ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឆេះផ្សារ​បឹង​កុក ក្រុងកំពង់ចាម ទាំងយ​ប់កណ្តាលអាធ្រាត មិនដឹង​ពីមូល​ហេតុ
Sa,14 März 2020 (Time 04:03 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 460នាក់)


ខេត្តកំពង់ចាម​៖បច្ចុប្បន្ននេះ អាកាសធា​តុប្រែប្រួល និងឡើង​កម្តៅខ្លាំង ដែល​អាចបង្កឲ្យ​កើតជា​ចំហេះ និងពិសេសនោះ ដោយសារតែបញ្ហាភា​ពរាំងស្ងួតទៀតផងនោះអាច​ជាហេតុបង្ក​ឱ្យមាន​គ្រោះ​អគ្គីភ័យ​កើតឡើងជាយថាហេតុដូច្នេះគួរតែពលរដ្ឋ​មានការប្រយ័ត្ន​ខ្ពស់ចំពោះ​គ្រោះអគ្គីភ័យ​។​
ជាក់ស្ដែងនៅ​វេលាម៉ោង១១​ និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែមិនា​ ឆ្នាំ​២០២០ មានករណី​អគ្គីភ័យ​ឆាបឆេះផ្សារ​បឹង​កុក​ ស្ថិត​នៅ​ក្នុង​​ភូមិទី៧ សង្កាត់​បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ បង្កឲ្យ​មាន​ការភ្ញាក់ផ្អើល ហើយក៏បាននាំគ្នាជួយបាញ់ទឹកពន្លត់ យ៉ាងសស្រាក់សស្រាំផងដែរពីសំណាក់អា​ជ្ញាធរ​។
ក្រោយពីទទួលបានព័ត៌មានជុំវិញករណីអគ្គីភ័​យនេះភ្លាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់​ចាម​ បានដឹកនាំកងកម្លាំង​សមត្ថកិច្ច ចុះទៅអន្តរាគមន៍ជួយ​បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថ​យន្តពន្លត់​អគ្គីភ័យ​ សរុប​ចំនួន​១៧គ្រឿង​ ប្រើទឹកអស់ចំនួន​៣៦សឺទែន និងប្រើប្រា​ស់កកម្លាំង​អន្តរាគមន៍វេន​ប្រចាំបញ្ជារបស់ស្នងការដ្ឋានន​គរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គីភ័យ​, កម្លាំង​របស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម១៩២នាក់។

ដែល​ប្រតិបត្តិការ​នេះ​ គឺ​ត្រូវ​ចំណាយ​ពេលវេលា​អស់​រយៈ​ពេល​ជាង០២ម៉ោង​ ហើយ​គ្រប់គ្រង​សភាព​ការណ៍​បានទាំងស្រុង​ នៅវេលាម៉ោង០១និង​៣៥នាទី ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែមិនា​នេះ​ ដោយ​មាន​ការ​អន្តរាគមន៍​ និង​រថយន្ត​ចំនួន​០៤​ ពី​ស្នងការរដ្ឋាននគ​របាល​ខេត្ត​ត្បូងឃ្មុំ​ ផង​ដែរ​។
នាឱកាសដឹ​កនាំកម្លាំង ចុះជួយអន្តរាគមន៍ករណីខាងលើនេះ ឯកឧត្តមអភិបាលខេត្ត​ខេត្តកំពង់ចាម បានអំពាវនាវដ​ល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះ​ដើម​ហេតុ​ដែល​អាច​បង្ក​ជា​គ្រោះ​អគ្គីភ័យ​ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះ​ប្រព័ន្ធ​បច្ចេកទេស​បណ្តាញ​ខ្សែ​អគ្គិសនី​ផង​ដែរ​ ពីព្រោះថា បច្ចុប្បន្ននេះ អាកាសធាតុប្រែប្រួល និងឡើងកម្តៅខ្លាំង ដែលអា​ចបង្កឲ្យកើ​តជាចំ​ហេះ និងពិសេសនោះ ដោយសារតែបញ្ហាភាពរាំងស្ងួតទៀតផង​ ដូច្នេះប​ងប្អូនត្រូវ​មានការ​ត្រៀម​បង្កា​រទ​ប់ស្កាត់ ដើម្បីបញ្ជៀសកុំឲ្យកើតមានដូចករណីខាងលើនេះផ្ទុយទៅវិញ បើមានដូចករ​ណីនេះ​មែន សូមបងប្អូនត្រូវចេះសាមគ្គីភាព និងជួយគ្នា ទៅវិញ ទៅមកផងដែរ។

គួរ​បញ្ជាក់​ផង​ដែរថា​ ចំពោះ​ករណី​គ្រោះអគ្គីភ័យ​នេះ​ ទំហំនៃការខូចខាត និងដើមហេតុ ត្រូវ​រង់ចាំស​មត្ថកិច្ចជំនាញ ធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8506 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145644 នាក់
ខែនេះ :
519401 នាក់
3 ខែនេះ :
1115604 នាក់
សរុប :
17637981 នាក់