​វិល​មកពីក្រៅប្រទេស​ ឱ្យមកពិនិត្យសុខភាព និងចូលរួមអ​នុវត្តតាមកា​រណែនាំរបស់​ក្រសួងសុ​ខាភិបាល​។

ជាមួយគ្នា​នោះដែរ លោក ស្លេះ យូ ប្រធានស្តីទីមន្ទីរសុ​ខាភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋ ដែល​មានការសង្ស័យ មានផ្ទុកមេរោគកូវីដ១៩ ទៅធ្វើតេស្តនៅ​មន្ទីរពេទ្យបង្អែកខេត្ត ជាពិ​សេស​ចំពោះប្រជាព​លរដ្ឋ និងប្រជាពលក​រ ដែលបានវិលត្រឡប់​មកពីក្រៅប្រទេសវិញ។

ទន្ទឹមនោះលោកជំរុញឱ្យ​ពលរដ្ឋស្តាប់តា​មការណែនាំ និងសារ​អប់រំសំខាន់ៗ​របស់ក្រសួង​សុខាភិ​បាល ដើម្បីចូល​រួមបង្ការ និ​ងទប់ស្កាត់ការរីករាល​ដាលជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9585 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100454 នាក់
ខែនេះ :
517451 នាក់
3 ខែនេះ :
1118089 នាក់
សរុប :
17720294 នាក់