ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រាយខ្សែលួសឆក់កណ្ដុរ ខុស​បច្ចេកទេសឆក់ស្លាប់ខ្លួនឯង
Mo,30 März 2020 (Time 02:47 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 427នាក់)


ខេត្តកណ្តាល៖កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃអាទិ​ត្យ ០៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយពលរដ្ឋប្រទះ​ឃើញ​សាកសពបុរសម្នាក់ដេកស្លាប់ នៅកណ្តាលបឹងឈូក នៅចំណុចបាក់ជ្រួ ស្ថិតនៅក្នុងភូមិខ្នោការ ឃុំបារុង ​ស្រុកល្វាឯម ខេត្តកណ្ដាល។

សមត្ថកិច្ចបា​នឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឃីម ខន ភេទប្រុស អាយុ៥៤ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរ​បរកសិករ ​ទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

វត្ថុតាងនៅកន្លែងកើតហេតុរួមមាន៖
អាគុយ​០១កម្លាំង៥០អំពែ,ដុំឆក់០១,ខ្សែលួស,ពិលពាក់ក្បាល០១។

លោកវរសេ​នីយ៍ឯក ហេង សុផល អធិការស្រុកល្វាឯម បានឱ្យដឹងថា មុនពេលកើតហេតុជនរង​គ្រោះដាំឈូកមួយកន្លែងនៅចំណុច​កើតហេតុខាងលើជាទម្លាប់ជនរងគ្រោះ​បានរាយខ្សែលួស​ឆក់​កណ្ដុរការពារមិនឱ្យស៊ីឈូក។

បើតាមកា​រអះ​អាងរបស់ប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះជារៀង​រាល់ថ្ងៃ គាត់ចេញទៅចាំឈូក នៅវេលាម៉ោង៤ និង៣០នាទីល្ងាច គាត់សំរាកនៅរោងចាំឈូក រហូត​ដល់​ព្រឹកឡើងទើបគាត់ត្រឡប់មកផ្ទះវិញនៅវេលាម៉ោង០៦.០០នាទីព្រឹក។

លុះនៅថ្ងៃទី២៩ ​ខែមីនា ឆ្នាំ២០២០ វេម៉ោង៨.០០នាទី​ព្រឹកប្រពន្ធជនរង​គ្រោះបាត់ប្ដីមិន​ឃើញមកផ្ទះ​ដូចរាល់ថ្ងៃ ក៏ឱ្យបងប្អូនសាច់ ញាតិទៅរកមើលនៅបឹងឈូកពេលនោះឈ្មោះស នឿន ត្រូវជាប្អូនថ្លៃ​ជនរងគ្រោះទៅ​រកឃើញនៅក្នុងរោង​ចាំឈូកមានអាគុយកៀប​ដុំឆក់ហើយក៏ដោះ​ដង្កៀបចេញពីអា​គុយ​ រួចបានចុះរកក្នុងបឹងឈូកក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងបឹងឈូក ដោយដៃជាប់ខ្សែ​លួ​សរាយឆក់កណ្ដុរ ហើយក៏ដោះខ្សែលួស​ចេញពីដៃជនរងគ្រោះ និងស្រែកហៅបងប្អូន​ដែលកំ​ពុងជួយដើររកមកជួយលើកជន រងគ្រោះយកមកដាក់នៅលើគោកក្បែររោងចាំឈូក។

បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យសាកសពនៅលើកំភួនដៃ ថ្លើមដៃ និងម្រាមដៃផ្នែក​ខាងស្ដាំមានស្នាមឆេះខ្លោច សន្និដ្ឋានថាជនរងគ្រោះ ឆក់ចរន្តអគ្គិសនី (ខ្សែលួសឆក់កណ្ដុរ)​បណ្ដាលឱ្យឆក់ស្លាប់ខ្លួនឯង។

ក្រោយការពិ​និត្យ ធ្វើកុសលវិច្ច័យរួចរាល់ សាកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើ​បុណ្យតា​មប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
549 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
91418 នាក់
ខែនេះ :
508415 នាក់
3 ខែនេះ :
1109053 នាក់
សរុប :
17711258 នាក់