ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរបរិស្ថាន​ខេត្តកំពង់ចាម រៀបចំពិធីប្រគល់ ទទួលម៉ូតូរ៉ឺម៉កកង់បី ដឹកជញ្ជូនសំរាម
Di,10 März 2020 (Time 09:32 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 414នាក់)


ខេត្តកំពង់ចាប៖នៅរ​សៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មន្ទីរបរិស្ថានខេត្តកំពង់ចាម​រៀបចំពិធីប្រគល់ ទទួលម៉ូតូរ៉ឺ​ម៉កកង់បី​ដឹកជញ្ជូន​សំរាម សំណល់រឹង ក្រោមអធិបតីភាពឯកឧ​ត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។

ខេត្តកំពង់ចា​មបានទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម​ចំនួន៤គ្រឿង ពីក្រសួងបរិស្ថាន និង​ត្រូវបែងចែក ផ្ដល់ជូនដល់រដ្ឋបាលក្រុងកំពង់ចាមចំនួន១គ្រឿង រដ្ឋបាលស្រុកជើងព្រៃ១គ្រឿង រដ្ឋបាលស្រុកចំការលើចំនួន១គ្រឿង និងមន្ទីរបរិស្ថានខេត្តចំនួន១គ្រឿង ។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសា​សន៍ថា រដ្ឋបាលក្រុង ស្រុក ដែលទទួលបាន​ម៉ូតូរ៉ឺម៉កកង់បី​ដឹក​ជញ្ជូន​សំរាម នេះត្រូវយកទៅប្រើប្រាស់​ឱ្យចំគោលដៅធានាយ៉ា​ងណាដោះស្រាយប​ញ្ហាគ្រប់​គ្រងសំរាមឱ្យបានល្អប្រសើរ។

ក្នុងនោះឯកឧត្តមបានថ្លែងអំណរគុណ​ដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រ​សួងបរិស្ថា​នដែល​តែងតែគិតគូរ និងយកចិត្ត​ទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហា​សំរាមទីសាធារណៈ និងបាន​ផ្ដល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាមចំនួន៤គ្រឿងដល់ខេត្តកំពង់ចាម។

ឯកឧត្តមចាយសាមិត្តថ្លៃងថាការផ្តល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាមនេះជាវិធានការ១ក្នុងវិធានការជាច្រើនរបស់ក្រសួងបរិស្ថាន ក្នុងការដោះស្រាយបញ្ហាសំរាម សំណល់រឹងទីប្រជុំជន ។ មិនតែប៉ុណ្ណោះឯកឧត្តមមានប្រសាសន៍ថា ក្រសួងនឹងផ្ដល់ទាំងធនធានសម្ភារៈ ថវិកា និងចំណេះជំនាញដល់រដ្ឋបាលក្រុងស្រុកធ្វើយ៉ាងណាឱ្យរដ្ឋបាលក្រុងស្រុកជាម្ចាស់ក្នុងការគ្រប់គ្រង សំរាម សំណល់របស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
170 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
47877 នាក់
ខែនេះ :
506310 នាក់
3 ខែនេះ :
1046169 នាក់
សរុប :
17641262 នាក់