ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តស្វាយរៀង ​បង្ហាញជំនឿជឿជា​ក់យ៉ាងមុតមាំ លើសភាពាណិជ្ជកម្មខេត្ត ក្នុងការជួយ​គាំទ្រ​ដល់ការអនុវត្តគោលនយោបាយ ​កៀរគរការវិនិយោគ ​របស់រាជរដ្ឋាភិបាល
Sa,07 März 2020 (Time 03:56 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 387នាក់)


ខេត្តស្វាយរៀង​៖កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​០៦ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន​ វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បាន​មានប្រសាសន៍បង្ហាញជំនឿ​ជឿជាក់យ៉ាងមុតមាំ ទៅលើសភាពាណិជ្ជកម្មខេត្ត ដែលដើរតួនាទី​ដ៏សំខាន់ និងជាយន្តការជួយ​គាំទ្រដល់ការអនុវត្តគោល​នយោបាយកៀរគរការវិ​និយោគរបស់​រាជរដ្ឋាភិ​បាលបានកាន់តែជោគជ័យថែមទៀត ជាពិសេ​សក្នុងការការពារនូវផ​លប្រយោជន៍ជូន​ដល់ឧស្សាហករ ពាណិជ្ជករ អាជីវករ និងកសិករនៅក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្តមា​នប្រសាសន៍បែប​នេះក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មអញ្ជើញជា​អធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិ​ទី១ លើកទី២ កាលពីព្រឹក​ថ្ងៃសុក្រ ១៣កើត ខែផល្គុ​ន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០​ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត។

ពិធីនេះក៏មានកា​រអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោ​កស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូង​ខេត្ត ព្រះរាជអាជ្ញារងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាកា​ររងតំ​បន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោក​ស្រី​ប្រធានមន្ទីរ-អង្គភាព​នានាជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់​ការ/ប្រធានអង្គភា​ពចំណុះ​សាលាខេត្ត ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន មេបញ្ជាការវរៈការពារព្រំដែន អាជីវករ ពា​ណិ​ជ្ជករ និងតំណា​ងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្ត ។

មានប្រសាសន៍ក្នុង​ឱកាសនោះ ឯកឧត្តម ម៉ែន វិបុល  អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងនូវ​ការកោត​សសើចំពោះមន្ទីរពាណិជ្ជកម្មខេត្ត ដែលបាន ខិតខំសហការរៀបចំបង្កើតសភា​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង និងសម្ដែងនូវការអរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានជួយសម្របសម្រួល និងគាំទ្រចាប់ពីដំ​ណើរការបោះឆ្នោតជ្រើសរើស និងរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់សភាពាណិជ្ជកម្ម នៅលើកទី១ និងនៅលើ​កទី២នេះ រហូតត្រូវបានរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ និងប្រកាស​ជាផ្លូវការ​នៅថ្ងៃនេះដែលមានលោក សុក រ៉ាដូ ជាប្រធានសភាពាណិជ្ជកម្មខេត្តថ្មី ។

ជាមួយគ្នានោះ​ដែរ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា សភាពាណិ​ជ្ជកម្មក្នុងប្រទេសកម្ពុជាយើងកើតឡើងដោយការបោះឆ្នោតជ្រើសតាំង មិនមែនកើតឡើង​ដោយ​ការតែងតាំងនោះទេ ចំណុចនេះហើយដែលធ្វើឲ្យក្រុមអាជីវករទាំងអស់មានការពេញចិត្ដ និងសប្បា​យចិត្ដ ដោយសារតែលទ្ធផលដែលចេញមក គឺមានភាពត្រឹមត្រូវ និងយុត្ដិធម៌បំផុត។ទន្ទឹមនេះ​ដែរឯក​ឧត្ដម ក៏បានផ្ដាំផ្ញើដល់សភាពាណិជ្ជកម្មខេត្ដស្វាយរៀង ត្រូវធ្វើយ៉ាងណាសាមគ្គី​ភាពផ្ទៃក្នុង​ឲ្យបានល្អ ដើម្បីដំណើរការទៅមុខឲ្យបានជោគជ័យ និងរលូនជានិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1087 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98771 នាក់
ខែនេះ :
508801 នាក់
3 ខែនេះ :
1129693 នាក់
សរុប :
17736429 នាក់