ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ អំពាវនាវកុំឱ្យ​ពលរដ្ឋមានការភ័យខ្លាចជ្រុលពេក រហូតដល់បាត់បង់ស្មារតីម្ចាស់​ការ​ខ្លួនឯង ដោយសារជឿ​ទៅលើការបំពុល​ព័ត៌មានមិនពិត ពីក្រុមជ​នអគតិមួយចំនួន
Di,10 März 2020 (Time 06:17 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


រាជធានីភ្នំពេញ​៖សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ បាន​អំពាវនាវដល់​ប្រជាពលរដ្ឋកុំ​មាន​ការភ័យខ្លាចជ្រុលខ្លាំង​ពេក រហូត​ដល់បាត់បង់ស្មារតីម្ចាស់ការ​ខ្លួនឯង​ដោយសារជឿ​ទៅលើការ​បំពុលព័ត៌មាន មិនពិតពីក្រុម​ជនអគតិមួយចំនួន។ត្រូវមាន​សេចក្តីក្លាហាន និងមានការពិ​ចារណា​ឱ្យបានល្អិតល្អន់​ត្រឹមត្រូវក្នុង​ការដោះស្រាយបញ្ហា​នានារួមទាំងបញ្ហាជំងឺឆ្លង​កូវីឌ-១៩ នេះផងដែរ។

សម្តេចតេជោមានប្រសាសន៍បែបនេះបានធ្វើឡើង​នៅក្នុងឱកាសដែលសម្តេចអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់​ខ្ពស់​ប្រគល់សញ្ញាប័ត្រជូ​ននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដាចំនួន៣,៤៥៨នាក់ នៅកោះពេជ្រ នា​ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០។
ក្នុងនោះសម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកា​បម្រុងប្រមាណពី៨០០ ទៅ ២,០០០​លានដុល្លារអាមេរិក សម្រាប់ទុក​ដោះស្រាយ និងទប់ស្កាត់កា​ររីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុង​ប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោបានណែនាំដល់ប្រ​ជាពលរដ្ឋ ប្រសិនបើបងប្អូន​មានអាការៈ​សុខ​ភាព​ខុសពីប្រក្រតីដូ​ចជាអាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅ​ជួបពិភាក្សា​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវ​តែសហការ​ឱ្យ​បានល្អជាមួយមន្ទីរពេទ្យ​ដែលកំពុងរង់ចាំបម្រើបងប្អូន។

ដើម្បីចៀសវាងការឆ្លងជំ​ងឺផ្សេងៗរួមទាំងជំងឺកូរីឌ-១៩ បងប្អូនត្រូវតែ​មានអនាម័យ​រស់នៅល្អទាំង​សម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ។ទម្លាប់ធ្វើអនាម័យ​ជាប្រចាំបែបនេះ នឹងធ្វើឱ្យ​ប្រទេស​យើងក្លាយទៅជាប្រទេស​ដែលមានប្រជាពលរដ្ឋមានអនាម័យគ្រប់ៗគ្នាមិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2989 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53956 នាក់
ខែនេះ :
516110 នាក់
3 ខែនេះ :
1116382 នាក់
សរុប :
17640647 នាក់