ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដមបណ្ឌិត គុណ ញឹម ដឹកនាំគណៈប្រតិភូ ជួ​បប្រជុំ​ជាមួយ​ជំនាញពាក់ព័ន្ធ នៃខេត្តតៃនិញ​ ដើម្បីពិ​ភាក្សា ​ការដឹកជញ្ជូនទំ​និញ នាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ
Fr,20 März 2020 (Time 11:36 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 415នាក់)


ខេត្តស្វាយរៀង៖នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋា​ភិបាលទ​ទួលបន្ទុក​ជាអគ្គ​នាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ អភិបាល​ខេត្តស្វាយរៀង បានដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ នៃខេត្តតៃនិញ ដែលដឹកនាំដោយលោ​កអនុប្រធានគណៈកម្មា​ធិការប្រជាជ​នខេត្តតៃនិញ ដើម្បីពិភាក្សា សម្របសម្រួល រកដំណោះស្រា​យលើបញ្ហាកកស្ទះកា​រដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ។

ចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដមអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯក​ឧត្ដមអ​ភិបាលរង​ខេត្តស្វាយរៀង តំណាងសមាគមដឹកជញ្ជូនកម្ពុជា លោកមេ​បញ្ជាកា​រកងរាជ​អាវុ​ធ​ហត្ថខេត្ត លោកប្រធានសា​ខាគយ និងរដ្ឋាករខេត្ត លោក​អភិបាលក្រុងបាវិត លោក​ប្រធាន​ទីស្នាក់​ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកអនុប្រធា​ននាយកដ្ឋានគយខេត្តតៃនិញ រួមនិងមន្ត្រីគយ និង​រដ្ឋាករ មន្ត្រីចត្តាឡីស័ក កងម្លាំង និងមន្ត្រីមាន​សមត្ថកិច្ចដែល​ឈរជើងនៅ​ច្រកទ្វារព្រំដែន នៃភាគីទាំងពីរជាច្រើនរួមទៀត។

ក្នុងកិច្ចប្រជុំ​នេះភាគីទាំងពីរបានសម្រេចព្រមព្រៀងគ្នាលើជម្រើសមួយចំនួន ដើម្បីសម្រួលដ​ល់​ការ​ចរាចរ​ទំនិញ​ចេញចូលរវាងប្រទេស​ទាំងពីរឲ្យប្រព្រឹត្តទៅ​ដោយរលូន ល្អប្រសើរ ផ្ដល់នូវផលប្រយោ​ជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្រោមការយ​កចិត្តទុក​ដាក់ខ្ពស់ក្នុង​ការសហកា​ររួមគ្នាពង្រឹង​កិច្ចអនុវត្តវិ​ធាន​ការបង្ការ​ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ និងបទប្បញ្ញត្តិ នៃវិ​ធាន​សុខាភិបាលរបស់ប្រទេសទាំងពីរ និងរក្សាឲ្យបាននូវស្ថិរភាពលំហូរចរាចរទំនិញនាំចេញ-នាំ​ចូល​ឆ្លងកាត់ព្រំដែន។

ទន្ទឹមនេះ ភាគី​ទាំងពីរក៏បានឯក​ភាពផ្សព្វផ្សាយនូវ​ដំណោះស្រាយ​ទាំងនោះដល់ធុរ​ជននៃប្រទេស​ទាំងពីរ ដើម្បីឲ្យធុរជនជ្រើសរើស​យកការអនុវត្តដ៏សមស្របមួយក្នុង​អំឡុងពេលនេះ។
ដោយឡែក​ដើម្បីដោះស្រាយបញ្ហាចំ​ពោះមុខដែលកំពុងមានការកកស្ទះ ភាគីទាំងពីរបាន​សម្រេច​អនុវត្ត​ជាប​ណ្តោះអាសន្ន នូវជម្រើស​ចំនួនពីរ គឺទី១ អនុញ្ញាតឲ្យម​ធ្យោបាយដឹកជញ្ជូនចូលដល់តំបន់ ស ហើ​យធ្វើការផ្លាស់ប្តូរអ្នក​បើកបរ និងទី២អនុញ្ញាត​ឲ្យមធ្យោបាយដឹ​កជញ្ជូនចូលដល់តំបន់ ស ហើយ​ធ្វើការផ្លាស់ប្តូរក្បាលឡា​នសណ្ដោង។
សូមបញ្ជាក់ថា ជម្រើស​នៃដំណោះស្រាយ​ដែលបានព្រមព្រៀងគ្នានោះរួមមាន១៖ អនុញ្ញាតឲ្យ​រថយ​ន្ត​ដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។

២៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។
៣៖ អនុញ្ញាតឲ្យ​យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរ​កុងតែន័រ​ពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគី​ម្ខាងទៀត។
៤៖ អនុញ្ញាតឲ្យយរថ​យន្តដឹកទំនិញពីភាគីវៀត​ណាម ចូលដល់ផែស្ងួតណា​មួយនៅក្បែរព្រំដែន រួច​ផ្ទេរទំនិញចេញ និងអាចផ្ទុកទំ​និញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យអ្នកបើកបរ​ត្រូវ​ស្លៀកពាក់​សម្លៀកបំពាក់​សុវត្ថិភាពការពារ Virus ដែលអនុញ្ញា​តដោយចត្តាឡីស័ក និង សូមឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធខាងកម្ពុជា ជួយសហ​ការធានាថា អ្នកបើក​បរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រា​ស្រ័យទាក់ទងជាមួយអ្នកផ្សេង។

ចំពោះជម្រើសនៃដំណោះស្រាយទាំងនេះ នឹងត្រូវបានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រក​ដែល​មានព្រំប្រទល់​ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម ហើយភាគីទាំងពីរក៏បានឯក​ភាពគ្នាបន្ត​កិច្ចស​ហការដោះ​ស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមា​នជាយថាហេតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6086 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
98454 នាក់
ខែនេះ :
514158 នាក់
3 ខែនេះ :
1122842 នាក់
សរុប :
17727606 នាក់