ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន​យុវជន៥នាក់ ២នាក់ទៀតរត់គេចខ្លួន បន្ទាប់ពី​ធ្វើសកម្មភាព កាប់ក្មេង​ប្រុសម្នាក់ បណ្តាល​ឲ្យដាច់ដៃត្មិល
Mi,18 März 2020 (Time 11:20 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 440នាក់)


ខេត្តបន្ទាយមានជ័យ៖យុវជន​ជើងខ្លាំងចំនួន៥នាក់​ ត្រូវបាន​កម្លាំងនគរបាលស្រុកមង្គលបុរីចាប់​ឃាត់ខ្លួន​បានជាបន្តបន្ទាប់​ រីឯគូកនចំនួនពីនាក់ទៀត​កំពុ​ងរត់គេចខ្លួន បន្ទាប់ពីបាន​ធ្វើសកម្មភាព​កាប់ក្មេងប្រុសម្នាក់ បណ្តាលឲ្យដាច់ដៃត្មិល កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២​០២០ នៅចំណុចផ្សារ​ហ៊ុយឡេង ស្ថិតក្នុងភូមិសឿ ឃុំសឿង ស្រុកមង្គលបូរី ខេត្តបន្ទាយ​មានជ័យ​។

ពាក់ពន្ធ័ករណីនេះបើតាម​លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគ​របាលស្រុកមង្គល​បូរីបាន​ឲ្យដឹងថា នៅវេលាម៉ោង៨​និង១០នាទីយប់នោះ នៅចំណុចផ្សារហ៊ុយឡេង មានក្មេង១ក្រុម​មាន​គ្នា៧នាក់ បានជិៈម៉ូតូធ្វើសកម្មភាព​កាប់ទៅលើក្មេងជំទង់ម្នាក់ឈ្មោះដេត វណ្ណលីដា ភេទប្រុស​អាយុ​១៥ឆ្នាំ រស់នៅភូមិបុស្បឡោក​ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដាច់​ដៃស្តាំ​ត្មិល។

ក្រោយពីកើតហេតុសមត្ថកិច្ចដឹកយកទៅ​សង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅ​ស្រុក​មង្គ​លបូរី ចំណែកជនបង្កវិញក្រោយ​ពីធ្វើសកម្មភាពរួច​ទាំង៧នាក់ បានជិៈម៉ូតូរត៉គេច តែរយៈ​ពេល៧ម៉ោង ត្រូវចាប់​ឃាត់ខ្លួនបាន​ជាបន្តបន្ទាប់បាន​ចំនួន៥នាក់។

លោកបានបញ្ជាក់ថា ដោយសាររឿងនេះជារឿងក្តៅកកុកទើបលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាឲ្យដឹកនាំកម្លាំង នគរបាល​អធិការដ្ឋាន​នគរ​បាលស្រុកមង្គលបូរី និងកម្លាំងនគរ​បាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ ចុះធ្វើកា​រស្រាវជ្រាវរហូត​ឈានដល់​ឃាត់ខ្លួនជន​ដៃដល់ចាបចំនួន៥នាក់រួមមាន​៖
ទី១-ឈ្មោះ ផាន់ ធីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ ដកហូតបានដាវ​សាម៉ូរ៉ៃ១ ជននេះ​កំពុង​ជក់​គ្រឿង​ញៀន​យ៉ាងសកម្មទៀតផង ដែលបានកា​ប់ទៅលើជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា បណ្តាល​ឲ្យដាច់ដៃខាងស្តាំ។
ទី២-ឈ្មោះ រឿង កាំម៉ាឡៃ ភេទប្រុសអាយុ១៧ឆ្នាំ ជាអ្នកសមគំនិត។
ទី៣-ឈ្មោះដុង វណ្ណនីត ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកសមគំនិត។
ទី៤-ឈ្មោះ ធាង ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកសម​គំនិត។
ទី៥-ឈ្មោះ មាស យ៉ត ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកផ្តើមគំនិតហៅ គ្នីគ្នា​គេមកកាប់​ជនរងគ្រោះ ។

លោកអធិការបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួននិងធ្វើការសាកសួរចម្លើយ ក្នុង​នោះ​មានឈ្មោះ ផាន់ ធីវ៉ា ជាជនដៃដល់​បានសារភាពថា ពួកគេពិត​ជាបានជិៈ​ម៉ូតូធ្វើសកម្មភាព​កាប់​ទៅលើជន​រងគ្រោះពិតមែន តែគ្មានបំណង​កាប់ឈ្មោះដេត វណ្ណលីដា ទេ គឺបំណងកាប់​បងប្រុស​របស់គេ ឈ្មោះ ដេត ឈិន​ឡុង ដោយឈ្មោះ​មាស យ៉ត ជាគ្នារ​បស់គេបាន​តេទូរស័ព្ទប្រាប់ថា ឈ្មោះ​ដេត ឈិនឡុង បានវាយគេ គេពឹ​ងឲ្យជួយ​សងសឹកឱ្យ ពេលជិៈម៉ូតូដល់កន្លែងកើតហេតុ​ឃើញឈ្មោះដេត វណ្ណលីដា ជាប្អូនជិៈម៉ូតូរបស់បងគេ ក៏កាប់១ដាវចំដៃ ដោយស្មាន​តែឈ្មោះ​ឈិនឡុង ដែលជាគូទំនាស់ជាមួយឈ្មោះមាស យ៉ត ។

លោកបានបញ្ជាក់បន្ថែមថាករនេះ គឺផ្តើមចេញពី​ឈ្មោះមាស យ៉ត ដែលស្រឡាញ់​នារីម្នាក់ជា​សង្សា​របស់​គេ ហើយចាស់ទុំខា​ងឈ្មោះដេត ឈិនឡុង ជាភាគីរងគ្រោះ មានបំណងចង់ដ​ណ្តឹង​នាង​នោះមកឲ្យកូនដេត ឈិនឡុង ដល់ឈ្មោះមាស យ៉ត មានចិត្តប្រច័ណ្ឌជាមួយឈ្មោះឈិន​ ឡុង ក៏តេទូរ​ស័ព្ទកុហកគ្នីគ្នាគេ​ចោទប្រកាន់​ទៅលើឈ្មោះ ឈិន ឡុង ថាបានវាយមកលើខ្លួន។

ក្រុមជនដៃដល់ទាំង៥​នាក់ កម្លាំងនគរបាលជំនាញអ​ធិការដ្ឋានន​គរបាលស្រុកមង្គលបូរី កំពុងរៀប​ចំកសាង​សំណុំរឿងបញ្ជូនទៅស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់កា​របន្តតាមនិតិ​វិធីច្បាប់។
ចំណែកបក្សពួក​គេ២នា​ក់កំពុងគេចខ្លួនកម្លាំងនគរបាល ស្រុកកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បី​ចាប់ខ្លួន​មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕ ​

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12022 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
104390 នាក់
ខែនេះ :
520094 នាក់
3 ខែនេះ :
1128778 នាក់
សរុប :
17733542 នាក់