ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាល់កុលក្លែងក្លាយចំនួន៩៣លីត្រ ដែលកំពុងដាក់លក់ នៅក្នុងឱសថស្ថាន០២កន្លែង ក្នុងក្រុង​សៀមរាប ត្រូវបាន​មន្ត្រីជំនាញកាំកុងត្រូលខេត្តដកហូតយក
Fr,27 März 2020 (Time 03:10 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 435នាក់)


ខេត្តសៀមរាប៖ដោយអនុវត្ត​តាមណែនាំរបស់​ឯកឧត្ដមរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មស្ដីពី​ការដាក់ចេ​ញវិ​ធានការ​អោយមន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលចុះពិនិត្យ និងតា​មដានជាបន្ទាន់ នូវផលិតផល​ទំនិញ​ចាំបាច់មួយចំនួន​នៅទូទាំងប្រទេស កាលពី​រសៀល ថ្ងៃទី២៦ និងព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២​០២០ សាខាកាំកុងត្រូលខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួត​ពិនិត្យទី​តាំ​ងឱស​ថស្ថានចំនួន០៣ កន្លែងនៅក្នុងក្រុងសៀមរាប ដែល​ដាក់លក់អាល់កុល​ក្លែងក្លាយ​(មេតា​ណុល) សំរាប់លាង​ដៃសម្លាប់មេរោគ ដែលសា​រធាតុនេះធ្វើឱ្យប៉ះពាក់ស្បែក និងបង្ករ​គ្រោះថ្នាក់​ធ្ងន់ធ្ងរដល់សុខភាព ជាពិ​សេសអាចប៉ះពាល់ដល់លទ្ធភាពនៃការមើលឃើញរបស់ភ្នែក និងអាច​បង្ករគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមាន​ការយកទៅប្រើប្រាស់​លាយធ្វើជា​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេងៗនោះ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបាន​រកឃើញឱស​ថស្ថានតែ០​២កន្លែងប៉ុណ្ណោះ​ដែលនៅមា​នសល់​អាល់កុលក្លែងក្លាយ(មេតាណុល) រីឯឱសថស្ថានមួយទៀត មិនមា​នអាល់កុលលក់ទៀតទេ (អស់អា​ល់​កុល) ។
បន្ទាប់មកក្រុមការងារបានធ្វើកា​រដកហូតអាល់កុលក្លែងក្លាយពីឱសថស្ថានទាំងពីរបានចំនួន ៦៤.​៥៣​លីត្រ ដែលក្នុងនោះមាន៖
-អាល់កុល១​កាន ចំណុះ៣០លីត្រ ចំនួន០១កាន
-អាល់កុលដប​ចំណុះ ៥០០មីលីលីត្រ ចំនួន៤២ដប ឬស្មើនឹង ២១លីត្រ និង
-អាល់​កុលដបចំណុះ ៣៣០មីលីលីត្រ ចំនួន៤១​ដប ស្មើនឹង ១៣.៥៣លីត្រ។
លើសពីនេះ ក្រុមកាងារបាន​បន្តស្រាវជ្រា​វរកទីតាំចែកចាយផ្សេងៗក្នុងខេត្ត ប៉ុន្តែទីតាំ​ងទាំងនោះ​ពុំមាននៅសល់​អាល់កុលលក់ទៀត។

ម្យ៉ាងទៀ​តក្រុមការងារបានបន្ត​ពិនិត្យតាមផ្ទះលក់នានា ដោយដកហូត​បានអាល់កុលក្លែង​ក្លាយ​ចំណុះ​៥០០ មល បានចំនួន៥៧​ដប សរុបស្មើនិង ២៨.៥០ លីត្រ បន្ថែមទៀត សរុបលទ្ធផ​លទាំង០​២ថ្ងៃ ក្រុមការ​ងារដកហូត​បានចំនួន ៩៣លីត្រ។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានអោយម្ចាស់ឱសថស្ថាន និងអ្នកល​ក់ទាំងនោះ​ធ្វើកិច្ចសន្យាផ្ដិត​មេដៃបញ្ឈប់កា​រលក់ ផលិតផលក្លែងក្លាយ​ មិនមានស្លាកសញ្ញាត្រឹមត្រូវ បន្តទៀតចំពោះ​មុខស​មត្ថកិច្ចទាំ​ងអស់ ក្នុងករណីយដែលមិនរាង​ចាល យើងនិង​អនុវត្តតាមផ្លូវតុលាការ​ ជាងនេះទៅទៀត​ជំនាញ​បានណែ​នាំអោយគាត់ទិញ លក់ ត្រូវមានវិក័យប័ត្រ ប្រភព និងមានស្លាកសញ្ញា​ត្រឹមត្រូវ​ច្បាស់លាស់ ដើម្បីជៀសវាងការ​លក់តម្លើងថ្លៃហួសហេតុដែ​លធ្វើអោយប៉ះពាល់ដ​ល់អ្នកប្រើ​ប្រាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
933 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
91802 នាក់
ខែនេះ :
508799 នាក់
3 ខែនេះ :
1109437 នាក់
សរុប :
17711642 នាក់