ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តស្ទឹងត្រែង ​ប្រារព្ធទិវាជាតិបង្ការ​ និងពន្លត់អគ្គិភ័យ​លើកទី៥ នៅទីធ្លាមុខសាលាខេ​ត្តស្ទឹង​ត្រែង
Do,12 März 2020 (Time 08:57 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 381នាក់)


ខេត្តស្ទឹងត្រែង៖ដើម្បីជំរុញ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះ​ថ្នាក់ជា​យថា​ហេតុ ដោយសាគ្រោះអគ្គីភ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាល និងជា​ប្រធា​នគ​ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់​អគ្គី​ភ័យ​លើកទី៥ ដើម្បីជំរុញដល់​ប្រជាពលរដ្ឋមា​នការប្រុងប្រយ័ត្ន​ខ្ពស់​។

ទិវានេះបានប្រព្រឹត្តទៅនៅទីធ្លាមុខសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹ​កនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ សិស្សានុ សិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើន​កុះក​ផងដែរ។

ទិវាបង្ការ និងពន្លត់អគ្គិភ័យនេះ ពិតជាមា​នសារៈសំខាន់បំផុត​ដែល​បានឆ្លុះបញ្ចាំងឲ្យប្រ​ជាពលរដ្ឋ​ទូទាំងប្រទេស ក៏ដូចក្នុងខេត្ត​បានយល់ពីការ​ខិតខំយកចិត្តទុក​ដាក់ខ្ពស់របស់​ប្រមុខរាជរដ្ឋាភិ​បាលក​ម្ពុជា​ក៏ដូចជាបណ្តាអង្គភាព និងស្ថាប័នពាក់ព័ន្ធកងកម្លាំងនគរបាលបង្ការ និងពន្លត់​អគ្គិភ័យ​ដែល​បានចូលរួម​ការពារអាយុជីវិត ​ទ្រព្យសម្បត្តិរក្សាបា​ននូវសន្តិសុខ​សណ្តាប់ធ្នាប់សា​ធារណៈរួ​មចំណែកកាត់បន្ថយ​ភាពក្រីក្រជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ​ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍បានផ្តាំផ្ញើ និងអំពាវ​នាវដល់គ្រប់​ស្ថាប័នរ​ដ្ឋ មន្ត្រីរាជការ និងវិស័យ​ឯកជនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យកើតមានអគ្គិភ័យនេះ ក្នុងនោះដែរ​អាជ្ញាធរដែនដីគ្រប់​ជាន់ថ្នាក់ក៏ត្រូវបង្កើន​នូវការចាត់វិធានផ្សព្វផ្សាយ អប់រំ ណែនាំ ដល់​ប្រ​ជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់​ខ្លួន ដើម្បីឲ្យបណ្តាម្ចាស់គេហដ្ឋានក្រុមហ៊ុនសណ្ឋាគារ ផ្ទះសំ​ណាក់ ភោជនីយដ្ឋានជាដើម ឲ្យមាន​ការប្រុងប្រយ័ត្ន​នូវគ្រប់វិនាទីចំពោះដើមចោទ​ដែលអាចបង្កកើតមាន​អគ្គិភ័យដូចជាភ្លើងចង្ក្រានភ្លើងចង្កៀង ភ្លើងទៀន ធូប ភ្លើងព្រៃ ភ្លើងបារី រំសែវ​ជាតិផ្ទុះ ប្រេងឥន្ធៈ ឧស្ម័ន ចំហេះសារ​ធាតុគីមីដែល​ជាវត្ថុងាយឆេះ​សំខាន់លើបច្ចេក​ទេសក្នុង​ការត​ប្រព័ន្ធ​បណ្តាញអគ្គី​សនីនៅតាមលំនៅដ្ឋានសណ្ឋាគារផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹបកំ​សាន្តជាដើម។ក្នុងនោះដែរក៏មានការបង្ហាត់​បង្ហាញអំពីសកម្មភាពស្តីពី​ការពន្លត់អគ្គិភ័យ​ព្រមទាំងធ្វើសមយុទ្ធក្នុង​ការពន្លត់ អគិ្គភ័យជូនដល់គណៈអធិបតី​និងអង្គពិធីទាំ​ងមូលបានទ​ស្សនាផងដែរ។

ទន្ទឹមនោះដែរឯកឧត្តម អភិបាលខេត្តក៏បានធ្វើ​ការកោតសរសើរដល់កង​កម្លាំងនគរបាលពន្លត់អគ្គី​ភ័យនៃស្នងការដ្ឋានន​គរបាលខេត្ត ដែលបានសហការគ្នា​ល្អក្នុងការខិតខំយ​កចិត្តទុកដាក់ចូលរួម​ជួយប្រជា​ពលរដ្ឋដែល​រងគ្រោះដោយគ្រោះអគ្គិភ័យបានទាន់ពេល​វេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
637 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51604 នាក់
ខែនេះ :
513758 នាក់
3 ខែនេះ :
1114030 នាក់
សរុប :
17638295 នាក់