ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន​សាងសង់ នូវគម្រោងអភិវឌ្ឍន៍​លំនៅ​ឋាន "កំណប់ឋានសួគ៌" របស់​ក្រុមហ៊ុន​សុខាអូតែល
Sa,07 März 2020 (Time 05:36 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 433នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ​ តាយ អភិបាលនៃគណៈអភិបាល​ខេត្ត ឯកឧត្តមជឹង ផល្លា ប្រធាន​ក្រុម​ប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុង​ពិធីបើកការដ្ឋានសា​ងសង់នូវគំរោងអភិវឌ្ឍន៏លំនៅឋាន "កំណប់​ឋានសួគ៌" របស់ក្រុមហ៊ុនសុខាអូតែល នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯក​ឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំ​ណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​សាធារ​ណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រម​ទាំង ថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួន ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តកំពត ភ្ញៀវកិត្តិយ​សជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ សរុបប្រមាណ ៦០០នាក់ ប្រកបដោ​យបរិយា​កាសយ៉ាង​ឱឡារឹក។

មានសន្ទរកថាស្វាគម​ន៍ក្នុងអង្គពិធី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានគូស​បញ្ជាក់ថា ខេត្តកំពត​ជាខេត្តមួយដែលមានអំណោយផលល្អពីធនធានធម្ម​ជាតិ សម្រាប់ការអភិវឌ្ឍ លើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ នឹងសក្ដានុពលដទៃទៀត សម្រាប់​ការអភិវឌ្ឍ​ខេត្តមានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយឡែកការបើកការដ្ឋាន​សាងសង់នូវគំរោងអភិវឌ្ឍន៍លំនៅដ្ឋានលើភ្នំបូកគោ របស់ក្រុមហ៊ុន​សុខា​អូតែលនាពេលនេះ គឺពិតជាជំរើសមួយដ៏ត្រឹមត្រូវប្រកបដោយទ​ស្សនៈវិស័យ សេដ្ឋកិច្ច​វែងឆ្ងាយសម្រាប់​ភាពជោគជ័យនៃមុខរបរ។ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសំ​ដែងការ ស្វាគមន៍គាំទ្រដល់អ្នកវិនិយោគគិ​ននាសូមបន្តចូលរួមវិនិ​យោគលើទឹកដីខេត្ត​ថែម​ទៀត និងសង្ឃឹមយ៉ាងមុតមាំថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលើភ្នំបូកគោនេះ ពិតជាបាន​ចូលរួមចំ​ណែកយ៉ាងធំ​ធេងដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា ដែលនឹងផ្ដល់ការងា​រយ៉ាងច្រើនដល់​ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជា​ពលរដ្ឋនៅខេត្តកំពត​ទទួលបានកា​រកាត់បន្ថយភាពក្រីក្រ ស្រប​តាមកម្មវិធីនយោបា​យ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13306 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105674 នាក់
ខែនេះ :
521378 នាក់
3 ខែនេះ :
1130062 នាក់
សរុប :
17734826 នាក់