ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៍ នៅព្រះសីហនុ រវាងរថយន្ត​បុកម៉ូតូ បណ្តាលឱ្យ២នាក់ប្ដីប្រពន្ធ ស្លាប់យ៉ាងអាណោចអធម
Mo,09 März 2020 (Time 10:57 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 415នាក់)


ខេត្តព្រះសីហនុ៖​ពិតជារន្ធត់​ណាស់ករណីគ្រោះថ្នាក់ចរាចរណ៍រ​វាងរថយន្តបុកម៉ូតូ នៅព្រះសីហនុ បណ្តាលឱ្យ​២នាក់ប្ដីប្រពន្ធ ស្លាប់យ៉ាងអាណោចអធម។

ករណីនេះបានកើតឡើង​កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ស្ថិតចន្លោះគីឡូម៉ែត្រលេខ១៩២-១៩៣ ភូមិបត់​សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតា​មសមត្ថកិច្ច​បានឱ្យដឹងថា​ មុនពេល​កើតហេតុ​មានម៉ូតូមួយគ្រឿងម៉ាក ​HONDA-WAVE ពណ៌​ខ្មៅ គ្មាន​ពាក់ផ្លាកលេខ​ ធ្វើដំណើរពីភ្នំ​ពេញ ទៅព្រះសីហនុ លុះមកដល់ចំណុចខាងលើ បានបើក​ជ្រុល​ចូលមកចំណែកផ្លូវ​ម្ខាងឆ្វេងដៃរបស់ខ្លួន ក៏ត្រូវរថយន្ត​ធំដឹកដែក០១គ្រឿងពាក់ផ្លាកលេខ ភ្នំពេ​ញ 3C-0194 បុកប៉ះចំពីមុខធ្លាក់មកដ​ល់ដីក្រហម ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ២នា​ក់ប្ដីប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋា​ននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសព រក្សាទុកចាំក្រុមគ្រួសារ ទៅយកម​កធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13702 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106070 នាក់
ខែនេះ :
521774 នាក់
3 ខែនេះ :
1130458 នាក់
សរុប :
17735222 នាក់