ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជំនួនពិភាក្សាពង្រឹងទំនាក់ទំនង​ សហប្រតិប​ត្តិការរវាង ស្នងការដ្ឋាន​នគរបា​លខេត្តបាត់ដំបង​ និង​នគរបាលភូមិភា​គ២ប្រទេសថៃ
Sa,08 Februar 2020 (Time 04:32 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 417នាក់)


ខេត្តបាត់ដំបង៖ដើម្បីលើកកម្ពស់នូវ​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងរឹត​ចំណងមេត្រីភាព​​ឲ្យកាន់តែ​ជិតស្និត​ និងទូ​លំទូលាយថែមទៀត​ រវាងស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង ​ជាមួយ​បណ្តាល​ខេត្តនៃប្រទេសថៃ ដែលមាន​ព្រំប្រទល់ជាប់គ្នានោះ នៅព្រឹកថ្ងៃ​ សុក្រ​ ១៤កើត​ ខែមាឃ​ ឆ្នាំកុរ ឯក​ស័ក​ ព.ស.៣៥៦៣​ ត្រូវនឹងថ្ងៃទី​៧​ ខែ​កុម្ភ:​ ឆ្នាំ​២០​២០​ ស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ បានរៀបចំពិធី​ជំនួនពិភាក្សាពង្រឹងទំ​នាក់​ទំនងសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរ​បាល​ខេត្ត​បាត់ដំបង​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាមួយនគរបាលភូមិភាគ២ នៃព្រះរាជាណា​ចក្រថៃ។ 

ពិធីនេះក្រោមអធិបតីភាពឯកឧត្តម​ ឧត្តមសេនី​យ៍ទោ​ អ៊ុច​ សុខុន​ មេបញ្ជាការរងនគរបាលជាតិ​ទិសភូមិភាគទី៥​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ និងជាសហ​ប្រធាន​នៃជំនួន​ពិភាក្សា​  ឯកឧត្តម​ ឧត្តមសេនីយ៍​ត្រី​ ថា ណាស័ក្តិ​ រិទ្ធីដេតផៃប៊ូន​ មេបញ្ជាការរងនគរបាលភូមិ​ភាគ​២ នៃព្រះរាជាណាចក្រថៃ​ ជាសហប្រធាននៃជំនួបពិភាក្សា។

បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា កន្លងមក​ស្នងការ ការនគរបាលខេត្តបាត់ដំបង និងខេត្តចន្ទ បុរី ប្រទេសថៃ បានជួបទំនាក់ទំនង​ជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារសន្តិសុខ និងសណ្ដាប់ធ្នាប់រវាង​ខេត្តជាប់​ព្រំដែន​ទាំងពីរ ចាប់តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ មកទល់ឆ្នាំ២០១៩ គឺមានចំនួន៤ លើករួច​មកហើយ ដោយបានធ្វើការផ្លាស់ប្ដូរដំណើ​របំពេញការងារពង្រឹង​ទំនាក់ទំនងកិច្ចសហ​ប្រតិបត្តិការ និងការប្រកួតកីឡាជាមិត្តភាពទៅវិញទៅមកប្រកបដោយភាពកក់ក្តៅ និងសាមគ្គីភាព​យ៉ាងជិតស្និត​។

ជាងនេះទៅទៀតកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោកមេបញ្ជាការ សាលានគរ​បាល ភូមិភាគ២ នៃព្រះរាជាណាចក្រថៃ ស្នងការនគរបាលខេត្តបាត់ដំបង បានចូលរួមពិ​ធីជប់លៀង ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសាកល២០២០ ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចស​ហប្រតិបត្តិ​ការ​នៅសាលានគរបាល ភូមិភាគ២ ផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិ​ការប្រកបដោយលទ្ធផល​ជាផ្លែផ្កាយ៉ាងល្អប្រសើររបស់​កងកម្លាំងនគរបាល នៃភាគីទាំងពីរដែល​សម្រេចបានរយៈពេលកន្លងមក ក្នុងការពង្រឹងបានយ៉ាងរឹងមាំ សន្តិសុខ​សណ្ដា​ប់​ធ្នាប់តាមបន្ទាត់ព្រំដែន បន្ទប់ស្កាត់បង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាព ពិសេសអំពើ​ភារវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលជួបលំបាក និងគ្រោះមហន្ត​រាយ និង​ការ​ងារសង្គមផ្សេងទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7193 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
42920 នាក់
ខែនេះ :
422255 នាក់
3 ខែនេះ :
1110364 នាក់
សរុប :
17879808 នាក់