ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមប្រឹក្សា​ខេត្តស្វាយរៀង បើកសន្និបា​តបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើ​កទិស​ដៅការងារ សម្រាប់អនុវត្តឆ្នាំ២​០២០
Do,12 März 2020 (Time 03:46 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 409នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញ​ជាអធិបតីក្នុង ពិធីបើកសន្និ​បាតបូកសរុប​លទ្ធផល​ការ​ងារប្រចាំឆ្នាំ២០​១៩ និងលើកទិសដៅកា​រងារសម្រាប់អនុវត្តឆ្នាំ២​០២០ របស់រដ្ឋបាលខេត្ត និង​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំ អគារ"ឃ"សាលាខេត្ត រដ្ឋបាលខេត្តស្វាយរៀង ដោយមាន​ការ​អញ្ជើញចូលរួម​ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអ​ភិបាលរង​ខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោក​ព្រះរាជអាជ្ញាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី នា​យក នាយករងទីចាត់ការ ​និងប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានកា​រិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានមន្ទីរ-អង្គភាព ប្រធានក្រុមប្រឹក្សា អភិបាល មេបញ្ជាការ​មូលដ្ឋាន​កង​រាជអាវុធហត្ថ និងអធិការក្រុង ស្រុក ទាំង៨ ប្រធានច្រកទ្វារ និងសមត្ថកិច្ច​ឈរជើង​នៅតាម​ព្រំ​ដែន មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគ​របាលរដ្ឋបាលស្មៀនឃុំ-សង្កាត់ ទាំង៨០ និងមន្រ្តីរាជការ​សាលា​ខេត្ត សរុបប្រមាណ៤០០នាក់។

មានប្រសាសន៍បើកក្នុងអង្គសន្និបាតនេះ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែង​ការកោ​ត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជ​ការ និងកងកម្លាំង​ប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយការ​ទទួលខុសត្រូវ ស្របតាមតួនាទី និងភារកិច្ច ច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និង​គោល​ការណ៍របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ធ្វើឲ្យរដ្ឋបាល​ខេត្តធានាបាននូវស្ថិរ​ភាពនយោបា​យ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សារណៈល្អប្រសើរ ជាពិសេសស​ម្រេចបាននូវ​សមិទ្ធផល​នា​នាជាច្រើនបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ​ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានមានមតិ​ផ្ដាំផ្ញើដល់អង្គ​សន្និបាតនូវចំណុច​សំខាន់ៗមួយចំនួនដូចជា៖
១-បច្ចុប្បន្នភាព និងវិធានកា​ររបស់ក្រសួងសុខាភាបាលជុំវិញការបង្ការជម្ងឺរ​លាកផ្លូវដង្ហើមប្រភេទថ្មី Covid19។
២-មន្ទីរ-អង្គភាព ត្រូវធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភា​ព ល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធ​ភាពជាងមុន ផ្តល់ផលច្រើនជាងមុន​។
៣-​អាជ្ញាធរពាក់ព័ន្ធត្រូវ​ត្រៀមលក្ខណៈរៀប​ចំកម្មវិធីសង្ក្រាន្តស្វាយរៀងឆ្នាំ២០២០នេះ។
៤-​ត្រូវបន្តចូលរួមសហការថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរ​យសង្គម បង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបាននូវបទល្មើសនានាដែលកើតឡើង។
៥-​ត្រូវបន្តការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
៦-​មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍ការ​ងារប្រចាំថ្ងៃរបស់ខ្លួន​ឲ្យមានប្រសិទ្ធភា​ពស្របតាមអ​ភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែនគឺឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់។
៧-​ពង្រឹងកិច្ចការ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដោយធានានូ​វប្រសិទ្ធភាពការងារ​ជូនប្រជា​ពល​រដ្ឋ។
៨-អាជ្ញាធរមូ​លដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង​កិច្ចការងារបង្ការទប់ស្កាត់​គ្រោះថ្នាក់ដោយអគ្គីសភ័យ​ដែលអាចកើតមាន​ឡើងជាយថាហេតុក្នុងរដូវប្រាំងនេះ។
៩-​ត្រូវបន្តពង្រឹង​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង និងយុទ្ធនាការប្រ​យុទ្ធប្រឆាំងគ្រឿង​ញៀនខុសច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព។
១០-ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ មា​នសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ យក​ចិត្ត​ទុក​ដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋាន​គតិ​យុត្ត និងលក្ខខណ្ឌការងារ បន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោ​យ​គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
១១-​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជៀសអោយឆ្ងាយនូវកុំចំនួន៤យ៉ាងគឺ កុំពាក់ព័ន្ធ កុំធ្វើជាបង្អែក កុំបន្ធូបន្ថយ កុំអន្តរាគមន៍។
១២-ត្រូវរួមគ្នាទប់ស្កាត់ការរំ​លោភបំពានដីរបស់រដ្ឋដែលមិនទាន់បានវាស់វែងត្រឹមត្រូវតាមផ្លូវច្បាប់។
នៅក្នុងសន្និ​បាតនេះ ក៏មានបទអន្តរាគមន៍របស់មន្ទីរ-អង្គភាពមួយចំនួនបា​នលើកឡើងអំពី​បញ្ហាប្រឈម និងវឌ្ឍនៈភាពការ​ងាររបស់ខ្លួនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8038 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145176 នាក់
ខែនេះ :
518933 នាក់
3 ខែនេះ :
1115136 នាក់
សរុប :
17637190 នាក់