ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមប្រឹក្សាស​ង្កាត់ប៉ោយប៉ែត ចុះពង្រី​កផ្លូវមួយខ្សែ​ចាប់ពីសាលា​សង្កាត់ រហូត​ដល់ដី​ល្វែង​ឈុនទូច ម្ខាង២​ម៉ែត្រប​ន្ថែមទៀត ​ដើម្បីងាយស្រួល​ក្នុង​ការធ្វើដំណើរ
Mi,11 März 2020 (Time 08:29 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 439នាក់)


ខេត្តបន្ទាយមានជ័យ៖​ដើម្បីងាយស្រួល​ក្នុងការធ្វើដំ​ណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ និងកាត់បន្ថយ​ការ​ក​ស្ទះផងនោះ ក្រុមប្រឹក្សាស​ង្កាត់ប៉ោយប៉ែត ដែលដឹកនាំដោយ​លោក ប៊ុន សុវុទ្ធា សមាជិកក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​សង្កាត់​​ប៉ោយប៉ែត ​បានចុះ​ធ្វើការ​ពង្រីក​ផ្លូវមួយខ្សែ​ចាប់ពី​សាលាសង្កាត់ប៉ោ​យប៉ែត រហូតដល់​ការ៉ាស់សាំងតេលាចំណុច​ដីល្វែង​ឈុន ទូច គឺម្ខាង២​ម៉ែត្របន្ថែមទៀត​ សរុប១០ម៉ែត្រ​។

​សូមជំរាបដែរថា ការ​ចុះពង្រីក​ផ្លូវមួយខ្សែនេះ ដោយមានការចង្អុលបង្ហាញពីលោកគាត ហុល អភិ​បាល​ក្រុង និងលោក ភោគ ​លន ចៅសង្កាត់ក្រុង​ប៉ោយប៉ែត​ ដោយខាង​សង្កាត់​ជួយឧបត្ថម្ភដែក និងកម្លាំងពល​កម្ម រីឯ​ប្រជា​ពលរដ្ឋ​ចូលរួមចេញបេតុង ព្រមទាំងរៀបចំដាក់ប្រពន្ធ័លូតាមស្ទង់ដា​ទៀតផង។​​

លោក ប៊ុន សុវុទ្ធា សមាជិកក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​សង្កាត់​​ប៉ោយប៉ែតបានឱ្យដឹងថា ផ្លូវមួយខ្សែខាងលើ​នេះ​កន្លងមកជួបការលំបាកខ្លាំងណាស់ក្នុងការធ្វើដំណើរដោយតូចចង្អៀត បណ្តាលឱ្យមានការ​កកស្ទះ​ជា​ញឹក​ញាប់ ពិសេស​នៅរដូវវស្សាភ្លៀងម្ដងៗទឹកជន់លិចទៀតផង​។

ទន្ទឹមនោះដែរពលរដ្ឋបាន​សាទរនិងកោតសសើចំពោះអាជ្ញាធរមូលដ្ឋាន ពិសេសក្រុម​ប្រឹក្សា​អភិវ​ឌ្ឍន៍​សង្កាត់​​ប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់ខ្លួន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
758 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51725 នាក់
ខែនេះ :
513879 នាក់
3 ខែនេះ :
1114151 នាក់
សរុប :
17638416 នាក់