ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យ​បិទកាស៊ីណូទាំ​ងអស់ ចាប់ពីថ្ងៃទី០១ ​ខែមេសា ២០២០ ត​ទៅ
Mo,30 März 2020 (Time 01:21 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 387នាក់)


រាជធានីភ្នំពេញ៖​ដើម្បីទប់ស្កាត់កា​ររីករាលដាល នៃការឆ្លងជំងឺ CO​VID-19 នៅក្នុងប្រទេ​សកម្ពុជា​ប្រ​មុខនៃរា​ជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរា​ជាណាច​ក្រកម្ពុជា បានចេញបទបញ្ជាឲ្យបិទកាស៊ីណូទាំង​អស់ ចាប់ពីថ្ងៃទី០១ ខែមេសា ២០២០ តទៅ។សម្តេចបន្តថា ការប្រកាសទុក​ពេលរហូ​តដល់ថ្ងៃទី១ មេសានោះ គឺដើម្បីទុក​ពេលឲ្យ​ថៅកែ​កាស៊ីណូនីមួយៗ រៀបចំគិ​តគូទូទាត់ប្រាក់ខែដ​ល់បុគ្គលិកកម្មករ របស់ខ្លួន ហើយនេះគឺ​ដើម្បីជា​វិធាន​ការទប់ទល់​នឹងការរីករាលដាលជំងឺកូវីដ១៩។តែការសម្រេចបិ​ទកាស៊ីណូនេះ​មិនមែនធ្វើតា​មការ​បញ្ជា ឬលើកឡើង​របស់បុគ្គលណាម្នាក់នោះទេ។

សម្តេចតេជោ​ចេញបទបញ្ជាឲ្យបិទកា​ស៊ីណូនេះបានធ្វើឡើងក្នុងឱកាសដែលស​ម្តេច​អញ្ជើញ​ធ្វើ​សន្និ​សីទ​សារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះនៅវិមានសភាជាតិ ជុំវិញការវិវត្តថ្មីៗ​នៃ​សង្គមជាតិ។​
នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះ​សម្ដេចតេជោនាយ​ករដ្ឋមន្ត្រីបា​នមាន​ប្រសា​សន៍​លើ​ក​ឡើង​ទាក់ទង​ទៅនឹងវិធានកា​រក៏ដូចជា​ការចូលរួមទ​ប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីក​រាល​ដាល​ក្នុងប្រទេសកម្ពុជា ដោយ​សម្តេចតេជោ ប្រកាស​ពីការរៀប​ចំធ្វើ​ច្បា​ប់ថ្មីមួយ​ដើម្បីដាក់ប្រ​ទេសកម្ពុជា ចូលក្នុង​គ្រាអាសន្ន ក្នុងបំណ​ងទប់ទល់ នឹងការឆ្លងរីករាលដា​លជំងឺកូវីដ១៩។

ជាងនេះទៅទៀតសម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរ​សមត្ថកិច្ច ចាប់រឹប​អូសថ្នាំ និងឧបករណ៍ស​ម្រាប់ធ្វើតេស្តវីរុសកូវីដ១៩។ទន្ទឹមនឹងនោះសម្តេចេតេជោ ក៏បាន​អំពាវនាវ​ដល់អាជីវករ ដែលបំផុស​ការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ សូម​កុំឲ្យបង្ក​ការស្មុគស្មាញក្នុងសង្គម ព្រោះ​អង្គការសុ​ខភាពពិភព​លោក មិនទាន់​ទទួលស្គាល់ថា ថ្នាំ​ណាមួយ ដើម្បីព្យាបាល និងកា​រពារជំងឺកូវីដ១៩ នៅឡើយទេ។ក្នុងនោះ ក៏អង្គការសុខភាព​ពិភព​លោក មិនទាន់ទទួល​ស្គាល់នូវឧបក​រណ៍សម្រាប់ធ្វើតេស្តវីរុ​សកូវីដ១៩នោះទេ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំ​ណា​ដែលថា ព្យាបាលជា ហើយ​ឧបករណ៍​ណា ដែលថា ធ្វើតេ​ស្តឃើញវីរុ​សកូវីដ១៩ គឺសូមកុំជឿ។រឹបអូសយ​កសម្ភារៈថ្នាំនោះ យកទៅកម្ទេច​ចោលតែម្តងទៅ។អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅ​តាមចាប់ដល់ផ្ទះតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
729 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
91598 នាក់
ខែនេះ :
508595 នាក់
3 ខែនេះ :
1109233 នាក់
សរុប :
17711438 នាក់