ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ គាស់សោ​ទ្វារផ្ទះប៉ុន​ប៉ង​លួចយកទ្រព្យសម្បត្តិ​ពលរដ្ឋ នៅក្រុង​បាត់ដំបង
Fr,13 März 2020 (Time 06:55 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 411នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតាមប​ទបញ្ជារបស់​ ឯកឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបា​ត់ដំបង និងដោយបានការ​សម្របសម្រួលលើនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញារងអម​សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃ​ ព្រហស្បត្តិ​ ​៤​រោច​ ខែ​ផល្គុន​ ឆ្នាំ​កុរ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​១២​ ខែ​មីនា​ ឆ្នាំ​២០២០​ លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងកា​ររងផែនការ​ងារព្រហ្មទ័ណ្ឌ​នៃស្នងការដ្ឋាន​ បានដឹក​នាំប​ញ្ជា​កម្លាំង​នគរបាល​ក្នុងផែន​ដែល​មាន​លោក​វរសេនីយ៍ទោឈឿង គឹមសុង នាយការិយា​ល័យ​​​នគរបាល​ព្រហ្មទណ្ឌ​កំរិតស្រាល នៃ​ស្នង​ការដ្ឋាន​ បានដឹកនាំកម្លាំងក្រុមអន្តរា​គមន៍ ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការ​បង្ក្រាប និង​ឃាត់ខ្លួនជ​នសង័្សយបាន​ចំនួន០២នាក់​ ក្នុងករណី​(គាស់សោទ្វារផ្ទះ)ប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជា​​ពលរដ្ឋ ដែលមានទីលំនៅក្នុងភូមិកំពង់ក្របី​ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង​។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផុន វ៉ាន់និត ភេទប្រុស អាយុ២៨ឆ្នាំ​ មានទីលំនៅ​ភូមិចំ​ការឬស្សី សង្កាត់ព្រែក​ព្រះ​ស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ​ ជុំ សុខឃឿន ភេទ​ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះ​ស្ដេចក្រុងបាត់​ដំបង ខេត្តបាត់ដំបង ។
សម្ភារៈវត្ថុតាងដែលដកហូតបានរួមមាន៖
- ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន0​១គ្រឿង
- កាំភ្លើងជ័រពណ៌ខ្មៅចំនួន០១ដើម
- ទូរស័ព្ទដៃចំនួន០២គ្រឿង
- កាបូបលុយពណ៌ខ្មៅចំនួន០១
- កាំបិតផ្លែឡាម​ពណ៌ក្រហមចំនួន០១ដើម
- មួកសុវត្ថិភាពចំនួន០២។

បច្ចុប្បន្នជនសង្ស័យកំពុង​ធ្វើការសាកសួនិងស្រាវជ្រាវស្វែងរកអ្នកពាក់ពន្ធ័ និងរៀបចំ​កសាង​សំណុំរឿង​ បញ្ជូន​ទៅសាលាដំ​បូងខេត្ត​បាត់ដំបង ដើម្បីអនុវត្តតាមនិតិវីធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8506 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145644 នាក់
ខែនេះ :
519401 នាក់
3 ខែនេះ :
1115604 នាក់
សរុប :
17638161 នាក់