ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្តកណ្តាល​ ចុះពិនិត្យបន្ទប់​ព្យាបាល​ នៅមន្ទីរ​ពេទ្យបង្អែក​ជ័យជំនះ​ ដើ​ម្បី​ត្រៀម​បង្ការក្នុងករណី​ មានអ្នកឆ្លងជំងឺcovid-19​ កើតឡើង
Mo,09 März 2020 (Time 07:52 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 416នាក់)


ខេត្តកណ្តាល​៖​នៅថ្ងៃទី​០៩​ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ អភិបាល នៃគណៈអភិបាល​​ខេត្តកណ្តាល​ បាន​ដឹកនាំ​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ រួមជាមួយ​លោក​អភិបាល​ស្រុក​ ក្រុង​ ទាំង​១១​ បាន​ចុះពិនិត្យ​ការរៀបចំ​ ត្រៀម​​កា​រពារ​ក្នុង​ករណី​មានអ្នកឆ្លង​ជំងឺ​covid-19​ នៅមន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។

ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល​ បាន​ឱ្យដឹង​ថា​ ខេត្ត​កណ្ដាល​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ក្នុងការ​​ទទួ​ល​យក​អ្នកឆ្លង​​ជំងឺ​covid-19​ ដោយ​បាន​រៀប​ចំ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ និង​បន្ទប់សម្រាប់​អ្នក​ជំងឺ​​ អោយ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ និង​មិន​អាច​ទៅ​ចម្លង​អ្នក​ដទៃ​បាន​ និង​ធ្វើ​ការ​ពិនិត្យ​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ជ័យជំនះ​នេះ​ផងដែរ​ ។
ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ អភិបាល​ខេត្តកណ្តាល​ បាន​ណែនាំ​ដល់​អភិបាល​ ស្រុក​ ក្រុង​ ទាំង​អស់​ត្រូវ​ត្រៀម​ឧបករណ៍​ បន្ទប់​ និង​ពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​ ក្នុង​មូលដ្ឋាន​របស់​ខ្លូន​ ដើ​ម្បី​ត្រៀមទទួល​អ្នក​ជំងឺ​ ​ក្នុង​ករណី​មាន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​covid-19។

ឯកឧត្ដម​អភិបាលខេត្ត​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​រក្សា​អនាម័យ​ ជាប្រចាំ​ ដោយ​អនុវត្ត​តាម​ការណែនាំ​របស់​ ក្រសួង​សុខាភិបាល​ ហើ​យបើសិនបងប្អូន​នៅតាមមូលដ្ឋានមាន​ការសង្ស័យដូចជាកម្តៅក្នុងខ្លួនក្តៅលើសពី37អង្សា អាចអញ្ជើញមកពិនិត្យ និងពិគ្រោះជាមួយ លោក​គ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបង្អែកជ័យជំនះបាន និង​មន្ទីរពេទ្យ​ដែល​នៅជិត​ ដែល​មានឯក​ទេសត្រឹមត្រូវ និងឧបករណ៍គ្រប់គ្រាន់។
ឯកឧត្តមបានបញ្ជាក់ថា មកទល់ពេលនេះ​ នៅខេត្តកណ្តាលមិនទាន់មានវត្តមានជំងឺcovid-19នៅ​ឡើយទេក្នុងទឹកដីខេត្ត​កណ្តាល។
ឯកឧត្តមអភិបាលខេត្ត​ បានស្នើ​ដល់ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ជូន​ប្រជាពលរដ្ឋ នូវ​ព័ត៌មាន​ដែល​កំពុង​មាន​ជាក់ស្ដែង​ និងត្រូវ​នាំ​គ្នា​យកចិត្តទុកដាក់​ទប់​ស្កាត់​នូវ​រាល់​ព័ត៌មាន​ក្លែងក្លាយ​ដែល​ទទួល​បាន​ពី​ប្រភព​មិន​ច្បាស់លាស់ ដែល​ការ​ផ្សាយ​នោះ​ធ្វើ​ឱ្យ​សាធារណជន​មានការ​យល់​ច្រឡំ មានការ​ភ័យ​ខ្លាច​នៅ​ក្នុង​ខេត្ត​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទាំងមូលផង​ដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7922 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105606 នាក់
ខែនេះ :
515636 នាក់
3 ខែនេះ :
1136528 នាក់
សរុប :
17743264 នាក់