ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ជាវ តាយ ចុះពិនិត្យស្ថានភា​ពនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត ដើម្បីត្រៀម​លក្ខណៈ​បង្ការ​ការពារ និងព្យាបាលជំងឺ (Covid-19)
Mi,11 März 2020 (Time 05:27 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 363នាក់)


ខេត្តកំពត៖ដើម្បីអនុវត្តនូ​វអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខ​រាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ដូចជា​ការណែនាំរប​ស់ក្រសួងសុខាភិបាល ក្នុងការត្រៀមលក្ខណៈ ប្រុង​ប្រយ័ត្នក្នុងការបង្ការ នៃការឆ្លងរីករាលដា​លនៃជំងឺCovid-19 ដែលជា​បញ្ហាស​កល​ក្នុង​ពិភព​លោកក៏ដូចក្នុង​តំបន់នាបច្ចុប្បន្ននេះ។
នៅព្រឹក​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាល​ខេត្ត ​អភិបាល​រង​មខេត្ត មន្ទីរ អង្គភាព ក្នុងខេត្ត បានអញ្ជើញចុះទៅសំណេះសំណាលជាមួយគ្រូពេទ្យ និងពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ដើម្បីត្រៀម​លក្ខណៈបង្ការការពា​រ និងព្យាបា​លជំងឺ(Covid-19) នៅមន្ទីរពេទ្យ​បង្អែកខេត្ត​កំពតក្នុងករ​ណីបើមានកើតឡើងលើប្រជាពលរដ្ឋ​។
ជាមួ​យឱកាសនោះឯកឧត្តមជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា បញ្ហាជំងឺរ​លាកផ្លូវដង្ហើម​ប្រភេទថ្មី (Covid-19) គឺជាបញ្ហាស​កលក្នុងពិភពលោ​កក៏ដូចនៅក្នុងតំបន់ តែងតែបា​នរួម​គ្នាយ​កចិត្តទុកដាក់​ទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងកាចសាហា​វនេះ។​ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ករណីជំងឺនេះ គឺយើងនៅមិន​ទាន់មានអ្វី​ដែលធ្វើ​ឲ្យប្រជាពលរដ្ឋជួប​ប្រទះ និងមានការព្រួយ​បារម្ភ​ធ្ងន់ធ្ងរ ដូចប​ណ្ដាប្រទេសដ​ទៃឡើយ បញ្ហាដែលបា​រម្ភនោះ គឺជាបញ្ហាកើត​ឡើងដោយជំងឺភ័យខ្លាច​របស់ប្រជាពលរដ្ឋ ដែលតែងតែជឿតាមព័​ត៌មាន មិនពិត ព័ត៌មានដែលបំប៉ោង បំភ្លើដ បំភិយ​បំភ័យ​ដល់​ប្រជាពលរដ្ឋពីសំណាក់ពួកអគតិ ចង្រៃជាតិ។

ជាពិសេសនៅក្នុងខេត្ត​កំពតករណីនេះក៏នៅ​មិនទាន់មានលិចកើតឡើង ការឆ្លងជំងឺ(Covid-19) នេះ​ដែរ ហើយក្នុងដំណាក់កា​ល បច្ចុប្បន្ននេះ​ទេសចរណ៍មកកំសាន្តលេងក្នុងខេត្តកំពត ក៏សង្កេត​ឃើញ​មកលេង ជាហូរហែច្រើនដដែល។ប៉ុន្តែទោះបីយ៉ាងណា​ ក៏ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ដោយសម្ដេច​តេជោហ៊ុន សែន ក៏ដូចក្រសួងសុខាភិបាល គឺយើងមិនបាននៅព្រងើយកន្តើយ​ឡើយ ។ជាពិសេសសម្រាប់រដ្ឋបាលខេត្តកំព​ត នៅតាមច្រកទ្វារអន្តរជាតិ និងតាមច្រកទ្វារទ្វេភាគី អាជ្ញាធរ​មានសមត្ថកិច្ច​គ្រប់ជំនាញ គ្រប់ផ្នែក គ្រប់ថ្នាក់ តែងតែបានរួម សហការគ្នាយកចិត្តទុកដាក់ ត្រួតពិ​និត្យតា​មរយៈមន្ត្រីចត្តាឡីស័ក ក្នុងការទប់ស្កាត់ និងអនុវត្តនូវអនុ​សាសន៍ណែ​នាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែននិង​ក្រសួងសុខាភិ​បាលដែលបាន​ជំរុញណែនាំដល់​អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមនឹងប្រជាពលរដ្ឋត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងប្រុងនិងប្រយ័ត្ន ទប់ស្កាត់​ការរីករាលដាលនូវជំងឺឆ្លង Covid-19 នេះដោយ​តាមរយៈ​ការអប់រំផ្សព្វផ្សាយ​របស់ក្រសួង​សុខាភិបាល ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានថ្លែងអំណ​រគុណកោតសសើរនឹងដាក់ក្ដីសង្ឃឹមខ្ពស់ ដល់ថ្នាក់ដឹក​នាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរពេទ្យពេទ្យបង្អែកខេត្តកំពត ក៏ដូចមន្ទី​រពេទ្យបង្អែ​កចំនួន៤ទៀតនៅ​ក្នុងខេត្ត ព្រមទាំងគ្រូពេទ្យ ដែលបានត្រៀម​លក្ខណៈក្នុងការ​ប្ដេជ្ញា​ចិត្តខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនូវជំងឺឆ្លង Covid-19 នេះពិ​សេសក្នុងក​រណីជំងឺនេះ​កើតឡើង​លើប្រជាពលត្រូវតែយកចិត្តទុកដាក់ ក្នុងការលះបង់​ប្រកបដោយឆន្ទៈ​ប្ដេជ្ញាខ្ពស់ ដើម្បីព្យា​បាលជូនពួកគាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3434 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54401 នាក់
ខែនេះ :
516555 នាក់
3 ខែនេះ :
1116827 នាក់
សរុប :
17641177 នាក់