ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបា​លខេត្តកំពត ប្រចាំឆ្នាំ ២០១៩-២០២០ និងការត្រៀមរៀបចំកំពតសង្ក្រាន្តឆ្នាំ ២០២០
Sa,14 März 2020 (Time 02:45 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 457នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០២០ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹ​កនាំកិច្ចប្រជុំការងារសំខាន់ចំនួនពីរដែលរដ្ឋបាលខេត្តកំពត ត្រៀមលក្ខ​ណៈអនុវត្តធ្វើ​ក្នុងខែ​មីនា​និង ខែមេសាឆ្នាំ២០២០ខា​ងមុខនេះ ដែលមានការចូលរួម ដែលមានការចូលរួម​អភិបាលរង​ខេត្តក្រុងស្រុក កងកម្លាំងទាំងបី និងមន្ទីរអង្គភាពក្នុងខេត្ត សរុប៧៦នាក់។

ការងារដែលសំខាន់ចំនួន​ពីរអង្គប្រជុំយកមកពិនិត្យពិភាក្សារួមមាន៖
-​ទី១ត្រៀមរៀបចំសន្និបាត​បូកសរុបលទ្ធផលការងា​រប្រចាំឆ្នាំ២០១៩-២០២០ ដែលរដ្ឋបាលខេត្ត​កំពត នឹងត្រៀមដំ​ណើរការបើករយៈពេល០២ថ្ងៃ គឺនៅ ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២០។
-ទី២ ត្រៀមលក្ខ​ណៈសម្បត្តិ ដើម្បីចូលរួ​មអបអរពិធីបុណ្យកំពតសង្ក្រាន្ត ២០២០ក្នុងពាក់​កណ្ដាល​ខែមេសាខាងមុខ។
មានប្រសាស​ន៍ក្នុងកិច្ចប្រជុំ ពាក់ព័ន្ធនឹងការងាររៀប​ចំសន្និបាតបូកសរុបលទ្ធ​ផលការងារស​ម្រេច​បាន របស់រដ្ឋបាលខេត្តកំ​ពតប្រចាំឆ្នាំ២០១៩-២០២០ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ស្នើឲ្យថ្នាក់ដឹ​កនាំខេត្ត មន្ទីរអ​ង្គភាពជុំវិញខេត្តក៏ដូចជាអាជ្ញាធរក្រុង ស្រុក នៅក្នុងរយៈពេល ០២ថ្ងៃ​នៃអង្គស​ន្និបាត ត្រូវមានវត្តមានឲ្យបានទាំងអស់គ្នា។

ដោយឡែក​សម្រាប់ការត្រៀមរៀបចំដំណើរ​ការកំពតសង្ក្រាន្តឆ្នាំ ២០២០ នេះ ឯកឧត្តមជាវ តាយ អភិបាលខេត្ត​ក៏បានជំរុញណែនាំ ដល់មន្ទីរអង្គភាព​ និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្ត ពិសេស សមា​ជិកសមាជិ​កាក្នុងគណៈកម្មការនៃអនុគណៈកម្មការទាំង៦ កំពតសង្ក្រាន្ត២០២០នេះ សូមឲ្យយ​កចិត្តទុក​ដាក់ចូលរួមសហការអនុវត្ត ឱ្យបានព្រមគ្នា ដើម្បីបង្កឱ​កាសកំសាន្តសប្បាយ រីករាយជូន​ប្រជាពលរដ្ឋនិងភ្ញៀវទេ​សចរជាតិ-អន្តរជាតិចូលរួមប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ដោយប្រព្រឹត្តទៅឲ្យបា​នរលូនទទួល និងលទ្ធផលជោគជ័យ ឲ្យបានដូច ឬល្អជាងឆ្នាំក​ន្លង​ទៅផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8242 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145380 នាក់
ខែនេះ :
519137 នាក់
3 ខែនេះ :
1115340 នាក់
សរុប :
17637394 នាក់