ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​នាយឧត្ដមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតី ​ក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផល​ការងារ​ឆ្នាំ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ២០២០​
Mi,11 März 2020 (Time 11:46 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 428នាក់)


ខេត្តកែប​៖នៅព្រឹកថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២០​ រដ្ឋបាលខេត្តកែប​ បានរៀបចំ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផ​លការងារឆ្នាំ២០១៩ និង​ទិសដៅការងារ​ឆ្នាំ២០២០​ របស់គណកម្មាធិការ​គ្រប់គ្រងគ្រោះ​មហន្តរាយ​ខេត្តកែប​ ក្រោមអធិបតីភាពឯកឧត្តមនាយ​ឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​បេស​កកម្មពិសេស​ ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​។

ពិធីនេះ​ប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្ត​ ដោយមានការអញ្ជើ​ញចូលរួមពីថ្នាក់​ដឹកនាំខេត្ត​ ក្រុង​ ស្រុក​ និងឃុំសង្កាត់​ សមាជិក​ សមាជិកាគណ​កម្មាធិការ​គ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប​ សរុបប្រមាណ៣៦៨នាក់​។ 

នៅ​ក្នុង​របាយការណ៍​របស់គណកម្មាធិការ​គ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប​ ដែលបង្ហាញដោយ​ លោក​ អ៊ឹង​ ឆាយ​ អភិបាលស្តីទី​ និងជាអនុប្រធានគណៈម្មាធិការ​ បានបញ្ជាក់ថា​ នៅខេត្ត​កែបក្នុង​រយៈពេលមួយឆ្នាំ២០១៩​ នេះ​ មិនមានគ្រោះមហន្តរាយអ្វីកើតឡើ​ងគួរអោយគត់ស្គាល់នោះទេ​ គឺ​មានជំនន់ទឹកភ្លៀង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងខូចខាតផ្លូវមួយចំនួន។ 

ខ្យល់ព្យុះនិងខ្យល់កន្រ្តាក់ គ្រោះថ្នាក់ ចរាចរណ៍ មានការកើនឡើងលើសឆ្នាំ២០១៨​ គួរអោយកត់​សម្គាល់​។នៅមូលដ្ឋានខេត្តកែប​ ក៏មានគ្រោះអគ្គីភ័យកើតឡើ​ងដែរ​ ដែលបណ្តាលឲ្យឆេះព្រៃ​ និងដំ​ណាំរួមផ្សុំ​ផ្សេងៗទៀត​ ប៉ុន្តែ​គ្រោះថ្នាក់ផ្សេងៗ​ មានការថយចុះ​ បើ​ធៀបជាមួយឆ្នាំ២០១៨​។ 

លោកអភិបាលខេត្តស្តីទី​ ក៏បានបន្ថែមទៀតថា​ ដោយឡែកនៅដើ​ម​ឆ្នាំ២០២០ មានករណីបា​ក់​រលំ​អគារកម្ពស់៧ជាន់(ថ្ងៃទី០៣  ខែមករា ឆ្នាំ២០២០) បណ្តាលឲ្យកម្មករ កម្មការនី របួសនិង​ស្លាប់ចំនួន​៥៩នាក់ ក្នុងនោះ រងរបួសធ្ងន់ស្រាល២៣នាក់ និងស្លាប់មានចំនួន៣៦នាក់។

ឯកឧត្តមនាយ​ឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស​ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានលើកឡើ​ងថា​ របាយការណ៍លទ្ធផលនេះ​ ជាចំនួនមួយតិចតួច​ បើ​បៀបជាមួយខេត្តជិតខាងរបស់ខេត្តកែប​ ប៉ុន្តែទោះជាយ៉ាងនេះក្តី​ ក៏យើង​ត្រូវតែយកចិត្តទុកដាក់​ ដោយប្រើយន្តការដែលបានបង្កើត​ ប្រើប្រាស់ធនធានដែលយើ​ងមាន​ ដើ​ម្បីត្រៀម​ទប់ស្កាត់​ និងបង្ក្រាគ្រោះមហន្តរាយដែលបាន​ និងកើតឡើ​ង​។

​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត ដឹកនាំផ្ទាល់​​ដោយ​អភិបាលខេត្ត​ និង​មាន​សមា​សភាព​អភិបាល​រង​ខេត្ត ថ្នាក់ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្ត ​មន្ទីរ/អង្គភាពជុំវិញ​ខេត្ត សាខា​កាកបាទ​ក្រហម​ខេត្ត នាយករដ្ឋបាល និង​នាយកទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ​​សរុប​ចំនួន៣៦នាក់ និងសមាសភាពលេខាធិការដ្ឋានចំនួន៩នាក់​ គឺជាកំលាំងស្នូលដែលមិនអាចខ្វះបាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2625 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53592 នាក់
ខែនេះ :
515746 នាក់
3 ខែនេះ :
1116018 នាក់
សរុប :
17640283 នាក់