ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនក្រុមក្មេងទំនើង បង្ហោះម៉ូតូបង្ក​ភាពអសន្តិសុខ នៅក្នុងសង្គម តាមផ្លូវ​សាធារណៈ ធ្វើកា​រអប់រំ និងធ្វើកិច្ច​សន្យា
Fr,13 März 2020 (Time 04:32 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 502នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេ​នីយ៍ទោ អាត់ ខែម ស្នង​ការដ្ឋាន​​នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឲ្យមា​នស្ថេរភាពនៅតាមដងផ្លូវសាធារណៈ ពិសេស​គឺទប់​ស្កាត់​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍ផងនោះ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២០ កម្លាំងសមត្ថកិច្ច​ក្រុងសិរី​សោភ័ណ បានធ្វើការឆ្មក់បង្រ្កា​បក្រុមក្មេងទំនើង ជាសិស្សសា​លា​នាំគ្នា​បង្ហោះម៉ូតូបង្ក​ភាពអសន្តិ​សុខ នៅក្នុងសង្គម តាមផ្លូវសាធារណៈនៅចំណុចផ្លូវ៧មករា ស្ថិត​ក្នុងភូមិដីឡូដ៍ សង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់​ខ្លួនបានចំនួន១៧​នាក់ រួមនឹងម៉ូតូផងដែរ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានឲ្យដឹងថា នេះគឺជាលើកទី២ដែលកម្លាំង នគរបាលក្រុងសិរីសោភ័ណ បានបង្រ្កាប​ក្រុមក្មេងទំ​នើងជាសិស្សសា​លាចេញពីរៀន​ធ្វើសកម្មភាព​បង្ហោះម៉ូតូ។ជាក់ស្តែងល្ងាចថ្ងៃខែខាងលើកម្លាំងបានធ្វើបង្រ្កាបករណីក្មេងទំនើងតែងតែ បង្ហោះ​ម៉ូតូ​តាមទីសាធាណៈ បានចំនួន១​៧នាក់ និងម៉ូតូ១១គ្រឿង។ក្នុងនោះសិស្សជាក្មេងទំនើងមកពី វិទ្យា​ល័យ​សិរីសោភ័ណចំនួន​៣នាក់,អនុវិទ្យាល័យទឹកថ្លាចំនួន៥នាក់,វិទ្យាល័យមង្គលបូរី ចំនួន​២នាក់,វិទ្យាល័យបត់ត្រង់ចំនួន៤នាក់,វិទ្យាល័យអូរអំបិល១នាក់ និងឈប់រៀន ២នាក់​(ថ្នាក់ទី១០ ចំនួន​២នាក់,ថ្នាក់ទី៩ចំនួន​៧នាក់,ថ្នាក់ទី៨ចំនួន៣នាក់ និងថ្នាក់ទី៧ចំនួន​៣នាក់)។
ក្រុមក្មេងទំនើងទាំងនេះ កម្លាំងនគរបាលក្រុងបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចកោះ​ហៅឪពុ​ក​ម្តាយ ឬអាណាព្យាបាលមកធ្វើកា​រធានាយកទៅអប់រំបន្ត តែបើមានជាលើកក្រោយ នគរបាល​និងអនុវ​ត្តតាមវិធានការដ្ឋបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7978 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145116 នាក់
ខែនេះ :
518873 នាក់
3 ខែនេះ :
1115076 នាក់
សរុប :
17637130 នាក់