ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំមន្ត្រីបច្ចេក​ទេស ​ចុះត្រួតពិនិត្យវឌ្ឍនភាព ការស្ថាបនាហេដ្ឋា​រចនាសម្ព័ន្ធ ក្នុង​ក្រុងស្ទឹង​ត្រែង
Mo,09 März 2020 (Time 07:24 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 406នាក់)


ខេត្តស្ទឹងត្រែង៖កាលពីរសៀលថៃ្ងអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នេះឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យមើលការដា្ឋនស្ថាបនារង្វង់មូល ផ្លូវបេតុងតា​មបណ្តោយមា​ត់ទន្លេ ការចាក់ច្រាំងបេតុងតាមបណ្តោយមាត់ទន្លេ និងវឌ្ឍនភាពនៃ ការរុះរើ ផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅ តាមជញ្ចើមផ្លូវមាត់ទន្លេខុសច្បាប់ ចាប់ពីចំណុច គល់ស្ពាន ព្រះរាជដំណាក់ ដល់ភូមិ​បាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង និងពិនិត្យលើការងារស្ថាបនា ឡើងវិញ ប្រព័ន្ធទប់ទឹក និងបូ​មទឹកចេញពីក្រុង ដើម្បីបង្ការ នៅពេលមានទឹកជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងត្រែង។

ក្រោម​ការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ឯកឧ​ត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិ​បាលខេត្ត ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាសមិទ្ធផលថ្មីៗជាច្រើនតាមបណ្តាក្រុង ស្រុក ទូទាំងខេត្ត នឹង​ធ្វើឱ្យខេត្តស្ទឹងត្រែងប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់។
ឯកឧត្តម ម៉ុម សារឿន បានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿន​ដំណើរការ​សាងសង់ ហើយអ្វីដែលពិសេស​នោះមន្ត្រីបច្ចេកទេសត្រូវយ​កចិត្តទុកដាក់ឲ្យបាន​ខ្ពស់ទៅលើគុណ​ភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6457 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104141 នាក់
ខែនេះ :
514171 នាក់
3 ខែនេះ :
1135063 នាក់
សរុប :
17741799 នាក់