ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃុំខ្លួនបុរស​ម្នាក់ ដែលផ្សព្វផ្សាយព័ត៌មាន​មិ​នពិត ពាក់ព័ន្ធជំងឺ​រលាកសួត ដែល​បង្កឡើងដោយមេរោ​គ Covid-19 តាមដីការបង្គាប់​របស់​តុលាកា​រខេត្តសៀមរាប
Do,12 März 2020 (Time 02:58 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 423នាក់)


រាជធានីភ្នំពេញ៖បុរសម្នាក់ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការរាលដាល នៃជំងឺរ​លាក​សួត ដែលបង្កឡើងដោយមេរោគ Covid-19 ​ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន​ តាមដីការ​បង្គាប់​របស់​តុលាកា​រខេត្តសៀមរាប នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។

បើយោងតាមដីការបស់លោក មុយ សុភ័ក្រ្ត ចៅក្រមស៊ើ​បសួរ នៃសាលា​ដំបូងខេត្តសៀមរាប បាន​បង្គាប់ឲ្យសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោ​ទឈ្មោះ ភុត ថុនា ហៅឡន លី ទៅ​ពន្ធនាគារខេត្តសៀមរាប ដោយអនុវត្តន៍ត្រឹមត្រូវតាមនីតិវិធី។

ជនត្រូវចោទ​មានឈ្មោះថា ភុត ថុនា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់កង់បី ទីក​ន្លែង​កំណើតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយទី​លំ​នៅមុន​ពេលឃា​ត់ខ្លួន នៅភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប។បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទ (ក្លែងព័ត៌មាន) ប្រព្រឹត្តនៅលើបណ្តាញសង្គម Facebook ស្ថិតនៅក្រុងសៀមរាប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងតាមបញ្ញត្តិមាត្រា៤២៥។
ដោយមាន​ការអនុញ្ញតពីលោកស្នងការនគរបាលខេត្តសៀមរាប និង​សម្របសម្រួល​ពីលោកព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តសៀមរាប,កងកម្លាំងនគរបាល ​ផែនការងារសន្តិសុខ បាន​ដឹកនាំ​កម្លាំង​ការិ​យាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសហ​ការណ៍ជាមួយ​អធិការដ្ឋាននគ​របាលក្រុង​សៀមរាប និងប៉ុស្តិ៍នគរបាលសង្កាត់ស្លរក្រាម បានចុះទៅធ្វើការនាំខ្លួនម្ចាស់គណនីហ្វេសប៊ុក(ឡន លី គ្រួសាររីក​រាយ) ឈ្មោះ ភុត ថុនា ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម ទាក់​ទង​នឹងប​ញ្ហារាលដាល Covid-19​​​កាលពី​ថ្ងៃទី១០ ​ខែមីនា ឆ្នាំ២០២០​កន្លងទៅ​។
​​​ក្រោយការសាកសួរសាមីខ្លួ​នបានសារភាព ចំពោះមុខសមត្ថកិច្ច ​ហើយត្រូវបានសមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
879 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51846 នាក់
ខែនេះ :
514000 នាក់
3 ខែនេះ :
1114272 នាក់
សរុប :
17638537 នាក់