ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសជាជាងពិដាន ជនជាតិវៀតណាមម្នាក់ ត្រូវបាន​គេប្រទះឃើញស្លាប់ ដោយ​សារតែឆក់ខ្សែភ្លើង ដែល​ឆ្លងចេញពីម៉ូទ័រក្រ​ឡុក​លាយថ្នាំលាប
Di,10 März 2020 (Time 03:57 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 412នាក់)


រាជធានីភ្នំពេញ៖កាលពីវេលាម៉ោងជាង០៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មា​ន​ការភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង ដោយពលរដ្ឋបានប្រទះឃើញ​បុរសជាជាងពិដានជនជាតិវៀតណាមម្នាក់ បានស្លាប់ នៅក្នុង​បុរីអាកាសចរណ៍ ភូមិក្បាលដំរី២ សង្កាត់កាកា​បទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយ​សារតែឆ​ក់ខ្សែភ្លើង​ដែលឆ្លងចេ​ញពីម៉ូទ័រក្រឡុក​លាយថ្នាំលាប​។

សពបុរសមានឈ្មោះ ឡា គឹមសាន(ហៅឡឺយ)អាយុ៣១ឆ្នាំ ជនជាតិវៀ​តណាម សញ្ជាតិខ្មែរ មុខ​របរជាងពិដាន ស្នាក់នៅផ្ទះលេខ៧៦៧C ផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែកផ្ទះល្វែង ដែលកំពុងដំ​ណើរការជួសជុលនោះ មានកម្ពស់​៣ជាន់​ ដែ​ល​មានម្ចាស់ឈ្មោះ ហេង សុខលី ​អាយុ៣១ឆ្នាំ ​រស់នៅភូមិជ្រៃកោង ស្រុកកំណើត នៅខេត្តកណ្តាល។

បើតាមបុរសជាងសំណង់ មានទីលំនៅផ្ទះលេខ២៦ ផ្លូវលំភូមិព្នៅ ឃុំឃ្នេស ស្រុកមេសាង ខេត្ត​ព្រៃវែង បានឱ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ខណៈដែលរូបគាត់ រួមជា​មួយ​ជាងសំណ​ង់ផ្សេងទៀត ឈប់​សម្រាកនាំ​គ្នាទៅផ្ទះ ក៏បាន​ឃើញ​ជនរងគ្រោះនៅធ្វើ​ការម្នាក់ឯង មិន​ទាន់​ទៅផ្ទះ​នោះទេ​ ហើយ​ក៏មិន​បានដឹងគាត់មានរឿងអ្វី​កើតឡើងនោះដែរ លុះដល់វេលាម៉ោ​ង​ជាង​៧​ព្រឹក​ថ្ងៃទី១០ ខែមីនា​ ខណៈដែល​គាត់​ទៅ​ធ្វើការ​ដល់ការដ្ឋានសំណង់ផ្ទះខាងលើ ហើយ​ឡើង​ទៅ​លើជា​ន់ទី៣ បានប្រទះឃើញជនរងគ្រោះដេកអោបម៉ូទ័រក្រឡុក ថ្នាំលាបពិដាននៅទីនោះ។

ពេលនោះ គាត់ក៏ចូលទៅមើ​លទើបដឹងថា ជនរងគ្រោះត្រូវម៉ូទ័រឆក់ស្លាប់ ទើបគាត់ដក​ឌូយម៉ូទ័រ​ចេញ រួចរត់ចុះក្រោមស្រែកប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ក្រោយទទួ​លបាន​ដំណឹងខាងលើនេះហើយ នគរបាលប៉ុស្តិ៍កាកាបទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បាន​ចុះទៅ​ពិនិត្យមើលជាក់ស្ដែង ព្រមទាំងរាយការបន្តទៅកាន់ខាងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យរួច​ក៏បាន​ប្រគល់សព​ជូនក្រុម​គ្រួ​សារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
722 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51689 នាក់
ខែនេះ :
513843 នាក់
3 ខែនេះ :
1114115 នាក់
សរុប :
17638380 នាក់