ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល​ជាមួយ ក្រុមមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជកា​រ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបាត់ដំបង
Sa,14 März 2020 (Time 01:46 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 420នាក់)


ខេត្តបាត់ដំបង៖មកដល់ពេល​នេះ អ្វីដែលយើ​ងបង្កើតឡើងគឺ​សន្តិភាព និង ឯកភា​ពជាតិ​ជាលើ​កដំ​បូង​នៅក្នុងប្រវត្តិសាស្ត្ររ​បស់កម្ពុជា។សន្តិភាពលើដែនដី​ដែលធ្លាប់មានសង្គ្រាម ហើយក៏បា​នប្រែ​ក្លាយទៅជាប្រទេសដែលមា​នសុខសន្តិភាពពេញលេញ និងរីកចម្រើន​។

សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក​ម្ពុជា មានប្រសា​សន៍បែបនេះក្នុងឱកាសដែលសម្តេច​អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំសង្កាត់ មន្រ្តីរា​ជការ កងកម្លាំងប្រដា​ប់អាវុធខេត្តបាត់ដំបងចំនួន២,៣០០នាក់​ ក្នុងនោះ​មានសមាជិ​កក្រុម​ប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រម​ទាំង​នាយកសាលាបឋមសិក្សានៅទូទាំងខេត្តផងដែរ។

ពិធីសំណេះសំណាលនេះគឺធ្វើឡើង នៅព្រឹកថ្ងៃ​សៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ស្របពេលដែល សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញម​កចូល​រួម​នៅក្នុងពិធីបុណ្យទន្លេខេត្តបាត់​ដំបងដែលប្រព្រឹត្តិទៅចាប់ពីល្ងាចថ្ងៃទី១៤-១៥ ខែមីនា។

ក្នុងឱកាសនោះដែរ សម្តេចតេជោ បានមានប្រសាន៍​ជម្រាបអំពីស្ថាន​ភាពជម្ងឺឆ្លងកូវីដ១៩ នាពេល​បច្ចុប្បន្ន អង្គការសុខភា​ពពិភពលោក​បានប្រកាសថា អឺរ៉ុបការគឺជា​មជ្ឈមណ្ឌល​ នៃការផ្ទុះ​ជំងឺ​ឆ្លងកូវីដ​១៩ ហើយស្ថាន​ភាពនៃកូវីដ១៩នេះ បានធ្វើអោ​យប៉ះពាល់យ៉ា​ងខ្លាំងដល់សេដ្ឋកិច្ច​ពិភព​លោក ហើយមិនមែនត្រឹមតែកា​រប៉ះពាល់សេដ្ឋកិច្ចទេ គឺធ្វើអោយប៉ះពាល់ដ​ល់គម្លាតយោបាយ​រវាងប្រ​ទេស និងប្រទេសទៀតផង។ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ​១៩ពីប្រទេសដែល​កំពុងមាន​ជំងឺឆ្លងដ៏គំហុគនេះ ក្រសួងសុខាភិបាលកម្ពុជាបានដា​ក់ការហាមឃាត់ប្រទេស​ចំនួន០៥មិ​នអោយឆ្លង​ចូលកម្ពុជាចំនួន​៣០ថ្ងៃគិតចាប់ពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ គឺរួមមាន ១)សហរដ្ឋ​អាមេរិក ២)បារាំ​ង ៣)អាល្លឺម៉ង់ ៤)អេស្ប៉ាញ និងអ៊ី៥)ប្រទេសអ៊ីតាលី​។
សម្ដេចតេជោ បានលើកឡើងពីការគាំទ្ររបស់មិត្តចិនដល់កម្ពុជាក្នុងស្ថានភាពដ៏លំបាកនេះ ដែល​មកដល់​ពេលនេះមានកុងតឺណ័រជាង ១០០០ ដែលផ្ទុកវត្ថុធាតុ​ដើមបានចូលម​កផ្គត់ផ្គង់រោងចក្រ​នៅកម្ពុជាហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1265 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52232 នាក់
ខែនេះ :
514386 នាក់
3 ខែនេះ :
1114658 នាក់
សរុប :
17638923 នាក់